Youtube ជាអ្វី?


Youtube ត្រូវបានបង្កើតឡើង កាលពីខែកុម្ភះ ឆ្នាំ២០០៥ ដោយអតីត បុគ្គលិក៣រូប របស់ Palpal (សេវាទូទាត់ ប្រាក់តាមប្រព័ន្ធ អ៊ិនធឺរណិត លំដាប់ឈានមុខ បច្ចុប្បន្ន) នោះគឺលោក Chad Hurley លោក Steve Chen និង លោក Jawed Karim។ លោក Chad Hurley បានរៀនរចនា ក្រាហ្វិកឌីហ្សាញ នៅ សកលវិទ្យាល័យ Pennsylvania ខណះដែល Chen និង Karim រៀនជាមួយគ្នា ផ្នែកវិទ្យាសាស្ត្រ កុំព្យុទ័រ នៅសកលវិទ្យាល័យ Illinois ។

គំនិតនៃការបង្កើត Youtube នេះបានកើតឡើង ខណះពេលដែល Chad Hurley និង Steve Chen មានការលំបាក ក្នុងការចែករំលេក ខ្លីបវីដេអូ ដែលបានថត ក្នុងពិធីជប់លៀង នៅគេហដ្ឋាន របស់លោក Chen នៅ San Francisco ។

វីដេអូដំបូង របស់ Youtube មានចំណងជើងថា ‘Me at the Zoo’ មានន័យថា (ខ្ញុំនៅឯ សួនសត្វ) ត្រូវបានអាបឡោត ដោយលោក Jawed Karim ។

ខែវិច្ឆិកា ឆ្នាំ២០០៦ Google បានទិញសិទ្ធ កាន់កាប់ Youtube ជាមួយទឹកប្រាក់ 1.65 ពាន់លានដុល្លារ ស្មើនិងតម្លៃរបស់ យន្តហោះដឹកភ្ញៀវ ប្រភេទធំបំផុត ៥គ្រឿង (A380 របស់ Airbus) ។

គិតមកដល់ បច្ចុប្បន្នបើតាម ស្ថិតិរបស់ Alexa ដែលជាសេវា វាយតម្លៃ គេហទំព័រ យោងទៅតាមការ ចូលមើលរបស់អ្នក ប្រើប្រាស់អ៊ីនធឺរណិត បានឧ្យដិងថា Youtube គឺជាគេហទំព័រ ឈរលំដាប់លេខ៣ លើពិភពលោក បន្ទាប់ពី Google និងFacebook។

បទចំរៀង Baby ច្រៀងដោយតារា ចម្រៀងវ័យក្មេង Justin Bieber គឺជាវីដេអូដែល មានអ្នកទស្សនា ច្រើនបំផុត នៅលើ Youtube ជាមួយនិង ៣៨៦លាន លើកចូលទស្សនា ។ ប៉ុន្តែបទ ចម្រៀងនេះ ក៏មានអ្នកចូលចិត្ត និងអ្នកមិនចូលចិត្ត ខុសគ្នា ច្រើនផងដែរ គឺអ្នកមិនចូលចិត្ត ច្រើនជាងអ្នក ចូលចិត្តចំនួន ទ្វាដង ។

តារាចម្រៀង Lady Gaga គឺជាតារាចម្រៀងដំបូង ដែលមានអ្នកចូលមើល ចំនួន ១០០០លាន លើកសម្រាបរាល់ វីដេអូរបស់ខ្លួន ។

ជាមធ្យមមួយថ្ងៃ មានអ្នកចូលមើល ចំនួន (ពីរពាន់លានពាន់លាន) លើក ។ ជិតស្មើនិងទ្វេដង នៃការមើល ទូរទស្សន៍ទូទាំង ប្រទេសអាមេរិក ។

ដំបូងរយះពេល វែងបំផុតដែល ត្រូវបានគេបង្ហោះលើ Youtube គឺមានរយះពេល ១០នាទី តែក្រោយមកត្រូវបាន តំលើងជា១៥នាទី ។ មកដល់ពេលនេះ Youtube មិនបានកំណត់ រួយះពេលនៃ ប្រវែងវីដេអូ ដែលបង្ហោះលើ Youtube នោះទេ ។ មូលហេតុនេះ បានធ្វើឧ្យមាន ខ្សែភាពយន្ត រយះពេលវែង បង្ហាញខ្លួនលើ គេហទំព័រ Youtube ។

Youtube ត្រួវបានប្រើប្រាស់ ក្នុងការផ្ទុកទាញយក តាមរយះអ៊ិនធឺរណិត ចំនួន១០% ទូទាំងពិភពលោក ។ មានន័យថា ក្នុងចំណោម ១០នាក់ ប្រើអ៊ិនធឺរណិត គឺមានម្នាក់ចូល ទៅកាន់ Youtube ។

រយះពេលមធ្យម ក្នុងមួយថ្ងៃ នៃការចូលទៅកាន់ Youtube របស់អ្នកប្រើប្រាស់ អ៊ិនធឺរណិតម្នាក់ៗ គឺ៩០០វិនាទី (១៥នាទី) ។

រយះពេលមធ្យម នៃខ្លីបវីដេអូនិមួយៗ លើគេហទំព័រ Youtube គឺ២នាទី និង ៤៣ចុច១៧វិនាទី ។

ជាមធ្យមក្នុងមួយថ្ងៃ មាន ៨២៩៤៤០ វីដេអូ ត្រូវបានគេបង្ហោះឡើង Youtube គឺស្មើនិង ១០ វីដេអូ ក្នុងមួយវិនាទី ។

ក្នុងមួយនាទី ប្រវែងនៃវីដេអូ សារុបត្រូវបាន គេបង្ហោះលើ Youtube គឺមានរយះពេល ២៤ម៉ោង ។

ដើម្បីមើលវីដេអូ ទាំងអស់ក្នុង Youtube អ្នកនឹងត្រូវ ចំណាយពេល ១៧០០ឆ្នាំ ។

អាមេរិក ជប៉ុន អាល្លឺម៉ង់ ឥណ្តា និង អង់គ្លេស គឺជា៥ប្រទេស ដែលមានចំនួន អ្នកចូលទៅកាន់ Youtube ច្រើនជាងគេ ។ ២២.៦% មកពីអាមេរិក ៦.៧% មកពីជប៉ុន ៤.៩% មកពីអាល្លឺម៉ង់ ៤.៨% ឥណ្តា និង ៣.៩% មកពីអង់គ្លេស ។

បច្ចុប្បន្ន បណ្តាក្រុមហ៊ុន បច្ចេកវិទ្យា ទូរគមនាគមន៍ ជាដើម សុទ្ធតែមានប៉ុស្តិ៍ ដោយឡែករបស់ខ្លួន នៅលើគេហទំព័រ Youtube ដើម្បីផ្សាយ ពាណិជ្ជកម្ម ផល្លិតផល របស់ខ្លួន ក្នុងនោះមាន Google, Microsoft, Yahoo, Disney និង ក្រុមហ៊ុន ផ្សេងៗទៀត ៕

បានចុះផ្សាយក្នុង បច្ចេកវិទ្យា. Leave a Comment »

អ៊ីនធ័រណេត​គឺជា​គ្រូបង្រៀន​ប្រចាំ​គ្រួសារ


និស្សិត ចូល រួម ក្នុង ពិធី តាំង ពិព័រណ៌ ស្តី ពី អ៊ិនធ័រណេត នៅ មជ្ឈមណ្ឌល សុវណ្ណា ក្នុង ទីក្រុង ភ្នំពេញ នា ឆ្នាំ ២០០៨

ទាញសំលេងស្តាប់

និសិត្ស​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​មេរៀន​បន្ថែម តាម​ប្រព័ន្ធ​អ៊ីនធ័ណេត។ និសិត្ស​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​​ស្ទើរតែ​​ទាំងអស់​បាន​ចាត់ទុក​ អ៊ីនធ័ណេត​គឺជា​គ្រូ​បង្រៀន​ទីពីរ​របស់​ពួកគេ បន្ទាប់​ពី​គ្រូ​នៅ​សាលា។ តើ​អ៊ីនធឺណែត​បាន​ជួយ​បើក​ខួរ​ក្បាល​និស្សិត​ខ្មែរ​យ៉ាង​ដូចម្តេច​ខ្លះ?

បានចុះផ្សាយក្នុង បច្ចេកវិទ្យា. 1 Comment »

ប្រសិនបើលោកអ្ន្កកមានចម្ងល់ទាក់ទងនិង បញ្ហាផ្សារភាគហ៊ុន ផ្សារមូលប័ត្រ​ ផ្សារសញ្ញាប័ណ្ណ​ សៀវភៅទាំងនេះអាចបកស្រាយជូនលោកអ្នកបាន


សូមចុចលើរូបភាពអត្ថបថពីរដង និង ចុចពង្រីកម្តងទៀតដើម្បីអាន

ដកស្រង់ចេញពីវេបសាយកាសែតសំបុកផ្សារ ចេញផ្សាយថ្អៃសុក្រ ទី12 វិច្ឆកា 2010

បានចុះផ្សាយក្នុង បច្ចេកវិទ្យា. Leave a Comment »

ទូរទស្សន៍ បង្ហើរក្លឹន តាមរូបភាព


ពេលដែល ចុងភៅ បង្ហាញស្នាដៃ នៅលើកញ្ចក់ ទូរទស្សន៍ នោះ ក្លិនរបស់ម្ហូប នឹងបញ្ចេញ សាយភាយ ពេញបន្ទប់ តាមរយះ ទូរទស្សន៍ ដែលប្រើ ឧបករណ៍ ពិសេស មួយដែលកំពុង ត្រូវបានពិសោធ នៅ ប្រទេសជប៉ុន ។ កាសែត ថាម បានឪ្យដឹងថា ក្រុមអ្នក វិទ្យាសាស្រ្ត នៃមហាវិទ្យាល័យ កេយអូ របស់ ប្រទេសជប៉ុន កំពុងតែស្រាវជ្រាវ និងពិសោធទៅលើ ឧបករណ៍មួយ បែបដែលអាច បញ្ចេញក្លិន ដូចទៅនិងក្លិន នៃរូបភាព នៅលើកម្មវិធី ទូរទស្សន៍ ឬកុំព្យូទ័រ ។ ឧប ករណនេះ នឹងបង្កើតក្លិន ក្រអូបរបស់ផ្កា ពេលមានរូបភាព សួនផ្កាលេចចេញ លើអេក្រង់ ទូរទស្សន៍ ឬក្លិនផ្សែងនៅ ក្នុងរឿងសង្គ្រាម ។ លើសពីនេះ វានឹងបញ្ចេញក្លិន ពិសេសរបស់ សមុទ្រ ខណះពេលអ្នក ប្រើប្រាស់កុំព្យូទ័រ មើលរូបថត ដែលបានថត នាឆ្នេរសមុទ្រ ។ លោក កេនីអូកាដា អ្នកវិទ្យាសាស្ត្រនៃ មហាវិទ្យាល័យ កេយអូរួម និងសហការី កំពុងស្រាវជ្រាវ ទៅលើឧបករណ៍ ដូចខាងលើ ។ បើទោះបីជា ឧបករណ៍នេះ ស្ថិតក្នុងការពិសោធ ក៏ដោយតែ លោកអូកាដា ប្រធាន ក្រុមស្រាវជ្រាវនេះ យល់ឃើញថា វា នឹងធ្វើឪ្យមាន ការផ្លាស់ប្តូរ ក្នុងការ ទស្សនារូបភាព នៅលើ ទូរទស្សន៍ និងកុំព្យូទ័រ នាពេលអនាគត ។ លោក អូកាដា ថ្លែងជាមួយ និងញូវសាយអឺនថា យើងនឹងប្រើប្រាស់ បច្ចេកវិទ្យាបាញ់ ទឹកថ្នាំរបស់ ម៉ាស៊ីនព្រីន ដើម្បីឪ្យ ឧបករណ៍នេះ អាចបញ្ចេញ សារជាតិក្លិនទៅក្នុង បរិយាកាសជុំវិញ ។ ក្រុមអ្នក វិទ្យាសាស្ត្រនេះ បានជ្រើសយក បច្ចេកវិទ្យានៃ ម៉ាស៊ីនព្រីន កាណុង (Canon) មកប្រើប្រាស់ក្នុង ការពិសោធនេះ ។ ពួកគេយល់ឃើញថា ប្រសឹនបើចំហាយ ត្រូវបានបាញ់ចេញ ពីឧបករណ៍នេះ ដែលមានជីវិតក្នុង ១ភាគ១០ វិនាទី នោះ វានឹង បង្កើតបានជា ក្លិននៃ វ៉ានីឡា ជីអង្កាម ផ្លែទំពាំងបាយជូ ប៉ោម ផ្កាឡាវេឌឺ ។ ក្លិនទាំងអស់ របស់វាគឺអាច មានជីវិតក្នុង រយះពេល កំណត់មួយ ដែលមនុស្សដក ដង្ហើមចេញចូល តែប៉ុណ្ណោះ ហើយនេះនឹងអាច ធ្វើឪ្យមានក្លិនមួយ ផ្សេងទៀត កើតឡើងបន្ទាប់ ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ កំពុងរកវិធីបញ្ចេញក្លិន ទៅតាមរូបភាពនឹង ។ ប្រសឹនបាន ជោគជ័យនោះ ម៉ាស៊ីនព្រីនមួយ នឹងត្រូវបាន ប្រើសម្រាប់អ៊ីនផង និងបញ្ចេញក្លិនផង ។ លោកសាស្រ្តាចារ្យ ស្តេហ្វេន ព្រូស្ទឺរ អ្នកជំនាញការនៃ មហាវិទ្យាល័យ ក្លាសហ្គូវ នៃប្រទេសស្កូនឡែន យល់ថាបច្ចេក វិទ្យារបស់ក្រុម អូកាដា មានប្រយោជន៍ សម្រាប់វិស័យជាច្រើន ។ដូចជាវាជួយឪ្យ អ្នកជំងឺបាត់បង់ ការចងចាំ អាចដិងថា ពេលណា ខ្លួន ត្រូវហូបបាយ និងពេលណា ត្រូវលេបថ្នាំ។ តែយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ នឹងត្រូវរង់ចាំ ច្រើនឆ្នាំទៀត រហូតដល់អ្នក វិទ្យាសាស្រ្ត បញ្ចូលក្លិនឪ្យបាន គ្រប់ចំនួនទៅតាម សង្គមបច្ចុប្បន្ន ។

បានចុះផ្សាយក្នុង បច្ចេកវិទ្យា. Leave a Comment »

Hello world!


Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

បានចុះផ្សាយក្នុង បច្ចេកវិទ្យា. 1 Comment »