បម្លែង​មេម៉ូរី​កាតពី​ទំហំ 1GB ទៅ 2GB


ថ្ងៃ នេះប្លកយុវជននឹងបង្ហាញអំពីរបៀបបម្លែងមេម៉ូរីកាតទំហំ 1GB ទៅ 2GB ។ អ្នកទាំងអស់គ្នាដឹងហើយថាទូរស័ព្ទភាគច្រើនគឺគេប្រើមេម៉ូរីកាត ដើម្បីរក្សាទុកទិន្ន័យ បទចម្រៀង រូបភាព វីដេអូ… ដើម ។ ដូច្នេះហើយទើបមានតម្រូវការជាច្រើនក្នុងការប្រើប្រាស់ទំហំសម្រាប់ ផ្ទុកឯកសារ បច្ចុប្បន្ននេះយើងឃើញថាមេម៉ូរីកាតទំហំ 1GB គឺមានការពេញនិយមប្រើប្រាស់ណាស់ ប៉ុន្តែដោយសារតម្រូវការផ្ទុកមិនគ្រប់គ្រាន់សម្រាប់អ្នក ប្រើប្រាស់ធ្វើឱ្យគេទិញមេម៉ូរីថ្មីមួយទៀតសម្រាប់បន្ថែម ។ ប៉ុន្តែក្នុងប្រកាសនេះអ្នកទាំងអស់គ្នានឹងដឹងអំពីរបៀបបម្លែង មេម៉ូរីទំហំ 1GB ទៅ 2GB ដោយពុំបាច់ទៅទិញមេម៉ូរីថ្មីឡើយ ។

1. មុនដំបូងអ្នកត្រូវប្រាដកថាទំហំមេម៉ូរីរបស់អ្នកគឺទំហំ 1G (ចំពោះមេម៉ូរីទំហំផ្សេងៗទៀតគឺយើងមិនអាចបម្លែងបានឡើយ)
2. បន្ទាប់មកទៀតត្រូវ Backup ទិន្ន័យសំខាន់ៗរបស់អ្នក ដែលនៅក្នុងនោះទាំងអស់ ពីព្រោះយើងត្រូវការ Format វាចោលសិន ។
3. បន្ទាប់ពីការ Backup ហើយ សូមបើកកម្មវិធីមួយដែលមានឈ្មោះថា Skimedi FIX 2 GB Capacity ។ (ចុចទីនេះដើម្បីទាញយក)
4. ផ្ទាំង Windows តូចមួយនឹងលោតឡើងហើយបង្ហាញជម្រើស FIX និង Cancel ។ ហើយអ្នកត្រូវរុករកទីតាំងរបស់ដ្រាយនោះ (Drive សម្រាប់ USB Stick)
5. បន្ទាប់ពីការជ្រើសរើសដ្រាយហើយសូមចុចលើ FIX ហើយបន្តទៀតគឺការបន្ទាន់សម័យដំណើរការ ។ វានឹងសួរការអះអាងបន្ថែមរបស់អ្នក ទោះជាអ្នកយល់ព្រម ឬក៏មិនព្រម អ្នកត្រូវតែចុច “ YES” ។
6. បន្ទាប់ទៀតវានឹងសួរដើម្បីឆ្លើយតបទៅ Device ។ ត្រឹមតែ Replug នូវ Memory Stick ហើយដាក់វាមកក្រោយវិញពេលនោះទំហំមេម៉ូរីនឹងកើនឡើងពី 1GB ទៅ 2GB ។ អ្នកអាចធ្វើការ Properties ជាមុនដើម្បីឱ្យប្រាដកថាទំហំរបស់វាពិតជាកើនឡើងឬអត់ មុនពេលធ្វើការ Cracking Process ។
7. បន្ទាប់មកទៀតអ្នកអាចពិនិត្យមើលទំហំមេម៉ូរីបាននៅក្នុងទូរស័ព្ទ របស់អ្នកផងដែរ ហើយក៏អាចតេស្តទំហំវាដោយការចម្លងទិន្ន័យទាំងអស់ទៅក្នុងមេម៉ូរី នោះ ដែលអាចផ្ទុករហូតដល់ទៅ 2GB ។
ចំណាំ៖ ពេលខ្លះអ្នកនឹងទទួលបាន Parameter Error ពេលដែលកំពុងចម្លងឯកសារ ដែលបានឆ្លងកាត់ទំហំផ្ទុក 1GB ដូច្នេះមានន័យថាវាមិនអាចជោគជ័យ 100 ភាគរយដោយការប្រើវិធីបម្លែងនេះឡើយ ។ អាចមិនដំណើរការចំពោះមេម៉ូរីកាតខ្លះ…!!!
បានចុះផ្សាយក្នុង ស្រាវជ្រាវ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: