ឱកាស​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​នៅ​មាន​ច្រើន


111103_11

លោក ជី សិលា អគ្គ​នាយក​ក្រុមហ៊ុន CBM ក្នុង​​បទ​សម្ភាស​​ជាមួយ​​កាសែត​​ភ្នំពេញប៉ុស្តិ៍​​។ រូបថត ម៉ៃ វីរៈ

ភ្នំពេញៈ ក្រុមហ៊ុន​ណារីតាម៉ូតូ ឃែរ​ (កម្ពុជា)​នាំ​ចូល​រថយន្ត​នីសាន់​ផ្តាច់​មុខ​ពី​ប្រទេស​ជប៉ុន​ ថៃ និង​អឺរ៉ុប​បាន​។ ក្រុម​ហ៊ុន​នេះ​បាន​ចាប់​ផ្តើម​បើក​ដំបូង​នៅ​កម្ពុជា​កាល​ពី​ចុង​ឆ្នាំ​ ២០០៥​ និង​ចាប់​ផ្តើម​ដំណើរ​ការ​ពេញ​លេញ​នៅ​ដើម​ឆ្នាំ​២០០៦។

លោក​ សៀម ប៊ុនធី​ អ្នក​យក​ព័ត៌មាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​បាន​ជួប​ជា​មួយ លោក ​ឡុង ណារិទ្ធ​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ណារីតា​ម៉ូតូ​ឃែរ​(កម្ពុជា)​ ដោយ​និយាយ​ពី​ដំណើរ​ការ​វិវត្ត និង​យុទ្ធសាស្ត្រ​ដើម្បី​ឈរ​លើ​ទីផ្សារ​ប្រកួត​ប្រជែង​នៅ​កម្ពុជា។

តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា?

យើង​ឃើញ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​មាន​ការរីក​ចម្រើន​ ដោយ​សារ​តែ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​មាន​ការ​រីក​ចម្រើន​ដែល​ធ្វើ​​ ឲ្យ​ប្រជាជន​យើង​មាន​លុយ​កាន់​តែ​ច្រើន​ ហើយ​ការ​ទិញ​រថយន្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ម៉្យាង​ទៀត​ដោយ​សារ​តែ​ក្រុមហ៊ុន​របស់​ខ្ញុំ​ ជា​សាខា​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ទាំង​ក្នុង​ស្រុក និង​ពិភព​លោក ក្រុម​ហ៊ុន​នីសាន់​អ្នក​ណា​ក៏​គេ​ស្គាល់​ដែរ​ក្នុង​ពិភព​លោក​។

តើ​អតិថិជន​ប្រភេទ​ណា​ខ្លះ​ដែល​និយម​ប្រើប្រាស់​រថយន្ត​នីសាន់​?

ជា​ប្រជាជន​ធម្មតា ពួក​គេ​ជា​អ្នក​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ ជា​មន្ត្រី​រាជការ​ ជា​ប្រជាជន​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ។

តើ​អ្វី​ជា​ឧបសគ្គ​សម្រាប់​ក្រុម​ហ៊ុន​របស់​លោក​ក្នុង​ការ​ឈរ​ជើង​លើ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា​?

យើង​ជួប​ការ​ប្រកួត​ប្រជែង​ខ្លះ​ដែរ​ ប៉ុន្តែ​ដោយ​សារ​តែ​ក្រុមហ៊ុន​ឡាន​ដែល​ខ្ញុំ​លក់​នេះ​មាន​ការ​គាំទ្រ​ពី ​អ្នក​ផ្គត់ផ្គង់​របស់​យើង​ជួយ​បង្រៀន​ផ្នែក​លក់​ ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ជួសជុល​ និង​គុណភាព​ឡាន​របស់​យើង មាន​ការ​ទទួល​ស្គាល់​ច្រើន ព្រោះ​វា​ធន់​និង​ខ្លាំង។ ថ្វី​បើ​យើង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មែន​ ប៉ុន្តែ​យើង​ដណ្តើម​ទីផ្សារ​បាន​ច្រើន ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ពិសេស​របស់​វា​ផ្សេង​ពី​គេ។ បើ​គេ​មាន​​លក្ខណៈ​អ្វី​ផ្សេង​នោះ យើង​ក៏​មាន​អ្វី​ផ្សេង​ពី​គេ​ដែរ​ ហើយ​បើ​គេ​ចូល​ចិត្ត​នីសាន់​ហើយ​គឺ​គេ​នៅ​តែ​ចូល​ចិត្ត​តែ​នីសាន់​ដដែល​។ តែ​​យើង​ក៏​មាន​ការ​ប្រកួត​ប្រជែង​ច្រើន​ជា​មួយ​ការ​នាំចូល​រថយន្ត​ជជុះ​ ច្រើន​ផង​ដែរ​ ដោយ​សារ​គេ​មាន​តម្លៃ​ថោក។

លោក​យល់​ថា​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​លើ​តម្រូវ​​ការ​រថយន្ត​ថ្មី​សព្វ​ថ្ងៃ​មាន​លក្ខណៈ​ដូច​ម្តេច​​ដែរ?

មក​ដល់​ឥឡូវ​យើង​ឃើញ​ថា​ប្រជាជន​យល់​ដឹង​ច្រើន​​ បើ​ខុស​ត្រូវ​គ្នា​បន្តិច​បន្តួច​គាត់​អាច​ទិញ​រថយន្ត​ថ្មី​​បាន​គាត់​នឹង​ ទិញ​រថយន្ត​ថ្មី​ប្រើ​វិញ។ ខ្ញុំ​គិត​ថា​នាពេល​ខាង​មុខ​នេះ​តម្រូវ​ការ​រថយន្ត​ថ្មី​នឹង​មាន​កំណើន​ កាន់​តែ​ច្រើន​ ព្រោះ​នរណា​ក៏​ចង់​បាន​រថយន្ត​ថ្មី​ដែរ​ ហើយ​បើ​សេដ្ឋកិច្ច​យើង​នឹង​បន្ត​រីក​លូតលាស់​ ពិត​ណាស់​ការ​ប្រើ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​ និង​គ្រោះ​ទឹក​ជំនន់​នៅ​ថៃ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ការ​​នាំចូល​រថយន្ត​របស់​លោក​ដែរ​ឬ​ទេ?

ការ​លក់​របស់​យើង​នៅ​រយៈ​ពេល​៩​ខែ​ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ប្រហែល​ជា​១៥ ​ភាគរយ ​បើ​យើង​​ប្រៀបធៀប​កាល​ពី​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ ប៉ុន្តែ​ដោយ​សារ​រោង​ចក្រ​យើង​មាន​បញ្ហា​ដូច​ជា​ការ​រញ្ជួយ​ដី​នៅ​ជប៉ុន​កាល​ ពី​ខែ​មីនា​វា​ជះ​ឥទ្ធិពល​ដល់​ការ​ផ្គត់ផ្គង់​រថយន្ត​មិន​គ្រប់គ្រាន់​។ អតិថិជន​ចង់​ទិញ​រថយន្ត​ច្រើន​ណាស់​ តែ​ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់​មិន​គ្រប់​គ្រាន់ ហើយ​ថ្មី​ៗ​នេះ​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​គឺ​ម៉ូដែល​នាំ​ចូល​ពី​ថៃ​ ប៉ុន្តែ​ឥឡូវ​ថៃ​មាន​ទឹក​ជំនន់​ដ៏​ធំ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផលិត​ទៀត​ ហើយ​ការ​ផ្គត់​ផ្គង់​នឹង​ប៉ះពាល់​ថែម​ទៀត​​។ ដូច្នេះ​គោល​ដៅ​របស់​យើង​ដែល​លក់​ឲ្យ​បាន​៤០០​គ្រឿង​នៅ​ឆ្នាំ ​២០១១​នេះ​នឹង​មិន​ដល់​គោល​ដៅ​ឡើយ គឺ​អាច​បាន​ប្រហែល​ ៦០​ទៅ​៧០​ភាគ​រយ​នៃ​ផែនការ​​។

លោក​មាន​ការ​ព្រួយ​បារម្ភ​នឹង​ការ​ប៉ះពាល់​ និង​ការ​បាត់​បង់​អតិថិជន​ដែរ​ឬ​ទេ?

ខ្ញុំ​មើល​ទៅ​មាន​ការ​ប៉ះពាល់​ទាំង​អស់​គ្នា ​ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​មាន​ការ​ប៉ះ​ពាល់​ដែរ​ ប្រសិន​បើ​ការ​ផលិត​នៅ​ថៃ​មាន​ការ​ប៉ះពាល់​នោះ​ លើក​លែង​តែ​គេ​មាន​រថយន្ត​នៅ​ក្នុង​ស្តុក​ច្រើន។

លោក​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ឬ​ទេ ខណៈ​ក្រុម​ហ៊ុន​មួយ​ចំនួន​កំពុង​ដំឡើង​រថយន្ត​នៅ​កម្ពុជា​?

ខ្ញុំ​មិន​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​វា​មាន​សេវាកម្ម​ខុស​ៗ​គ្នា និង​វា​អាស្រ័យ​ទៅ​លើ​ការ​ពេញ​និយម​ម៉ាកម៉ូដែល អតិថិជន​មាន​ទីផ្សារ​រៀង​ៗ​ខ្លួន។ ប៉ុន្តែ​បើ​យើង​មិន​ប្រឹង​ធ្វើ​ឲ្យ​មាន​ទីផ្សារ​ល្អ​ទេ​ប្រជាប្រិយ​ភាព​យើង​ នឹង​ធ្លាក់​ចុះ​ ធ្វើ​ឲ្យ​គេ​ពិចារណា ហើយ​បើ​គេ​មាន​ប្រជាប្រិយភាព​ជាង យើង​អាច​នឹង​បាត់​ទីផ្សារ​ខ្លះ ដូច្នេះ​យើង​ត្រូវ​តែ​ខិត​ខំ​ថែរក្សា​ប្រជាប្រិយ​ភាព​របស់​យើង។

អ្វី​ជា​ដំណោះ​ស្រាយ​ និង​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​ដើម្បី​ទាក់​ទាញ​អតិថិជន?

សំខាន់​គឺ​សេវាកម្ម​គោរព​តាម​កិច្ច​សន្យា​ យើង​និយាយ​អ្វី​យើង​ត្រូវ​តែ​គោរព​តាម​សេវាកម្ម​ឲ្យ​បាន​ល្អ​ ធ្វើ​ឲ្យ​អតិថិជន គាត់​សប្បាយ​ចិត្ត​គាត់​មក​ទិញ​ទៀត។ ដូច្នេះ​យើង​យក​ចិត្ត​ទុក​ដាក់​បំផុត​គឺ​សេវា​កម្ម​សម្រាប់​អតិថិជន​។

ទន្ទឹម​នោះ​យើង​ធ្វើ​ការ​ជា​មួយ​ធនាគារ​ជា​ច្រើន​ដែរ​ ប្រសិន​បើ​អតិថិជន​ទិញ​រថយន្ត​យើង​ដោយ​ចង់​បង់​រំលស់​យើង​មាន​បុគ្គលិក​ ផ្នែក​លក់​របស់​យើង​ទំនាក់​ទំនង​ រៀប​ចំ​ឯកសារ​ជួយ​សម្រប​សម្រួល​​ទៅ​ធនាគារ​ដើម្បី​ឲ្យ​អតិថិជន​ធ្វើ​ការ​បង់ ​រំលស់​។ គាត់​អាច​បង់​រំលស់​មុន​ត្រឹម​តែ​៥០​ភាគរយ និង​នៅ​សល់់​៥០​ភាគ​រយ​អាច​បង់​រំលស់​ប្រចាំ​ឆ្នាំ​តាម​លទ្ធភាព​ ដែល​ចរចា​គ្នា​ជា​មួយ​ធនាគារ​។

តើ​លោក​មាន​គម្រោង​បង្កើន​ការ​នាំ​ចូល​បន្ថែម​ទៀត​ដែរ​ឬ​ទេ? តើ​នីសាន់​មាន​គម្រោង​ដំឡើង​រថយន្ត​នៅ​កម្ពុជា ដែរ​ឬ​ទេ​នៅ​ពេល​ខាង​មុខ?

យើង​នឹង​មើល​ទៅ​មុខ​ទៀត​ គឺ​មើល​ទៅ​លើ​ផ្សារ​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​ ប្រសិន​បើ​មាន​ការ​រីក​ចម្រើន​យើង នឹង​ធ្វើ​ការ​នាំ​ចូល​ម៉ូដែល​ផ្សេង​ៗ​ដែល​ល្អ​ប្លែក​ៗ​ជាង​នេះ។ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់​កាល​នេះ​មិន​ទាន់​មាន​គម្រោង​ដំឡើង​រថយន្ត​នៅ​ឡើយ​ ទេ។

លោក​យល់​ថា​ការ​បើក​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​នឹង​ជួយ​អ្វី​ខ្លះ​ដល់​វិស័យ​នេះ​?

យើង​ឃើញ​ថា​នា​ពេល​អនាគត​បើ​ផ្សារ​ហ៊ុន​មាន​ដំណើរ​ការ​ល្អ​នឹង​ធ្វើ​ឲ្យ​ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីក​ចម្រើន​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដើរ​កាន់​តែ​ខ្លាំង​ ហើយ​នឹង​ជំរុញ​ឲ្យ​វិស័យ​នាំ​ចូល​រថ​យន្ត​កាន់​តែ​មាន​កំណើន​ច្រើន​ថែម​ទៀត​ ៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: