CEO ក្មេង​បំផុត​ក្នុង​លោក


មនុស្សមួយចំនួនចំណាយយុវភាពរបស់ខ្លួនលេង ហ្វេសប៊ុក (Facebook) និយាយដើមគ្នា និងខ្លះមានមិត្តប្រុសជាដើម។ ដោយឡែក Sindhuja Rajamaran ពុំបានចំណាយពេលវេលារបស់នាងធ្វើរឿងទាំងអស់នោះទេ ដោយនាងមានតួនាទីគ្រប់គ្រងក្រុមហ៊ុន ជាអ្នកបង្កើតខ្សែភាពយន្តប្រភេទ 2D និងជា CEO វ័យក្មេងបំផុតក្នុងលោកដែលមានវ័យត្រឹមតែ១៤ឆ្នាំ។

នាងកើតនៅក្នុងត្រកូលមនុស្សជោគជ័យ ដែលឪពុករបស់នាងជាអ្នកបង្កើតគំនូរជីវចលឌីជីថលដំបូង ក្នុងទីក្រុង Timil Nadu ហើយប្អូនស្រីរបស់នាង ជាក្មេងស្រីក្មេងបំផុតដែលអាចសរសេរកំណាព្យ១៧ពាក្យ របស់ជប៉ុន (Hiaku) ក្នុងប្រទេសឥណ្ឌា។ Sindhuja បានជាប់ឯតទគ្គកម្មពិភពលោក Guinness World Record ថាជា CEO ដែលមានវ័យក្មេងជាងគេបំផុតក្នុងពិភពលោក ដែលនាងជាអ្នកគ្រប់គ្រងក្រុមហ៊ុនគំនូរជីវចលមួយនៅតំបន់ ឆេនណៃ (Chennai) ដែលមានឈ្មោះថា សេពប៉ាន (Seppan)

Sindhuja បានសម្រេចសមិទ្ធផលមួយចំនួនធំ ដូចជាការផលិតខ្សែភាពយន្តគំនូរជីវចលដែលលើកឡើងពីការកើនឡើងកម្ដៅ ផែនដី និងជំងឺរបេង និងរចនាលិខិតស្វាគមន៍សម្រាប់ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ាជាដើម។ កាលពីកុមារ នាងបានរៀនជំនាញកុំព្យូទ័រមួយចំនួនដូចជា Flash, Photoshop, Corel Painter, After Effects and Maya។

សព្វថ្ងៃ នាងកំពុងដឹកនាំក្រុមហ៊ុនដែលមានបុគ្គលិកអាយុចាប់ពី១៨ដល់២៥ ឆ្នាំ ដើម្បីរៀបចំការផ្សាយពាណិជ្ជកម្មគំនូរជីវចលបែបឌីជីថលប្រកបដោយការ ច្នៃប្រឌិតខ្ពស់។

ឪពុករបស់នាងជាអ្នកបង្ហាត់បង្រៀននាងដោយសារឃើញនាងមានចំណាប់ អារម្មណ៍ខ្លាំងខាងផ្នែកហ្នឹងនិងនិស្ស័យពីធម្មជាតិរបស់នាងផង។ជា រឿយៗគាត់តែងនាំSindhuja ទៅចូលរួមកម្មវិធីសម្ពោធនានារបស់ក្រុមហ៊ុន CorelDRAWដែលជាក្រុមហ៊ុនរចនាឌីជីថលមួយដ៏ធំ តាមការអញ្ជើញរបស់ប្រធាន Corel ប្រចាំប្រទេសឥណ្ឌា។ បច្ចុប្បន្ន Sindhuja ចង់បង្កើតផលិតកម្មខ្លួនឯង និងបង្កើនក្រុមហ៊ុនដែលទទួលស្គាល់គុណភាពស្តង់ដារជាសាកល៕

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: