ស្រាបៀរ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ជា​លើក​ដំបូង​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ជប៉ុន


120711_11

ចង្វាក់ផលិតកម្មផលិតស្រាបៀរកម្ពុជានៅក្នុងរោងចក្រ របស់ក្រុមហ៊ុន Khmer Brewery ។ បច្ចុប្បន្នក្រុមហ៊ុននេះបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសហើយ។ គឹមឡុង

ភ្នំពេញៈ Khmer Brewery (KB) ជាក្រុមហ៊ុនក្នុងស្រុកដែលផលិតស្រាបៀរកម្ពុជា បាននាំចេញផលិតផលរបស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេសជប៉ុនកាលពីដើមខែកក្កដា បន្ទាប់ពីមានការជំរុញពីប្រមុខរដ្ឋាភិបាលឲ្យក្រុមហ៊ុនក្នុងស្រុក បង្កើនការផលិតដើម្បីនាំចេញទៅក្រៅប្រទេស។

ស្រាបៀរកម្ពុជាត្រូវបាននាំចេញទៅទីផ្សារប្រទេសជប៉ុនកាលពីថ្ងៃទី៥ ខែកក្កដា ។

KB ជាក្រុមហ៊ុនផលិតស្រាបៀរទី៦នៅកម្ពុជា នឹងបានវិនិយោគទឹកប្រាក់៦០លានដុល្លារដោយវិនិយោគិនក្នុងស្រុក ដោយនាំយកបច្ចេកវិទ្យាZiemann ពីអង់គ្លេស។ ក្រុមហ៊ុននេះបានចាប់ផ្តើមបើកលក់ផលិតផលរបស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ២០១១។

លោក សុខ ចន្ថា ប្រធានទំនាក់ទំនងសាធារណៈរបស់ KB បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ក្រុមហ៊ុននេះបានសហការជាមួយ TBA Corporation ជាក្រុមហ៊ុនចែកចាយភេសជ្ជៈ និងម្ហូបអាហារដ៏ធំជាងគេរបស់ជប៉ុនដើម្បីធ្វើជាតំណាងចែកចាយបន្ត ។ លោកបន្តថា៖ «ពួកគេ(TBA)បានមកធ្វើតេស្តផលិតផលយើងចាប់តាំងពីពីរ បីខែមុន មុននឹងពួកគេបានសម្រេចចិត្តសហការជាមួយយើង បន្ទាប់មកពួកគេ បាននិយាយថា គុណភាពស្រាបៀររបស់យើង ល្អសម្រាប់នាំចេញទៅជប៉ុន»។ លោកបានឲ្យដឹងថា ការនាំចេញលើកដំបូង មានតែមួយកុងតឺន័រប៉ុណ្ណោះដែលមាន១៣០កេស។

លោក ចន្ថា បន្តថា៖ «យើងនឹងនាំចេញបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំគិតថា ជប៉ុនជាទីផ្សារដ៏មានសក្តានុពលរបស់យើង ដោយសារប្រជាជនចូលចិត្តពិសាស្រាបៀរដែលបាននាំចូលជាច្រើន។ ម្យ៉ាងវិញទៀត មានប្រជាជនយើងជាច្រើនដែលរស់នៅទីនោះ»។

លោក ម៉េង ស័ក្តិធារ៉ា អគ្គនាយកក្រសួងឧស្សាហកម្ម និងលេខាធិការដ្ឋាននៃគណៈកម្មាធិការរង SME បានសាទរដែលក្រុមហ៊ុនអាចផលិតស្រាបៀរនាំចេញមានគុណភាពល្អទៅ លក់នៅលើទីផ្សារជប៉ុន។  លោកបន្តថា៖ «នេះមានន័យថា គុណភាពរបស់យើង ត្រូវបានទទួលស្គាល់ដោយទីផ្សារជប៉ុន ដែលមានភាពតឹងតែងចំពោះអាហារនាំចូល។ ខ្ញុំពិតជាស្ងើចសរសើរដល់ក្រុមហ៊ុននេះជាខ្លាំង ដែលវាជាមោទនភាពរបស់យើង ពីព្រោះក្រុមហ៊ុននេះ ជាក្រុមហ៊ុនដំបូងរបស់កម្ពុជា។ មិនមែនត្រឹមតែបង្កើតការងារកាន់តែច្រើនដល់ប្រជាជនក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងរួមបន្ថយឱនភាពពាណិជ្ជកម្មផងដែរ»។ លោកបានកបន្តថា នេះបង្ហាញពីលទ្ធភាពនៃការប្រកួតប្រជែងជាមួយផលិតផលនាំចូល និងត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

កន្លងមកកម្ពុជាបាននាំចេញស្រាបៀរមួយចំនួនទៅកាន់ទីផ្សារក្រៅ ប្រទេស ដូចជា ស្រាបៀរអង្គរ និងស្រាបៀរ ឃីងឌឹម ហើយនេះបង្ហាញថា ឧស្សាហកម្មកែច្នៃម្ហូបអាហារ និងភេសជ្ជៈរបស់កម្ពុជាកំពុងរីកចម្រើន ប្រហាក់ប្រហែលនឹងប្រទេសជិតខាង។ នេះបើតាមលោក ម៉េង ស័ក្តិធារ៉ាកាលពី២០១១ការរួមចំណែករបស់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រហែល១ពាន់លានដុល្លារ ក្នុងនោះ៤០ភាគរយ បានមកពីឧស្សាហកម្មផលិតស្រាបៀរ។

លោក សុក ចន្ថា បានលើកឡើងថា ក្រុមហ៊ុននេះក៏មានគម្រោងនាំចេញទៅទីផ្សេងទៀតផងដែរ។ លោកបញ្ជាក់ថា៖ «ក្រៅពីជប៉ុន យើងមានគម្រោងនាំចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពិសេសប្រទេសដែលមានប្រជាជនកម្ពុជារស់នៅភាគច្រើន ដោយសារយើងចង់ឲ្យពួកគេភ្លក្សរសជាតិស្រាបៀរផលិតក្នុងស្រុក ដើម្បីឲ្យពួកគេនឹកឃើញ បន្ទាប់ពីចាកចេញពីស្រុកទេសជាច្រើនឆ្នាំ»។

KB អាចផលិតបាន៥០លានលីត្រ ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់២០០លានលីត្រ ក្នុងមួយឆ្នាំ នាពេលអនាគត៕ CS

បានចុះផ្សាយក្នុង ពត៌មានទូទៅ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: