វិធីកាត់ប្រាក់រង្វាន់


615 Bonus LessLemon Shutterstock

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​ហ៊ុន​មាន​ភាព​រីក​ចម្រើន​គួរ​អត់​កត់​សម្គាល់ ហើយ​នៅ​រៀង​រាល់​មុន​ថ្ងៃ​ចូល​ឆ្នាំក្រុមហ៊ុន​តែង​តែ​ផ្តល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ចំនួន​២ខែ។ ប៉ុន្តែ​ឆ្នាំនេះ ប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​មាន​ការ​ធ្លាក់​ចុះយ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ប្រធាន​ក្រុម​ហ៊ុនខ្វល់​ខ្វាយខ្លាច​បុគ្គលិក​បាក់​ទឹក​ចិត្ត​ និង​អស់​សង្ឃឹម​ប្រសិន​គាត់​មិន​ផ្តល់​ប្រាក់​រង្វាន់​ដូច​សព្វ​ដង។ មានថ្ងៃ​មួយនោះ គាត់​ស្រាប់​តែ​នឹក​ឃើញ​​រឿងកាលពី​តូចនៅពេល​ដែល​គាត់​ទៅ​ទិញ​ស្ករ។​ បុគ្គលិក​លក់​នៅទីនោះ​ នៅពេលដែល​ថ្លឹង​ស្ករ តែង​តែ​ដួស​ស្ករ​យ៉ាងច្រើន​ដាក់​ទៅ​ថ្លឹង បន្ទាប់​មក​ដក​ចេញ​បន្តិច​ម្តង​ៗ រហូត​ដល់​ស្ករ​នោះ គ្រប់​ចំនួន​ដែល​អតិថិជន​ត្រូវការ។ ប៉ុន្តែ​មាន​តែ​បុគ្គលិក​ម្នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ នៅ​ពេលដែ​ថ្លឹង​ស្ករ តែង​តែ​ដួសស្ករ​ដាក់​ទៅ​ថ្លឹង​មិន​ឲ្យ​គ្រប់​ចំនួន តែ​ក្រោយ​មក​គាត់​ថែម​បន្តិច​ម្តងៗរហូត​ដល់​គ្រប់​បរិមាណ​ដែល​អតិថជន​ត្រូវការ។ ទោះ​បីជា​​ស្ករដែល​យើង​ទទួល​បាន​គឺ​ដូច​គ្នា​ក៏ដោយ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​វិធី​ទី២​ជាង។ ដូច្នេះ​ហើយ លោក​ប្រធាន​ក្រុមហ៊ុន​នោះ​ក៏​នឹក​ឃើញ​មធ្យោបាយ​មួយ។ រំលង​បាន​២ថ្ងៃ គាត់​ក៏បើក​ការ​ប្រជុំ​មួយ ដោយ​ប្រកាស​ថា “ឆ្នាំ​នេះ​ក្រុមហ៊ុន​មាន​ដំណើរ​ការ​មិន​សូវ​ល្អឡើយ ហើយ​ឆាប់​ខាង​មុខ​នេះ នឹង​មាន​បុគ្គលិក​ខ្លះ​នឹង​ត្រូវបាន​ជំរូស​ចោល”។ បុគ្គលិក​ទាំង​អស់​នៅពេលបាន​ឮ​ដូចនេះ​ហើយ​មាន​ការ​ព្រួយបារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ភ័យ​ខ្លាច​អ្នក​ដែលត្រូវ​ដើរ​ចេញ​ពី​ក្រុមហ៊ុន​គឺ​រូប​ខ្លួន។ ក្រោយមក​លោក​ប្រធាន​ក្រុម​ហ៊ុន​ក៏បានប្រកាស​ព័ត៌​មាន​មួយទៀត “យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ស្ថិត​នៅក្រោម​ដំបូល​ផ្ទះតែមួយ ទោះបីជា​ក្រុមហ៊ុន​ជួប​ប្រទះ​ការ​លំបាក​ក៏ពិត​មែន ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​មិន​អាច​បោះបង់គ្នា​ចោល​បាន​ឡើយ យើង​ត្រូវ​រួម​សុខ​រួម​ទុក្ខ​ទាំង​អស់គ្នា តែឆ្នាំនេះ នឹង​មិនមាន​ប្រាក់​រង្វាន់​ដូច​សព្វ​ដង​នោះទេ”។ បន្ទាប់ពីឮ​ការ​ប្រកាស​នេះ​ហើយ ម្នាក់ៗធូរស្រាលចិត្ត និង​ត្រេកអរ ហើយនិយាយ​ថា “​ប្រាក់​រង្វាន់​គឺ​មិន​សំខាន់​ទេ សំខាន់​ឲ្យ​តែមានការងារធ្វើ​ទៅ​បាន​ហើយ”។ បុណ្យ​ចូលឆ្នាំ​កាន់​តែ​ខិត​ជិត​មក​ដល់ បុគ្គលិក​គ្រប់គ្នា​សុទ្ធ​តែ​មិន​មាន​គម្រោង​អ្វីធំដំ​សម្រាប់​ឆ្លង​ឆ្នាំនោះទេ។ ពេល​នោះ លោក​នាយក​ក្រុមហ៊ុន​ក៏​បើក​ការ​ប្រជុំម្តង​ទៀត ដែលធ្វើ​ឲ្យ​ម្នាក់ៗមានការ​បារម្ភ​យ៉ាង​ខ្លាំងព្រោះ​ខ្លាច​មាន​អ្វី​មិន​ល្អកើត​ឡើង។ អ្នក​ដែល​បាន​ទៅចូលរួម​ហើយ​ត្រឡប់​មកវិញ​សុទ្ធ​តែ​​និយាយ​ដោយ​ត្រេក​អរ​ ហើយ​ប្រកាសប្រាប់​បុគ្គលិកឯទៀត​ថា “​បាន! បាន! ពួក​យើង​នឹង​បាន​ប្រាក់​រង្វាន់​ឆ្នាំ​នេះ! គឺ​បាន​មួយ​ខែ!” ។ បុគ្គលិក​ទាំងអស់​នៅពេលដែលបាន​ស្តាប់​ឮហើយ​មាន​​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ទះ​ដៃ​និង​ស្រែក​ហ៊រ​កញ្ច្រៀវ​យ៉ាង​កង​រំពង។ តើ​ប្រិយមិត្ត​ទាំង​អស់​គិត​យ៉ាង​ណា​ចំពោះ​ប្រធាន​ក្រុមហ៊ុន​មួយនេះ? បើនិយាយ​ឲ្យ​ត្រង់ទៅ គាត់​ពិតជា​ឆ្លាត​ណាស់។ វិធី​ខាង​លើ​ដែលគាត់​បាន​យក​មក​ប្រើ​គឺ​ពិតជា​ល្អ ព្រោះថា ប្រសិន​បើ​គាត់ប្រាប់​បុគ្គលិក​ត្រង់ៗ​ថា​ ពួក​គេ​នឹង​ត្រូវ​បាន​កាត់​ប្រាក់​រង្វាន់​នោះ ម្នាក់​ៗ​នឹង​បាក់​ទឹក​ចិត្ត ​អស់​សង្ឃឹម ហើយ​នឹង​លែង​មានចិត្ត​ខិត​ខំ​ធ្វើការ​ទៀត។ ផ្ទុយទៅវិញ បន្ទាប់​ពី​គាត់​បាន​ប្រើ​មធ្យោបាយ​នេះ​រួច ទោះ​បីជា​លទ្ធផល​ចុង​ក្រោយ​បុគ្គលិក​ម្នាក់​ៗត្រូវបាន​កាត់​ប្រាក់​រង្វាន់​អស់​មួយ​ខែ​ក៏ពិតមែន តែ​ម្នាក់ៗ​ទទួល​ប្រាក់​រង្វាន់​នោះ​ដោយ​ក្តី​រីក​រាយ​និង​ត្រេក​អរឥត​ឧបមា។ លទ្ធផល​ចុង​ក្រោយ​គឺ​ដូចគ្នា ប៉ុន្តែការ​ដោះ​ស្រាយ​ដោយ​ប្រើប្រាស់​​វិធី​ផ្សេងៗគ្នានោះ យើង​ក៏នឹងទទួលបាន​ស្ថាន​ភាព​ល្អ ឬអាក្រក់​ខុសៗគ្នា​ទៅតាមនោះ​ផងដែរ។ សង្ឃឹមថា បន្ទាប់​ពីបាន​អាន​អត្ថ​បទ​នេះ​រួចហើយ នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាំ​នៅក្នុង​ចិត្ត ហើយ​អនុវត្ត​តាម​វិធី​នេះ។ នៅពេលដែលយើង​ជួប​ស្ថាន​ការ​លំបាក យើង​ត្រូវ​រិះគិតរក​ដំណោះស្រាយ​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​ជ្រើស​រើស​វិធី​ដែល​ល្អ​បំផុត ចៀស​វាង​ការ​ប្រើប្រាស់​ផ្លូវកាត់។

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. 1 Comment »

មួយចំលើយ to “វិធីកាត់ប្រាក់រង្វាន់”

  1. kuy Reahou Says:

    ខ្ញុំមានការរីករាយខ្លាំងណាស់ក្នុងការទទួលនូវបទពិសោធន៏ដ៏ល្អ នេះពិតជាមធ្យោបាយមួយប្រសើរណាស់សំរាប់បុគ្គលិក ក្រុមហ៊ុន ដើម្បីមានការរីកចំរើន និង​ ការអភិវឌ្ឍន៏។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: