ស្តាប់​​នួន ច័ន្ទ​សន្យា​និយាយ​ពី​​បរាជ័យ​ក្នុង​មុខ​ជំនួញ


យុវជន និងនិស្សិតដែលទើបបញ្ចប់ពីមហាវិទ្យាល័យតែងមានមហិច្ឆតាផ្សេងៗ គ្នាខ្លះចង់ក្រសោបការងារនិងមុខជំនួញ។ ប៉ុន្តែការធ្វើមុខជំនួញមិនប្រាកដថា មានលុយនឹងទទួលជោគជ័យនោះទេ វាអាស្រ័យលើកត្តាជាច្រើនដូចជាសមត្ថភាព ដើមទុន បទពិសោធន៍និងទំនាក់ទំនងល្អក្នុងសង្គមរួមផ្សំផង។

នេះបើតាម នួន ច័ន្ទសន្យាអ្នកជំនួញវ័យក្មេងមួយរូបនៅរាជធានីភ្នំពេញវ័យ២៣ឆ្នាំ។ ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសកលវិទ្យាល័យន័រតុន ច័ន្ទសន្យាបានសម្រេចចិត្តបង្កើតមុខជំនួញដោយខ្លួនឯង ដោយគិតថា ទីផ្សារការងារមានភាពតូចចង្អៀតនៅឡើយ ។

ដោយសារតែបញ្ហានេះហើយបានជា សម្រេចចិត្តមិនដាក់ពាក្យធ្វើការងារនៅក្រុមហ៊ុនឬអង្គការផ្សេងៗ ។ រួចក្រោយមកសម្រេចចិត្តបោះទុនរកស៊ីបើកហាងមួយកន្លែងស្ថិតនៅ ម្ដុំផ្សារសេ លឹបខណ្ឌចំការមន ។ របរជំនួញនេះបានធ្វើឲ្យនួន ច័ន្ទ សន្យាបានឆ្លងកាត់ជីវិតជោគជ័យនិងបរាជ័យដើរព្រមគ្នាក្នុងពេលតែ មួយ ។

ទោះជារយៈពេលមួយឆ្នាំមកនេះបាន ឆ្លងកាត់បទពិសោធន៍ច្រើនមែន ប៉ុន្តែ សន្យាបាននិយាយថា ការសម្រេចចិត្តបើកមុខរបរនេះ ដោយសារតែមានកត្តាជាច្រើនដូចជា ទីផ្សារការងារមានភាពតូចចង្អៀត និងមានការប្រកួតប្រជែងច្រើន។

នួន ច័ន្ទ សន្យាបានអះអាងថា ” ដំបូង ឡើយខ្ញុំ ចង់ស្វែងរកការងារធ្វើដែរ ប៉ុន្តែដោយសារតែគិតថាចង់បង្កើតជំនួញដោយខ្លួនឯង ព្រោះវាមានភាពឯករាជ្យ ហើយមានពិសោធន៍ច្រើនទោះមិនបានជោគជ័យទាំងស្រុងក៏ដោយ ” ។

ថ្វីបើពេលនេះ អ្នកជំនួញវ័យ២៣ឆ្នាំ បានបោះបង់ការរកស៊ីមួយរយៈមែន ប៉ុន្តែមិនមានន័យថាឈប់ធ្វើជំនួញនោះទេ ។ ច័ន្ទ សន្យាបានឲ្យដឹងថា ការរកស៊ីនៅវ័យក្មេងពេកមិនល្អប៉ុន្មានទេ បើមានដើមទុនតិចតួចនោះ ត្រូវតែចាប់យកការសិក្សានឹងបង្កើនសមត្ថភាពទើបប្រសើរខណៈដែលទាំង នៅវ័យក្មេងនោះ ។

និយាយទាំងមិនខ្មាសអៀន អ្នកជំនួញវ័យក្មេងបានរៀបរាប់ថា “ ខ្ញុំ សម្រេចចិត្តរកស៊ីដំបូងចង់ឯករាជ្យ ប៉ុន្តែការគិតនោះ វាខុសទាំងស្រុងព្រោះទីបំផុតត្រូវស្ដាយក្រោយ ។ ស្ដាយក្រោយនិងការបរាជ័យនេះមិនមែនធ្វើឲ្យទឹកចិត្តខ្ញុំបាត់បង់ ជំនឿលើខ្លួនឯងនោះទេ “ ។

ការស្វែងរកការងារពេលបញ្ចប់ពី មហាវិទ្យាល័យគឺជាហេតុផលតែមួយគត់នឹងជាជម្រើសប្រសើរដែលនួន ច័ន្ទសន្យាចាប់ផ្ដើមងាកមកស្រវាការងារ ខណៈដែលមុខជំនួញបានបរាជ័យទៅហើយ។និយាយសំដៅដល់ការធ្វើជំនួញ ពាណិជ្ជករវ័យ២៣ឆ្នាំបញ្ជាក់ថា ” កាល ខ្ញុំរកស៊ីនោះ មានការប្រឈមច្រើនដូចជាខាតបង់អស់ថវិកាច្រើន ធ្វើឲ្យប៉ះពាល់ដល់សុខភាពខាតពេលវេលាសិក្សា ប៉ុន្តែអ្វីដែលយើងបានមកវិញគឺបទពិសោធន៍ក្នុងជីវិតនិងចេះដឹង ច្រើនក្នុងសង្គមមួយផ្នែកដែរ ” ។

ច័ន្ទ សន្យាបន្តថា ” ទោះ ខ្ញុំសព្វថ្ងៃបិទហាងក៏ដោយ ប៉ុន្តែយើងគ្រប់គ្នាកុំគិតថា អស់សង្ឃឹមហើយលែងមានផ្លូវដើរនោះ វាមិនជាបញ្ហាចោទទេ រឿងសំខាន់ខ្ញុំបានចូលរួមចំណែកបង្កើតការងារឲ្យយុវជនមកពីជនបទ បានមួយកម្រិត។ ព្រោះវាមានឱកាសតស៊ូឡើងវិញលើកទីពីរទៀត ដោយសារបទពិសោធន៍នេះហើយដែលធ្វើឲ្យយើងអាចរីកចម្រើនលូតលាស់ បន្តទៀត ” ។

ច័ន្ទ សន្យាលើកឡើងថា អ្នកដឹកនាំនីមួយៗតែងតែមានភាពឈឺចាប់ក្នុងជីវិតទម្រាំដល់បាន ជោគជ័យ ធ្លាប់ត្រូវគេម៉ាក់ងាយនិងខ្លះធ្លាប់ធ្វើជាអ្នកបម្រើគេទម្រាំ ក្លាយជាអ្នកជោគជ័យម្នាក់។

“សម្រាប់ខ្ញុំគ្មានអ្វីត្រូវ សោកស្គាយទេ នៅ ពេលមានឱកាសនឹងធ្វើការមានប្រាក់ចំណូលច្រើននឹងវិលត្រឡប់មកធ្វើ ជំនួញនេះ ម្តងទៀត ព្រោះវាជាបទពិសោធន៍ហើយដឹងថា ….ការបរាជ័យដោយសារអ្វីអញ្ចឹងនឹងយកការបរាជ័យមកកែខៃវាវិញដើម្បីឈានដល់ជោគជ័យ “។

ទោះពេលនេះច័ន្ទ សន្យាត្រូវបរាជ័យក្នុងមុខជំនួញមែន ប៉ុន្តែរយៈពេលតែពីរឆ្នាំទៀតនឹងវិលត្រឡប់មកធ្វើជំនួញវិញ ។ច័ន្ទ សន្យាអះអាងថា ” ចំណុចដែលខ្ញុំខ្វះខាតកន្លងមកនេះចាត់ទុកជារឿងបរាជ័យ….. ប៉ុន្តែនឹងយកវាធ្វើបទពិសោធន៍ដើម្បីឈានទៅរកចំណុចជោគជ័យរយៈពេលពីរឆ្នាំទៀត “។

លើកដំបូងនៃការធ្វើជំនួញនោះ អ្នកជំនួញរូបនេះបានឲ្យដឹងថា ចំណាយដើមទុនសរុបអស់ជាង៤ម៉ឺនដុល្លារ ។ រំលឹកពីជីវិតក្នុងអាជីពនេះនួន ច័ន្ទសន្យានិយាយ” ខ្ញុំឈឺចាប់ខ្លាំងណាស់នៅពេលដែលទទួលបានភាពបរាជ័យលើជំនួញនេះ ….ម្ដាយខ្ញុំធ្លាប់ប្រាប់ថា ឲ្យធ្វើតាមគាត់ទៅនឹងបានជោគជ័យប្រើរយៈពេល១ឆ្នាំ គាត់នឹងឲ្យការងារដ៍ល្អឲ្យធ្វើ …..តែខ្ញុំមិនស្ដាប់គាត់ ប៉ុន្តែចុងក្រោយជ្រើសយកជម្រើសនេះតែម្ដង “ ។

នៅពេលខ្លួនបានឆ្លងកាត់ភាពបរាជ័យហើយច័ន្ទ សន្យានិយាយថា ” ឥឡូវនេះយើងចង់ធ្វើម្ដងហើយលើកនេះ…. មិន រាថយទេ ។ ដូច្នោះសួមយុវវ័យនិងសិស្សនិស្សិតដែលបានបញ្ចប់ពីមហាវិទ្យាល័យទៅ រួចនៅក្មេងខ្ចីគួរតែកុំអាលហក់លោតធ្វើជំនួញអ៊ី….. ព្រោះមិនទាន់មានបទពិសោធន៍ច្រើនក្នុងជំនួញទេនោះ ។ ដូច្នោះគួរតែបង្កើនសមត្ថភាពស្វែងរក .ឱកាសឲ្យបានច្រើន ចេះស្ដាប់ឪពុកម្ដាយទើបប្រសើរ ៕គេហទំព័រ សារព័ត៌មាន Sabay សង្ឃឹមថា យុវវ័យនឹងទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងជីវិតរស់នៅនឹងដើម្បី ជាគំរូក្នុងការពិចារណា ស្វ័យសម្រេចក្នុងគោលដៅ ជីវិត ……។

បានចុះផ្សាយក្នុង នាទីជីវិតជោគជ័យ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: