ខ្សែ​ជីវិត​​កំពូល​មហាសេដ្ឋី​​ Dangote


កាលពីថ្មីៗនេះ Sabay បានចុះផ្សាយរួចហើយពី ព័ត៌មានខ្លះៗទាក់ទងនឹងមហាសេដ្ឋីមានជាងគេក្នុងទ្វីបអាហ្វ្រិកលោក Alhaji Aliko Dangote។ តាមការសន្យា ពេលនេះ Sabay សូមលើកយកជីវប្រវត្តិសង្ខេប និង មុខជំនួញរបស់លោក មកលាតត្រដាងឲ្យមិត្តអ្នកអានបានតាមដានបន្តថា ខ្សែជីវិត និងភាគជោគជ័យរបស់លោកបានទទួលមកដោយរបៀបណា។

លោក Dangote កើតនៅថ្ងៃទី ១០ ខែមេសា ១៩៥៧ ក្នុងតំបន់ កាណូ ប្រទេសនីហ្សេរីយ៉ា។ លោកជាចំណងដៃរវាង លោក Mohammed Dangote ជាឪពុក និង លោកស្រី Mariya Sanusi Dantata ជាម្ដាយ។ លោកបានសិក្សាជំនាញពាណិជ្ជកម្មពីសាកលវិទ្យាល័យ Al-Azhar ក្នុងទីក្រុង ខេរ៉ូ ប្រទេសអេហ្ស៊ីប។

សព្វថ្ងៃលោក Dangote ជា ម្ចាស់ក្រុមហ៊ុន Dangote Group ដែលកំពុងមានប្រតិបត្តិការក្នុងប្រទេស នីហ្សេរីយ៉ា និងបណ្ដាប្រទេសមួយចំនួនទៀត នៅ អាហ្វ្រិកដូចជា កាមេរ៉ូន ហ្គាណា អាហ្វ្រិកខាងត្បូង តូហ្គោ និង ហ្សំប៊ី។ តាមការវាយតម្លៃ ទឹកប្រាក់ក្នុងពេលបច្ចុប្បន្នរបស់លោក គឺមានប្រមាណ ១៣,៨ ពាន់លានដុល្លារ ច្រើន ជាងកាលពីឆ្នាំ២០០៨ ពេលដែលលោកត្រូវបានទស្សនាវដ្ដីល្បី ឈ្មោះអាមេរិក Forbes ចាត់បញ្ចូលជាមហាសេដ្ឋីដែលមានជាងគេក្នុងទ្វីបអាហ្វ្រិកក្នុង ទ្រព្យសម្បត្តិ ១៣,២ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។

ទាក់ទងនឹងអាជីវកម្មរបស់លោក ពីដំបូងឡើយ ជីតារបស់លោក បានផ្ដល់ដើមទុនបន្តិចបន្តួច ក្នុងការចាប់ផ្ដើមជំនួញ។ លោកចាប់ផ្ដើមជំនួញដំបូងដោយខ្លួនឯងផ្ទាល់ ក្នុងឆ្នាំ១៩៧៧ ទៅលើរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និង សម្ភារៈប្រើប្រាស់ក្នុងអាគារ។ ក្រោយមក នៅខែមិថុនា ឆ្នាំដដែល លោកបានរើទៅកាន់តំបន់ ឡាហ្គោស ហើយលោកបានបន្តធ្វើជំនួញពាក់ព័ន្ធនឹងការលក់ស៊ីម៉ងត៍ និងសម្ភារៈប្រើប្រាស់ក្នុងអាគារដដែល។ ជំនួញរបស់លោកបានរីកលូតលាស់ទៅមុខជាលំដាប់រហូតដល់ឆ្នាំ១៩៨១ លោកបានបង្កើតក្រុមហ៊ុនពីរផ្សេងទៀត ដែលលោកបានដាក់ឈ្មោះបណ្ដុំក្រុមហ៊ុនទាំងនោះថា The Dangote Group

មកទល់ពេលនេះក្រុមហ៊ុន The Dangote Group បានពង្រីកបណ្ដាញរបស់ ខ្លួនជាបន្តបន្ទាប់លើវិស័យផ្សេងៗជាច្រើនទៀតដូចជា វិស័យស្បៀងអាហារ រោងចក្រផលិតស៊ីម៉ងត៍ និង ជាក្រុមហ៊ុនផ្គត់ផ្គង់ស្ករសធំ ជាងគេដល់បណ្ដាក្រុមហ៊ុនផលិតភេសជ្ជៈទាំងអស់ក្នុងប្រទេស នីហ្សេរីយ៉ា និង វិស័យផ្សេងៗ ទៀត។ ជាមួយនឹងជោគជ័យដ៏សម្បើម The Dangote Group បានផ្លាស់ប្ដូរពីត្រឹមជាក្រុមហ៊ុន ពាណិជ្ជកម្មមួយ មកជាក្រុមហ៊ុនឧស្សាហកម្មធំជាងគេក្នុងប្រទេសមួយនេះ ដែលមានដូចជារោងចក្រផលិតស្ករសធំជាងគេ (ដែលមានដើមទុនធំជាងគេក្នុងទីផ្សារភាគហ៊ុនរបស់នីហ្សេរីយ៉ាក្នុងរង្វង់ទឹកប្រាក់រហូតដល់ ៣ពាន់លានដុល្លារ) រោងចក្រផលិតស៊ីម៉ងត៍ធំជាងគេ ក្នុងទ្វីបអាហ្វ្រិក Obajana Cement រោងចក្រម្សៅមី Dangote Flour និងរោងចក្រផ្សេងៗជាច្រើនទៀត។

រោងចក្រផលិតស៊ីម៉ង់ត៍

ក្រៅពីនេះ លោក Dangote បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឧបត្ថម្ភការយុទ្ធនាការបោះឆ្នោត របស់លោកប្រធានាធិបតី Obasanjo ក្នុងឆ្នាំ២០០៣ ដែលចំណាយទឹកប្រាក់អស់ជាង ២០០លានដុល្លារនីហ្សេរីយ៉ា (ស្មើនឹង២លានដុល្លារអាមេរិក)។ លោកបានចំណាយ ៥០លានដុល្លារនីហ្សេរីយ៉ា ទៀតដើម្បីសាងសង់ព្រះវិហារអិស្លាមជាតិ ក្រោមរូបភាពបង្កើនសម្ពន្ធភាព ក្នុងនាមជាមិត្តរបស់លោកប្រធានាធិបតី Obasanjo និង លោក Atiku និងបានផ្ដល់វិភាគទាន ២០០ លានដុល្លារនីហ្សេរីយ៉ា ដល់បណ្ណាល័យប្រធានាធិបតី។

ដោយឡែក នៅថ្ងៃទី២៣ ឧសភា ២០១០ កាសែត Daily Mirror របស់អង់គ្លេសបានរាយការណ៍ថា លោក Dangote ចាប់អារម្មណ៍ច ង់ទិញភាគហ៊ុន ១៦ ភាគរយ ពីក្លិបបាល់ទាត់ក្នុងក្របខណ្ឌធំរបស់អង់គ្លេសគឺក្លិបកាំភ្លើងធំ Arsenal ប៉ុន្តែត្រូវបានលោកចេញ មុខបដិសេធភ្លាមៗលើពាក្យចចាមអារ៉ាមនោះ។

សាកល្បងទស្សន៍ទាយមើល៍ថា តើពេលខាងមុខទឹកប្រាក់របស់មហាសេដ្ឋីកប់ក្ដោងរូបនេះនឹងកើនឡើង ដល់ប៉ុណ្ណា ព្រោះត្រឹមឆ្នាំ ២០០៨ មកទល់ពេលនេះទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៦០០លានដុល្លារទៅហើយ !

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: