Buffettមហា​សេដ្ឋី​ទី៣​ពិភពលោក!


ជាអ្នកដើរលក់ស្ករកៅស៊ូតាមផ្ទះ មកជាមហាសេដ្ឋីដោយរបៀបណាទៅ?
លោកWarren Edward Buffett អាយុ៨១ឆ្នាំ ជាអ្នកជំនួញសញ្ជាតិអាមេរិក។ Buffettត្រូវបានគេទទួលស្គាល់ថាជាអ្នកវិនិយោគដ៏ជោគជ័យបំផុតនៅ ក្នុងពិភពលោក។ លោកមានមុខដំណែងជាក្រុមប្រឹក្សាភិបាល ប្រធានប្រតិបត្តិនិងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនប័ណ្ណភាគហ៊ុន Berkshire Hathaway។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាប់ជាមហាសេដ្ឋីដែលមានបំផុតរបស់ពិភពលោក។ នៅក្នុងឆ្នាំ២០០៨ ជាមហាសេដ្ឋីមានទ្រព្យច្រើនបំផុតទី១ក្នុងលោក តែឆ្នាំ២០១១ជាប់លេខ៣ នៅខណៈដែលលេខ១បានទៅលោកCarlos Slim ជាជនជាតិម៉ិកស៊ិកូ និងលេខ២បានទៅលោកBill Gates ជនជាតិអាមេរិកស្ថាបនិកក្រុមហ៊ុនMicrosoft។ ក្រៅពីកិច្ចការផ្ទាល់ខ្លួន Buffett ក៏ជាសប្បុរសជនដ៏ល្បីរបស់ពិភពលោកមួយរូបផងដែរ។ លោកបានសន្យាថានឹងបរិច្ចាគទ្រព្យ៩៩%របស់ខ្លួនទៅឲ្យបុព្វហេតុ សប្បុរសធម៌។

កុមារភាពនិងការសិក្សា

កំពូលអ្នកជំនួញរូបនេះ កើតនៅថ្ងៃទី៣០ខែសីហាឆ្នាំ១៩៣០ ក្នុងក្រុង Omaha រដ្ឋ Nebraska អាមេរិក ជាកូនប្រុសទោលក្នុងចំណោមកូនបីនាក់របស់អ្នកនយោបាយព្រមទាំងជា អ្នកជំនួញលោក Howard Buffett និងអ្នកស្រី Leila។
Buffett ផ្ដើមការសិក្សាក្នុងសាលាបឋមមួយនៅទីក្រុង Omaha។ ដល់ឆ្នាំ១៩៤២ ឪពុករបស់លោក ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ។ បន្ទាប់ពីប្ដូរទៅរស់នៅជាមួយឪពុកនៅក្រុង Washington D,C លោកBuffett បានការសិក្សានៅអនុវិទ្យាល័យ Alice Deal ហើយបញ្ចប់វិទ្យាល័យ Woodrow Wilson ក្នុងឆ្នាំ១៩៤៧។

ជាក្មេងម្នាក់ Buffett ចាប់អារម្មណ៍ទៅនឹងការរកប្រាក់និងសន្សំលុយទៅហើយ។ លោកដើរពីផ្ទះមួយទៅផ្ទះមួយដើម្បីលក់ស្ករកៅស៊ូ កូកាកូឡា និងទស្សនាវដ្ដី។មួយរយៈក្រោយមក អ្នកវិនិយោគវ័យក្មេងរូបនេះ បានទៅធ្វើការនៅក្នុងហាងលក់គ្រឿងទេសមួយ។ ឆ្នាំ១៩៤៥ Buffett និងមិត្តម្នាក់ទៀតបានបានចំណាយប្រាក់២៥ដុល្លារទិញធុងម៉ាស៊ីន Game ដាក់តាមហាងកាត់សក់ក្នុងតំបន់។ តែប៉ុន្មានខែសោះ ម៉ាស៊ីនGame បានកើនឡើងនៅតាមបណ្ដាហាងកាត់សក់ជាច្រើន។

បើនិយាយពីផ្សារភាគហ៊ុនវិញ Buffett ចាប់អារម្មណ៍បំផុត។ ការធ្វើដំណើរឆ្ពោះទៅទីក្រុងញ៉ូយកក្នុងវ័យ១០ឆ្នាំ លោកបានចូលទៅមើលផ្សារហ៊ុនNew York។ នៅអាយុ១១ឆ្នាំ លោកបានទិញប័ណ្ណភាគហ៊ុនអាទិភាពរបស់ក្រុមហ៊ុន Cities Service ៣ហ៊ុនសម្រាប់ខ្លួនគាត់និង៣ហ៊ុនទៀតសម្រាប់បងស្រី។ ក្នុងវ័យសិស្សវិទ្យាល័យលោកបានវិនិយោគក្នុងអាជីវកម្មដែលមានម្ចាស់ ជាឪពុក និងបានទិញកូនកសិដ្ឋានមួយជួលឲ្យគេ។

ក្នុងឆ្នាំ១៩៤៧ Buffett ចូលវៀនឆ្នាំទីមួយក្នុងមហាវិទ្យាល័យWharton Business។ នៅឆ្នាំ១៩៥០ បានប្ដូរទៅរៀនក្នុងសាកលវិទ្យាល័យ Nebraska-Lincoln និងបានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងជំនួញនៅវ័យ ១៩ឆ្នាំ។ បន្ទាប់ពីបានអានសៀវភៅរបស់លោកDavid Dodd អ្នកវិភាគមូលបត្រ ដែលមានចំណងជើងថា “អ្នកវិនិយោគវៃឆ្លាត” លោកបានចុះឈ្មោះរៀនក្នុងសាលាជំនួញ Columbia។

អាជីព

ពីឆ្នាំ១៩៥១-៥៤ Buffett ធ្វើការនៅក្រុមហ៊ុនBuffett-Falk & Co., ជាអ្នកលក់ប័ណ្ណភាគហ៊ុននិងជាសាស្ត្រាចារ្យក្នុងសាកលវិទ្យាល័យមួយ ។ ១៩៥៤-៥៦ ធ្វើការនៅក្រុមហ៊ុនGraham-Newman Corp ជាអ្នកវិភាគមូលបត្រ។ ១៩៥៦-១៩៦៩ធ្វើការនៅក្រុមហ៊ុនBuffett Partnership, Ltd., តំណែងជាម្ចាស់ភាគហ៊ុន។ ពីឆ្នាំ១៩៧០ដល់បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន Berkshire Hathaway Inc, ជាក្រុមប្រឹក្សាភិបាល ជាប្រធានប្រតិបត្តិនិងជាម្ចាស់ភាគហ៊ុន។

ក្នុងវ័យ២០ឆ្នាំ Buffettបានរកលុយនិងសន្សំប្រាក់បាន៩៨០០ដុល្លារ។ ក្នុងឆ្នាំ១៩៥២ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ និស្សិតជំនាញផ្នែកជំនួញរូបនេះ បានត្រឡប់ទៅក្រុងOmaha និងធ្វើការជាអន្តរការីភាគហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះលោកបានបង្រៀនមុខវិជ្ជា”មូលដ្ឋានគ្រឹះក្នុង ការវិនិយោគ”ក្នុងសាកលវិទ្យាល័យNebraska Omaha។ នៅខណៈនោះ លោកបានវិនិយោគទៅលើស្ថានីយប្រេងមួយ តែមិនមែនជាការវិនិយោគជោគជ័យនោះទេ។

ក្នុងឆ្នាំ១៩៥២ Buffett បានរៀបការជាមួយSusan Thompsonជាមនុស្សដែលមានជាងគេទី១៥៣ក្នុងលោក ហើយ១ឆ្នាំក្រោយមកកូនទី១Susan Alice Buffettបានប្រសូតចេញ។ ឆ្នាំ១៩៥៤ លោកបានការងារមួយមានប្រាក់ខែដល់ទៅ១២០០០ដុល្លារនិងមានកូនទី២។ ឆ្នាំ១៩៥៦ លោកបានបង្កើតក្រុមហ៊ុនមួយBuffett PartnershipLtd.,ដោយប្រាក់សន្សំផ្ទាល់។ ឆ្នាំ២៩៥៨ កូនទីបីមានវត្តមាន ។ រហូតដល់ឆ្នាំ១៩៦០ Buffett មានដៃគូជំនួញដល់ទៅ៧ប្រតិបត្តិការរួមមានBuffett Associates, Buffett fund, Dacee, Emdee, Glenoff, Mo-Buff និង Underwood។ពីឆ្នាំ១៩៧០ដល់បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុន Berkshire Hathaway Inc, ជាក្រុមប្រឹក្សាភិបាល ជាប្រធានប្រតិបត្តិនិងជាម្ចាស់ភាគហ៊ុនផង។

ជាមហាសេដ្ឋី

Buffett បានក្លាយទៅជាមហាសេដ្ឋីកំពូលនៅពេលដែលក្រុមហ៊ុនBerkshire Hathaway លក់ភាគហ៊ុនលំដាប់ខ្ពស់របស់ខ្លួននៅខែឧសភា ឆ្នាំ១៩៩០ ខណៈដែលទីផ្សារបិទតម្លៃភាគហ៊ុនបានឡើងដល់៧១៧៥ដុល្លារក្នុង១ហ៊ុន។ មកដល់សព្វថ្ងៃ មហាសេដ្ឋីទី៣ពិភពលោករូបនេះមានទ្រព្យសរុបដល់ទៅជាង៥០ពាន់លាន ដុល្លារ ខណៈដែលមហាសេដ្ឋីទី២ Bill Gates មានជាង៥៦ពាន់លានដុល្លារ និងមហាសេដ្ឋីទី១ Carlos Slim មានជាង៧៤ពាន់លានដុល្លារ។

ជីវិតផ្ទាល់ខ្លួន

មិនមែនគិតតែពីការងារភ្លេចស្នេហានោះទេ Buffett បានរៀបការជាមួយSusan Buffett ជាអ្នកជំនួញនិងជាអ្នកចម្រៀងក្នុងឆ្នាំ១៩៥២។ មួយគូនេះមានកូនបីនាក់គឺ Susie, Howard និង Peter។

ក្រោយមកដោយភាពមិនចុះសម្រុងចូលមកយាយី ឆ្នាំ១៩៧៧អ្នកទាំងពីរបានរស់នៅបែកគ្នាទាំងជាប់ចំណងអាពាហ៍ពិពាហ៍ រហូតដល់Susan ស្លាប់ក្នុងឆ្នាំ២០០៤។ មុនពេលស្លាប់Susan បានធ្វើបទសម្ភាសន៍រៀបរាប់ពីចំណងទាក់ទងជាមួយនឹងស្ថានីយទូរទស្សន៍ មួយនៅក្នុងស្រុក។ ឆ្នាំ២០០៦ Buffett បានរៀបការជាលើកទី២ជាមួយAstrid Menks ដែលមានអាយុ៦០ឆ្នាំនិងរស់នៅជាមួយគ្នារហូតបច្ចុប្បន្ន។

newsimg

 

ការទទួលស្គាល់

forexbushido

ឆ្នាំ១៩៩៩ Buffett ទទួលបានងារជាកំពូលអ្នកគ្រប់គ្រងហិរញ្ញវត្ថុប្រចាំសតវត្សទី២០ ដោយក្រុមអ្នកជំនួញ។ ២០០៧ គាត់មានឈ្មោះនៅក្នុងបញ្ជីមនុស្សដែលមានសក្ដានុពលបំផុតក្នុង ពិភពលោករបស់ទស្សនាវដ្ដីTime។ ២០១១ ប្រធានាធិបតីអាមេរិកអូបាម៉ា បានផ្ដល់រង្វាន់មេដាយសេរីភាពជូន Warren។

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: