ធនាគារ​ក្តាម រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ


120725_11

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អភិវឌ្ឍ ​មាន​វិនិយោគិន​ជា​ច្រើន​មើល​ឃើញ​ពី​សក្តានុពល​ក្នុង​​ការ​ប្រកប​អាជីវកម្ម​។ ជាក់ស្តែង​ យើង​ឃើញ​ថា​ មាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​បាន​រីក​ដុះ​ឡើង​ដូច​ផ្សិត​ទូទាំង​ ប្រទេស​កម្ពុជា​។ មិន​មែន​មាន​ត្រឹម​តែ​ធនាគារ​ដាក់​លុយ​ ឬ​ខ្ចី​លុយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ​ថែម​ទាំង​មាន​ធនាគារ​សត្វ​ទៀត​ផង​ ដូច​ជា​ ធនាគារ​ក្តាម គោ ជ្រូក​ និង​ធនាគារ​មាន់​ជាដើម​។​ ដែល ធនាគារ​នោះ គឺវា​អាស្រ័យ​លើ​តំបន់​នោះ​សម្បូរ​អ្វី​ ហើយ​អាច​ចិញ្ចឹម​អ្វី​បាន​សម​ប្រកប​។

សម្រាប់​សប្តាហ៍​នេះ​ LIFT លើក​យក​ធនាគារ​មួយ​ក្នុង​បណ្តារ​ធនាគារ​ខាង​លើ​មក​បង្ហាញ​ប្រិយមិត្ត​អ្នក​ អាន​ ដែល​ទាក់​ទិន​ទៅ​នឹង​តំបន់​កម្សាន្ត​។​ ជា​ការ​ពិត​ មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ មិន​ថា​ភ្ញៀវ​ជាតិ​ ឬ​អន្តរជាតិ​ទេ​ ដែល​ចូល​ចិត្ត​ទៅ​កម្សាន្ត​នៅ​តំបន់​សមុទ្រ បាន​ស្គាល់​ ឬ​ក៏​ដឹង​ថា​ តើ​អ្វី​ទៅ​ជា​ធនាគារ​ក្តាម​ ហើយ​ធនាគារ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​អី្វ​?

ដើម្បី​ឲ្យ​អស់​ចម្ងល់​លោក ប្រាក់​ សាន​ ជា​ប្រធាន​សហគមន៍​នេសាទ​ភូមិ​ថ្មី​នៃ​ខេត្ត​កែប បាន​ប្រាប់​ទស្សនាវដ្តី ​LIFT ថា ធនាគារ​ក្តាម ​គឺជា​ធនាគារ​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើន​ផល​ស្តុក​ក្តាម ក៏​ដូច​ជា​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជានេសាទ។ ជាង​នេះ​ទៅ​ទៀត ធនាគារ​ក្ដាម​បាន​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​នេសាទ​លើ​ការ​អភិរក្ស​ ធនធាន​ក្តាម​ក្នុង​ធម្មជាតិ​។

ជា​ការ​ពិត ធនាគារ​ក្ដាម ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ប្រាក់​កម្ចី​ឥត យក​ការ​ប្រាក់​ដល់​ប្រជា​នេសាទ​ ដោយ​គ្រាន់​តែ​សង​មក​វិញ​នូវ​ក្តាម​សេះ​ញី​ដែល​មាន​ពង​កូន​នៅ​ក្រៅ​សម្បក​ មួយ​ចំនួន​ទៅ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​នេសាទ​នោះ​ជា​ការ​ស្រេច​។ បន្ទាប់​ពី​កា្តម​ទាំង​អស់ ជម្រុះ​កូន​រួច​រាល់ វា​ត្រូវ​បាន​គេ​ (​អ្នក​គ្រប់​គ្រង​ធនាគារ​)​យក​ទៅ​លក់​ធម្មតា។

រីឯ​ប្រាក់​បាន​ពី​ការ​លក់​នោះ​ គឺ​ត្រូវ​យក​ទៅ​ទ្រទ្រង់​ការងារ​របស់​គណកម្មាការ​ធនាគារ​ក្តាម​ និង​មួយ​ចំនួន​ទៀត​បង្វិល​ចូល​គណនី​សហគម។​

លក្ខខណ្ឌ​ទាំង​នេះ នៅ​តែ​ត្រូវ​បាន​អនុវត្ដ​រហូត​ដល់​បច្ចុប្បន្ន ហើយ​បើ​តាម​ការ​សង្កេត​ផ្ទាល់​របស់​លោក​ប្រាក់​ សាន បាន​ឲ្យ​ដឹង​ថា៖​ «ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ​ ខ្ញុំ​ឃើញ​ថា​ ផល​ក្តាម​មាន​ការ​កើន​ឡើង​ជា​លំដាប់​ នេះ​បើ​ធៀប​នឹង​ទិន្នផល​កាល​ពី​មិន​ទាន់​បង្កើត​ធនាគារ​ក្តាម​នេះ»។

គួរ​កត់​សម្គាល់​ថា ធនាគារ​ក្តាម​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ដែល​ស្ថិត​ក្រោម​ជំនួយ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា​ CORIN-Asia និង​មាន​ការ​សហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ជលផល​។

ជាង​នេះ​ទៅ​ទៀត គួរ​ដឹង​ផង​ដែរ​ថានៅ​ក្នុង​ពោះ​​ក្តាម​ញី​ដែល​ផើម​មួយ​ អាច​មាន​ពង​កូន​ក្តាម​រហូត​ដល់​ទៅ​១​លាន​កូន​ឯ​ណោះ​៕

បានចុះផ្សាយក្នុង មុខជំនួញប្លែកៗ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: