ស្លាក​សញ្ញា​របស់​កម្មវិធី​ឡូយ៩​ត្រូវ​បាន​ធ្វើ​អាជីវកម្ម


120815_13

ស្រ្តី​រូប​នេះ​​ពាក់​​អាវ​​យឺត​​ដែល​មាន​​សញ្ញា​​ឡូយ​៩។ ស្លាក​សញ្ញា​នេះ​ត្រូវ​​គេ​យក​​ប្រើ​លើ​ផលិតផល​ផ្សេងៗ។ មីនា

ភ្នំពេញៈ សហគ្រិន​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់ថា​ ពូកែ​ខាង​ការ​ចម្លង​កម្មសិទ្ធិ​បញ្ញា​ដែល​អាច​លក់​បាន និង​ការ​ប្រើប្រាស់​វា​បាន​លឿន ដូច​ករណី​ទំនិញ​ជា​ច្រើន​ដែល​ឃើញ​មាន​នៅ​កម្ពុជា ដោយ​មាន​តុប​តែង​លម្អ​ដោយ​សត្វ​ចាប​គ្រប់​កន្លែង នោះ​គឺ Angry Bird​។

ឡូយ ​៩ ដែល​ជា​កម្មវិធី​របស់ BBC Media Action ចាក់​ផ្សាយ​តាម​ទូរទស្សន៍ និង​វិទ្យុ​កម្ពុជា ជា​កម្មសិទ្ធិ​បញ្ញា​ថ្មី​បំផុត ដែល​ត្រូវ​បាន​លួច​ចម្លង​នៅ​កម្ពុជា ដាក់​នៅ​លើ​អាវ​យឺត ស្បែក​ជើង ពែង​កាហ្វេ និង​នំ​ខួប​កំណើត ដោយ​ប្រើ​ស្លាក​សញ្ញា​របស់​វា​ ដោយ​មិន​មាន​ការ​ទិញ​សិទ្ធិ​ចម្លង​ពី BBC Media Action ឡើយ។

លោក Colin Spurway អ្នក​បង្កើត​កម្មវិធី និង​ជា​អ្នក​ដឹកនាំ​គម្រោង​របស់ BBC Media Action ​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រសិទ្ធភាព​មួយ​នៃ​កម្មវិធី។ លោក​បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​មក​ថា៖ «BBC Media Action មិន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ផលិតផល​ឡូយ៩ នៅ​ក្នុង​ប្រទេស​នេះ​ឡើយ ហើយ​អ្នក​ផលិត​របស់​របរ​ទាំង​នោះ ក៏​មិន​បាន​មក​សុំ​ការ​អនុញ្ញាត​ពី​យើង​ឡើយ តែ​យើង​សប្បាយ​ចិត្ត​ដែល​ប្រជាជន​វ័យ​ក្មេង​នៅ​កម្ពុជា ចាប់​អារម្មណ៍​នឹង​ការ​ប្រើ​ប្រាស់ ​សម្លៀក​បំពាក់​ដែល​មាន​ស្លាក​សញ្ញា​ឡូយ ៩»។

ការ​ប្រៀប​ធៀប​ទៅ​នឹង Angry Birds របស់​លោក Rovio ជា​ជម្រើស​មួយ ដោយ​សារ​ទំនិញ​ជា​ច្រើន មាន​បង្ហាញ​ស្លាក​សញ្ញា ឡូយ​៩ ហើយ​វា​ជា​អ្វី​ដែល​លោក Spurway បង្កើត​ឡើង​ដោយ​ខ្លួន​ឯង។ លោក​លើក​ឡើង​ថា៖ «សម្រាប់​យើង គឺ​ខុស​ពី​ធម្មតា ដោយ​គម្រោង​មួយ​ដែល​ធ្វើ​ការងារ​យ៉ាង​ម៉ត់​ចត់ នៅ​ពេល​នេះ ផ្តល់​ភាព​ទាក់​ទាញ​ដល់​ទស្សនិក​វ័យ​ក្មេង ដែល​​​ក្លាយ​ជា​ស្លាក​សញ្ញាប្រកួត​ប្រជែង​ និង​ផលិតផល Angry Birds ដែល​មាន​នៅ​លើ​អាវ​យឺត​របស់​ប្រទេស​នេះ​។ ជា​ការ​ពិត​ណាស់ មិន​មាន​ការ​ផ្តល់​រង្វាន់​ដល់​គម្រោង​អប់រំ​សហគមន៍ ជាង​ការ​និយាយ​ថា​វា​មាន​ប្រជាប្រិយភាព​ដូច Angry Birds នោះ​ទេ»។

ដោយ ​សារ​តែ​ BBC Media Action មិន​ទាន់​ស្វែង​រក​វិធាន​ការ​ស្រប​ច្បាប់​ទាក់​ទង​នឹង​ការ​លួច​ចម្លង​ ពាណិជ្ជសញ្ញា លោក Phillip Butler នាយក​គ្រប់គ្រង​របស់ Opus Cambodia ផ្តល់​យោបល់​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នេះ។

កាល​ពី​ថ្ងៃ​អង្គារ លោក​បាន​លើក​ឡើង​ថា៖ «ឧបមាថា ឈ្មោះ​នេះ ចុះ​បញ្ជី​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា ដូច្នេះ ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់ អាច​នឹង​មាន​តម្លៃ ប្រសិន​បើ​គេ​អាច​កំណត់​រក​ឃើញ​ថា​នរណា​ដែល​កំពុង​ផលិត​អាវ​ទាំង​នោះ។ ឧបមាថា ឡូយ ៩ ជឿ​ជាក់​ថា អាវ​យឺត​ទាំង​នោះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សារ​ឬ​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​នៃ​ការ​លក់​តាម​​រយៈ​ការ​ខិត​ខំ​របស់​ខ្លួន» ​។

វិធាន​ការ​ស្រប​ច្បាប់ មិន​មែន​ដូច​ដែល Rovio តែង​តែ​ធ្វើ​នោះ​ទេ ពោល​គឺ​វា​សំដៅ​ដល់​ការ​ងារ​ដែល​អាច​ធ្វើ​ឡើង​ជាមួយ​ក្រុម​ហ៊ុន​ដែល​ផលិត​ ផលិតផល​លួច​ចម្លង​ដូច​ដែល The Guardian បាន​រាយការណ៍​កាល​ពី​ដើម​ឆ្នាំ​នេះ​ដែរ​។

លោក Butler ជឿ​ជាក់​ថា ចំពោះ​កម្មសិទ្ធិ​ដូច​ជា ឡូយ ៩ វិធីសាស្ត្រ​របស់​លោក Rovio អាច​នឹង​យក​មក​អនុវត្ត​បាន។

លោក ​បន្ត​ថា៖ «ឧទាហរណ៍​របស់ Rovio ពាក់​ព័ន្ធ​នឹង​អ្នក​ផលិត​មួយ​ចំនួន អាច​ជា​ជំហាន​ដ៏​ល្អ។ វា​អាច​ជួយ​បញ្ចៀស​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ផលិត​ផល​ណា​មួយ ដូច​ជា​ការ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​កម្មវិធី​ឡូយ​៩ កិត្តិយស និង​សារ​របស់​កម្មវិធី។

លោក Butler បាន​ឲ្យ​ដឹង​ថា នៅ​ទីបំផុត BBC Media Action ត្រូវ​ថ្លឹង​ថ្លែង​ជម្រើស​របស់​ខ្លួន ហើយ​ស្វែង​រក​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

លោក​ថ្លែង​ថា៖ «​ប្រសិន​បើ​ខ្ញុំ​ផ្តល់​យោបល់​ដល់​ពួក​គេ ខ្ញុំ​នឹង​ឲ្យ​ពួក​គេ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​តាម​ផ្លូវ​ច្បាប់ ដោយ​វាយ​តម្លៃ​ផល​ប៉ះពាល់​បណ្តាល​មក​ពី​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​ ហើយ​ប្រៀប​ធៀប​ផល​ប៉ះ​ពាល់​នោះ ទៅ​នឹង​ថ្លៃ​ចំណាយ ហានិភ័យ និង​ប្រយោជន៍​​ទទួល​បាន​ពី​ការ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​យក​ផ្លូវ​ណា​មួយ។ ម្យ៉ាង​វិញ​ទៀត ម្ចាស់​កម្មវិធី​ឡូយ ៩ គួរ​ពិចារណា​លើ​ការ​ផលិត​ដោយ​ស្រប​ច្បាប់។ ពួក​គេ​គួរ​ពិចារណា​លើ​សមត្ថភាព​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ស្រប​ ច្បាប់​​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាច្រើន»។

ស្ត្រី​វ័យ​ក្មេង​ ម្នាក់​នៅ​ភ្នំពេញ​ ឈ្មោះ ឡេង លេន ដែល​ចាប់​អារម្មណ៍​នឹង​អាវ​យឺត បាន​ឲ្យ​ដឹង​ថា នាង​ពាក់​វា​ដោយ​សារ​តែ​នាង​គិត​ថា​វា​ស្អាត ហើយ​ស្លាក​សញ្ញា​របស់​វា ពិត​ជា​គួរ​ឲ្យ​ចូល​ចិត្ត។

នាង​ជា​អ្នក​ គាំទ្រ​កម្មវិធី​តាម​ទូរទស្សន៍​ដែល​នាង​និយាយ​ថា៖ «​វា​ពិត​ជា​អស្ចារ្យ​ដោយ​សារ​វា​ជួយ​យុវជន​ជាច្រើន។ វា​ជួយ​ពួក​គេ​ឲ្យ​ចាប់​អារម្មណ៍​នឹង​សង្គម ​និង​ទទួល​បាន​ចំណេះ​ដឹង​ច្រើន»។

ឡូយ ៩ បង្កើន​ការ​ផលិត​នៅ​រដូវកាល​ទី​ពីរ ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ឆ្នាំ​២០១៣។ ទោះ​បី​ជា​មាន​ការ​ផ្សាយ​ឆុត​ខ្លះ​នៅ​តាម​ទូរទស្សន៍ និង​វិទ្យុ​នៅ​ខែ​កញ្ញា និង​តុលា​ ដើម្បី​អប់រំ​យុវជន​អំពី​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​ដែល​ នឹង​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​ក៏​ដោយ ប៉ុន្តែ​កម្មវិធី​នេះ គ្មាន​គម្រោង​ចេញ​ផ្សាយ​នៅ​ពេល​នេះ​ទេ​៕ CS

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: