កម្ពុជា​បង្ហាញ​ពី​ផែនការ​បង្កើត​ថាមពល​នុយក្លេអ៊ែរ


Share
120720_12

បុគ្គលិក​អគ្គិសនីកំពុង​តបណ្តាញ​អគ្គិសនី​នៅ​​រាជធានី​ភ្នំពេញ ​​។
រូបថត ហេង ជីវ័ន

ភ្នំពេញៈ កម្ពុជា​កំពុង​ពិចារណា​អំពី​ជម្រើស​បង្កើត​ថាមពល​នុយក្លេអ៊ែរ ដើម្បី​ផ្គត់ផ្គង់​វិស័យ​ថាមពល​ដែល​កំពុង​ខ្វះខាត ប៉ុន្តែ​វិស័យ​ឯកជន​បាន​ចាត់​ទុក​ថា គម្រោង​នេះ​ហាក់​ដូចជា​រហ័ស​ពេក និង​គ្រាន់​តែ​ជា​ក្តី​ស្រមៃ​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់។

លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​មាន​គម្រោង​ប្រើ​ប្រាស់​ថាមពល​នុយក្លេអ៊ែរ នា​ថ្ងៃ​អនាគត ដោយ​សារ​ប្រភព​ថាមពល​ដើរ​ដោយ​ប្រេង ធ្យូង​ថ្ម និង​ជីវម៉ាស់ បាន​កាត់​បន្ថយ​បន្តិច​ម្តង​ៗ។ លោក​លើក​ឡើង​ថា៖ «យើង​មិន​អាច​ចៀស​ផុត​ពី​ការ​សាង​សង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​បាន ឡើយ។ នេះ​ជា​គោលដៅ​របស់​រដ្ឋាភិបាល»។ ប៉ុន្តែ លោក ស៊ុយ សែម មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​ពេលវេលា​នៃ​ការ​ចាប់​ផ្តើម​គម្រោង​ នេះ​ឡើយ។ លោក ស៊ុយ សែម បន្ថែម​ថា បច្ចុប្បន្ន វៀតណាម និង​ថៃ បាន​សម្លឹង​ទៅ​រក​ថាមពល​នុយក្លេអ៊ែរ​ហើយ។

រ៉យទ័រ​បាន​រាយការណ៍​កាល​ ពីឆ្នាំ​មុន​ថា វិបត្តិ​នៅ​រោង​ថាមពល​នុយក្លេអ៊ែរ Fukushima ប្រទេស​ជប៉ុន​បាន​ជំរុញ​ឲ្យ​គម្រោង​របស់​ថៃ​ត្រូវ​ពន្យារ​ពេល​៣​ឆ្នាំ ទៀត។  រ៉េអាក់ទ័រ​នុយក្លេអ៊ែរ កាល​ពី​ដើម​ឡើយ គ្រោង​នឹង​ដាក់​ដំណើរការ​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​ឥឡូវ​ត្រូវ​ពន្យារ​​ពេល​ដល់​ឆ្នាំ​២០២៣។

ឯនៅ​វៀតណាម បាន​ប្រកាស​ថា ខ្លួន​នឹង​ជំរុញ​គម្រោង​ផលិត​ថាមពល​នុយក្លេអ៊ែរ ដែល​ខ្លួន​មាន​គម្រោង​តាំង​ពី​ឆ្នាំ​១៩៩៥។

តំណាង​មក​ពី​វិស័យ​ឯកជន នៅ​កម្ពុជា​បាន​ចាត់​ទុក​ថា គម្រោង​នេះ​ពិត​ជា​គួរ​ឲ្យ​គ្រោះថ្នាក់ និង​មាន​ភាព​ប្រថុយ​ប្រថាន​ផ្នែក​នយោបាយ។

លោក ងួន ម៉េងតិច អគ្គនាយក សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​មិន​គួរ​ពិចារណា​អំពី​ថាមពល​នេះ​ឡើយ ដោយ​សារ​វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ យើង​មិន​មាន​អ្នក​ជំនាញ​គ្រប់គ្រាន់​ឡើយ។ ម្យ៉ាង​វិញ​ទៀត នឹង​មាន​បញ្ហា​នយោបាយ​មួយ​ចំនួន​ដូចជា បញ្ហា​ដែល​ប្រទេស​មួយ​ចំនួន កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ។ យើង​នៅ​តែ​ជា​ប្រទេស​ក្រីក្រ។ យើង​មិន​គួរ​ចំណាយ​ប្រាក់​ច្រើន​លើ​គម្រោង​នេះ​ឡើយ»។

ទីភ្នាក់ងារ​ ថាមពល​អាតូម៉ិក​អន្តរជាតិ (IAEA) បាន​ឲ្យ​ដឹង​ថា គម្រោង​ផលិត​ថាមពល​នុយក្លេអ៊ែរ​ទាមទារ​ពេលវេលា​លើស​ពី​១០០​ឆ្នាំ ក៏​ដូចជា​ធនធាន​ជា​ច្រើន​ដើម្បី​ទ្រទ្រង់​កម្មវិធី​នេះ។

គោលការណ៍​ណែ​ នាំ​របស់ IAEA ​បញ្ជាក់​ថា៖ «ប្រការ​សំខាន់ គឺ​ត្រូវ​យល់​ច្បាស់​អំពី​ការ​តាំង​ចិត្ត​យូរ​អង្វែង​ចំពោះ​កម្មវិធី ផលិត​ថាមពល​នុយក្លេអ៊ែរ មុន​នឹង​ពិចារណា​អំពី​គម្រោង​សាង​សង់​រោងចក្រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​ជាក់​ លាក់​ណា​មួយ​»។ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​ធានា​រ៉ាប់រង​លើ​សមត្ថភាព​បច្ចេកទេស និង​តាម​ស្ថាប័ន ដើម្បី​អនុវត្ត​គម្រោង​នេះ​ឲ្យ​បាន​ជោគជ័យ។ នេះ​បើ​យោង​តាម​គោលការណ៍​នោះ​។

លោក ងួន ម៉េងតិច បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តម្រូវ​ការ​ថាមពល​កើន​ឡើង​ស្រប​តាម​ការ​វិនិយោគ​ក្នុង​វិស័យ ឧស្សហកម្ម កម្ពុជា​នឹង​មាន​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ជា​បន្ត​បន្ទាប់។

ប៉ុន្តែ​គម្រោង​ថាមពល​វារីអគ្គិសនី និង​ការ​ទិញ​ថាមពល​ពី​ប្រទេស​ជិត​ខាង​នឹង​គ្រប់គ្រាន់​ហើយ។

លោក Hiroshi Suzuki ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផលិត​ថាមពល​នុយក្លេអ៊ែរ ពិត​ជា​សំខាន់​ណាស់ ប៉ុន្ត​វា​ទាមទារ​កំណើន​ធន​ធាន​មនុស្ស​ជាច្រើន​បើ​ប្រទេស​នេះ​ត្រូវ ដំណើរ​ការ​កម្មវិធី​នេះ​មែន​នោះ​។

លោក Suzuki បាន​ឯកភាព​តាម​យោបល់​របស់​លោក ស៊ុយ សែម លើ​ភាព​ប្រថុយ​ប្រថាន ទាក់ទង​នឹង​ការ​ពឹង​ផ្អែក​លើ​ថាមពល​ផូស៊ីល។

លោក ​បាន​បន្ថែម​ថា៖ «វា​ពិត​ជា​គ្រោះថ្នាក់​ណាស់ ក្នុង​ការ​ពឹង​ផ្អែក​លើ​ថាមពល​ប្រេង​តែ​មួយ​មុខ​នោះ ដោយ​សារ​តម្លៃ​ប្រេង​ឡើង​ចុះ​មិន​ទៀង​ទាត់។ វា​ជា​ការ​ល្អ​ក្នុង​ការ​ស្វែង​រក​ប្រភព​ថាមពល​ចម្រុះ​នៅ ក្នុង​ប្រទេស​មួយ»​។

លោក ស៊ុយ សែម បាន​ឲ្យ​ដឹង​ថា​ ភូមិ​ប្រហែល​៦៨​ភាគរយ​នៅ​កម្ពុជា មាន​ថាមពល​ប្រើ​ប្រាស់។

កម្ពុជា ​ផលិត​ថាមពល​បាន​ប្រហែល​៣០០​មេហ្គាវ៉ាត់​ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​ការ​ខ្វះ​ថាមពល​​ប្រើប្រាស់​រហូត​ដល់​ទៅ​៥០ មេហ្គាវ៉ាត់។ កង្វះ​ថាមពល ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ត្រូវ​កាត់​ផ្តាច់​តាម​តំបន់​មួយ​ចំនួន​នៅ​​ រាជធានី​ភ្នំពេញ​ក្នុង​រដូវ​ប្រាំង។ កម្ពុជា ទិញ​ថាមពល​ប្រហែល ៤៥​ភាគ​រយ ពីប្រទេស​ជិត​ខាង​របស់​ខ្លួន៕

បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: