ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​ជាង​២​លាន​ដុល្លារ​ធ្វើ​ផ្សារ​ទំនើប


ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ អ៊ីអនម៉ល នឹង​វិនិយោគ​ទឹក​ប្រាក់​ជាង​២​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្សារ​ទំនើប​ថ្មី​មួយ​នៅ​ភ្នំពេញ​។ នេះ​បើ​តាម​ការ​អះអាង​ពី​អគ្គនាយក​ក្រុមហ៊ុន។

ផ្សារ​ទំនើប អ៊ីអនម៉ល នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ចុង​ឆ្នាំ​២០១២​ នៅ​ក្បែរ​សណ្ឋាគារ​សូហ្វ៊ីតែល។

លោក ​Makoto ​YAJIMA ​អគ្គនាយក​គ្រប់​គ្រង​នៃ​ក្រុម​ហ៊ុន​វិនិយោគ​ផ្សារ​ទំនើប អ៊ីអនម៉ល ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «​យើង​នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​សាងសង់​ផ្សារ​ទំនើប អ៊ីអនម៉ល នៅ​ចុង​ឆ្នាំ​នេះ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ហើយ​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ​នៅ​ឆ្នាំ​២០១៤»។

លោក​បន្ត​ថា ​គម្រោង​វិនិយោគ​ផ្សារ​ទំនើប​នេះ​មាន​កម្ពស់​៣​ជាន់ សង់​លើ​ផ្ទៃ​ដី​ទំហំ​ជិត​៧​ហិកតា អាច​ចត​រថយន្ត​បាន​ប្រហែល​១៧០០ គ្រឿង ​និង​ម៉ូតូ​ប្រហែល​១០០០​គ្រឿង​។ ផ្សារ​ទំនើប​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស​ ចន្លោះ​ស្ថាន​ទូត​រុស្ស៊ី ​និង​សណ្ឋាគារ​សូហ្វ៊ីតែល។

លោក​បន្ត​ថា​ ៖ «យើង​មាន​គម្រោង​បង្កើត​ផ្សារ​ទំនើប​ដែល​មាន​លក្ខណៈ​បែប​ជន​ជាតិ​ជប៉ុន​ តែ​ប៉ុណ្ណោះ ​យើង​មិន​មាន​គម្រោង​សាងសង់​សណ្ឋាគារ ឬ​អគារ​ខុនដូ នៅ​ទីនេះ​ទេ​យើង​មើល​ឃើញ​ថា ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​ជា​ប្រទេស​មាន​សក្តានុពល​ខ្លាំង លើ​ការ​វិនិយោគ​ ផ្សារ​ទំនើប ​ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​កំពុង​អភិវឌ្ឍ និង​មាន​សក្តា​នុពល​ខ្លាំង​ដែរ​»។

លោក​បន្ត​ថា ​ក្រុម​ហ៊ុន​នឹង​វិនិយោគ​ផ្សារ​នេះ​ឲ្យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ផ្សារ​ ទំនើប​ផ្សេង​ទៀត​នៅ​កម្ពុជា៖ «យើង​នឹង​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ជំរុញ​ការ​លក់​របស់​ម្ចាស់​ហាង​ឲ្យ ​ទទួល​បាន​បាន​ភ្ញៀវ​កាន់​តែ​ច្រើន​។ ​ខ្ញុំ​ជឿ​ជាក់​ថា​ អតិថិជន​កម្ពុជា​នឹង​គាំទ្រ​ផ្សារ​ទំនើប​នេះ​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​របស់​យើង​បង្ហាញ​ថា​ ផ្សារ​ទំនើប​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​មាន​​ចំណុច​ខ្វះខាត​ច្រើន​នៅ​ ឡើយ​ ហើ​យ​សន្ទុះ​នៃ​តម្រូវ​ការ​ប្រើប្រាស់​ទំនិញ​ក្នុង​ផ្សារ​ទំនើប​ក៏ កាន់​តែ​កើន​ខ្ពស់​ផង​ដែរ»។

លោក​ Makoto YAJIMa ​និយាយ​ថា ​យើង​មិន​ទាន់​កំណត់​តម្លៃ ​លក់ ឬ​ជួល​នៅ​ឡើយ​ទេ ​ហើយ​ក៏​មិន​ទាន់​មាន​ អតិថិជន​ណា​មក​ទិញ ឬ​ជួល​ដែរ​។ ប៉ុន្តែ​លោក​អះអាង​មាន​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​មក​ពី​តំបន់​អាស៊ាន​កំពុង​ទាក់ទង។

អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទីផ្សារ​កម្ពុជា​នៅ​តែ​មាន​តម្រូវ​ការ​ទី​តាំង​​លក់​រាយ​ច្រើន។

លោក ​ស៊ឹង ​ប៊ុណ្ណា ​អគ្គ​នាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​ និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា​បាន​និយាយ​ថា ពេល​នេះ​ផ្សារ​ទំនើប​វា​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ប្រជាជន កម្ពុជា។ លោក​ថ្លែង​ថា​៖​ «នេះ​ជា​ពេលវេលា​សម​ស្រប​មួយ ដែល​ប្រទេស​កម្ពុជា​ត្រូវ​ការ​ផ្សារ​ទំនើប ខ្ញុំ​ជឿថា​ បើ​តាម​បទពិសោធ និង​តម្រូវ​ការ​បែប​នេះ អ៊ីអនម៉ល គឺ​ងាយ​នឹង​ជោគជ័យ ហើយ​ក៏​ជា​ពេលវេលា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ដែរ»។

លោក Makoto YAJIMa ឲ្យ​ដឹង​ទៀត​ថា រាល់​ទំនិញ​ទាំង​ឡាយ​នឹង​នាំ​មក​ពី​ជប៉ុន និង បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​ទំនិញ​ក្នុង​ស្រុក​ខ្មែរ​តែ​ម្តង។ លោក​បញ្ជាក់​ថា​៖ «​យើង​នឹង​បន្ត​បើក​ផ្សារ​ទំនើប​ជា​បន្ត​ទៀត​នៅ​ពេល​ដែល​យើង​ជោគជ័យ នៅ​គម្រោង​មួយ​នេះ​ហើយ​»។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ផ្សារ ទំនើប​ជាង​១១០ ​នៅ​ប្រទេស​ជប៉ុន​៣​កន្លែង​នៅ​ចិន។ ក្រុម​ហ៊ុន​គ្រោង​នឹង​បើក​សាខា​មួយ​ទៀត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៤។​

លោក​បន្ថែម​ថា៖ «កន្លង​មក​យើង​បាន​ពិនិត្យ​មើល​ទីតាំង​ច្រើន​កន្លែង​ដែរ ប៉ុន្តែ​មាន​តែ​ទីតាំង​មួយ​នេះ​ទេ​ដែល​មាន​ភាព​ទាក់​ទាញ​ជាង​គេ​ព្រោះ​វា នៅ​ជិត​មាត់​ទន្លេ​ និង​ជិត​ទីក្រុង​កោះ​ពេជ្រ​ដែល​មាន​មនុស្ស​ចេញ​ចូល​ច្រើន​»។

លោក​បន្ត ​ថា កំណើន​សេដ្ឋកិច្ច​រឹងមំា​របស់​កម្ពុជា ស្រប​គ្នា​នឹង​ការ​កើន​ឡើង​តម្រូវ​ការ​ និង​កង្វះ​ទំនិញ​មាន​គុណភាព​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​លោក​សម្រេច​ចិត្ត​ បើក​ទីផ្សារ​ទំនើប​នៅ​ទីនេះ៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: