វិធី​សាស្រ្ត​ធ្វើ​ការ​ជាមួយ​ជន​បរ​ទេស​ឲ្យ​បានល្អ


ដើ​ម្បី​​ភា​​​ព​​​​គ​​ង់​វ​​​ង្ស​​ ​​​និ​ង​​រី​​​ក​ច​​​ម្រើ​​ន​​​ ​​​ក្នុង​​​មុ​​​ខ​​តំ​ណែ​​​ង​​​កា​​រ​​​ងា​​​រ​​ ​ម្នា​​​ក់​​​​ៗ​​តែ​​​ង​ប្រឹ​​ង​​​ប្រែ​​​ង​​ ​​​ដើ​​​ម្បី​ចូ​​ល​​​​ប​​​ម្រើ​​​កា​​រ​ងា​​​រ​​ក្នុ​​​ង​​​អ​​ង្គ​កា​​​រ​​ ​​​ឬ​​ក្រុ​ម​​​ហ៊ុ​​ន​​​អ​​ន្ត​រ​​​ជា​​​តិ​​ធំ​ៗ​​។​​​​ ​​​ប៉ុ​ន្តែ​​ ​​​មា​​​នម​​​នុ​​ស្ស​​​ច្រើ​​​ន​​ណា​ស់​​​ ​​ដែ​​​ល​មា​​​ន​​​ប​​ញ្ហា

​​​ ​ក្នុ​​ង​កា​​រ​​​ធ្វើ​​កា​​​រជា​មួ​យ​ជ​នប​​រ​ទេ​ស។​ ​តិ​​ចនិ​ក​ខា​ង​ក្រោម​នេះ​ ​ជាវិ​ធី​​សា​ស្ត្រ​ដែល​អ្ន​ក​គួ​រយ​ក​ទៅ​ប្រើ​ប្រា​ស់​ ​ដើម្បី​​ឱ្យកា​រ​​ងារ​រ​ប​​ស់​អ្ន​ក ​ទ​ទួ​ល​បា​នជោ​គ​ជ័​យ​…។
ភាសាៈ ភាសា សំខាន់ណាស់ក្នុងទំនាក់ទំនងជាមួយ ជនបរទេស ដូច្នេះ អ្នកត្រូវតែរៀនសូត្រឱ្យបានចេះដឹង សមគួរ ចេះប្រើពាក្យពេចន៍សាមញ្ញ ដែលងាយឱ្យគេ ស្តាប់បាន គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ សម្រាប់អ្នក ដែលមានតំណែងខ្ពស់ ដូចជា អ្នកគ្រប់គ្រង, ប្រធាន និងអ្នកទីផ្សារ ត្រូវតែចេះ២ឬ៣ភាសា ទាំងការ និយាយ និងការសរសេរ។ សម្រាប់អ្នកធ្វើការអង្គការ គួរហ្វឹកហាត់ប្រើពាក្យពេចន៍និយាយ និងសិក្សា រៀនសូត្រពីអ្វីដែលអង្គការកំពុងផ្តោតទៅលើ ដើម្បី បង្កើនសមត្ថភាពខ្លួនឯង និងអាចមានឱកាសឡើង តំណែងផង។
ទំនាក់ទំនងៈ ដោយសារតែគំនិត វប្បធម៌ និងភាសាខុសគ្នា ធ្វើឱ្យអ្នក និងចៅហ្វាយ ឬមិត្តរួមការងារបរទេស ពិបាកនឹងយល់ចិត្តគ្នាណាស់។ ប្រសិនបើអ្នកមិនហ៊ាន និយាយប្រាប់ ឬសួរ អ្នករឹតតែមិនយល់ពីសង្គមការងារ របស់ពួកគេ ដែលជាបញ្ហាធ្វើឱ្យអ្នកមិនអាចសម្រប- ខ្លួនជាមួយអ្នកដទៃបានល្អ។ វិធីដែលល្អ អ្នកគួរជជែក ជាមួយមិត្តរួមការងារបរទេស អំពីរឿងផ្សេងក្រៅពី ការងារខ្លះ ក៏អាចជួយបន្ថយអាការរឹងខ្លួន ពេល ធ្វើការជាមួយគ្នា។
ការសិក្សាពីមិត្តបរទេសៈ ទំនាក់ទំនង និងការសង្កេត ធ្វើឱ្យអ្នកមើលឃើញ និងយល់ពីគំនិត និងវប្បធម៌ របស់មិត្តរួមការងារ បរទេសបានច្រើនឡើង។ ក្នុងពេលដំបូង ក្នុងការ ធ្វើការ អាចនៅមិនទាន់យល់គំនិតការងារប៉ុន្មានទេ តែដោយការនិយាយស្តី ជជែកផ្លាស់ប្តូរគំនិត និង បទពិសោធន៍បន្តិចម្តងៗ នោះអ្នកអាចនឹងសម្របខ្លួន ធ្វើការជាមួយជនបរទេស បានល្អប្រសើរឡើង ជាមិនខាន។
ការរាយការណ៍ៈ ក្រុមហ៊ុនបរទេស ច្រើនតែមានរបៀបរបប ក្នុងការធ្វើការងារយ៉ាងច្បាស់លាស់។ ទោះបីអ្នកមាន សេរីភាពក្នុងការធ្វើការងារដែលចៅហ្វាយដាក់ឱ្យ យ៉ាងពេញទី ប៉ុន្តែ របាយការណ៍ ជាប្រការសំខាន់ មួយ ដែលអ្នកត្រូវតែរៀបចំឱ្យច្បាស់លាស់ ដើម្បីឱ្យ ចៅហ្វាយនាយដឹងថា ផែនការបានសម្រេចដល់កម្រិត ណាហើយ? ក្នុងករណីដែលមានការទាស់ខុស ដែល ធ្វើឱ្យផែនការត្រូវរាំងស្ទះ អ្នករឹតតែត្រូវរាយការណ៍ មុនពេល ដើម្បីរកដំណោះស្រាយបន្ទាន់។
ពាក្យពេចន៍ដែលច្បាស់លាស់ៈ នៅពេលដែលចៅហ្វាយនាយ ជាជនបរទេស សង្ខេបការងារ និងឱ្យអ្នកទទួលខុសត្រូវការងារ តាម ការកំណត់របស់គេ អ្នកមិនគួរឆ្លើយ “Yes! Yes!} ព្រមទាំងងក់ក្បាលគ្រប់ពេលឡើយ។ អ្នកត្រូវតែ ស្តាប់ដោយយកចិត្តទុកដាក់ រួចទើបនិយាយបញ្ចោញ យោបល់ថា អ្នកអាចធ្វើបានតាមដែលគេដាក់ឱ្យឬអត់? ដែលធ្វើឱ្យអ្នកអាចយល់ចិត្តគ្នាបានច្រើនឡើង។
ពេលវេលាដែលច្បាស់លាស់ៈ ជាចំណុចសំខាន់ដែលជនបរទេសឱ្យតម្លៃបំផុត ដូច្នេះ អ្នកមិនអាចខ្ជះខ្ជាយ ឬទុកពេលវេលា ឱ្យ ឥតប្រយោជន៍ឡើយ ព្រោះវាសម្តែងឱ្យឃើញថា វា មិនិមែនជាអាជីពដែលអ្នកយកចិត្តទុកដាក់ជាមួយ។
ការងារ គឺការងារៈ ក្នុងសង្គមការងារបរទេស កូនចៅអាចតវ៉ា ប្រឆាំងនឹងចៅហ្វាយបាន ប្រសិនបើមានគំនិតល្អជាង ហើយនៅពេលចប់ការងារ ពួកគេញ៉ាំអាហារជាមួយ គ្នា ដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ដែលខុសពី សង្គមខ្មែរយើង កូនចៅមិនហ៊ានតវ៉ាជាមួយចៅ-ហ្វាយនាយឡើយ មិត្តភក្តិមិនហ៊ានខ្វែងគំនិតជាមួយ គ្នា ដែលអាចធ្វើឱ្យមានបញ្ហាមើលមុខគ្នាមិនចំ។ ដូច្នេះ អ្នកត្រូវតែកែគំនិតនេះចោល ដោយហ៊ានគិត ហ៊ាននិយាយ និងហ៊ានធ្វើ ដោយមានហេតុផល នោះអ្នកអាចនឹងមានឱកាសឡើងតំណែងបាន។
មានភ័ស្តុតាងគ្រប់កិច្ចការៈ ជនបរទេសតែងមានការកត់ត្រា និងរក្សាទុក ឯកសារបានយ៉ាងត្រឹមត្រូវ។ ដូច្នេះ អ្នកគួររៀនធ្វើ របៀបនេះដែរ ដោយកត់ត្រាការងារគ្រប់យ៉ាង ព្រមទាំងឯកសារប្រជុំ ទុក មិនថារំលងទៅប៉ុន្មានខែ ឆ្នាំ ក៏អ្នកមានឯកសារលម្អិតសម្រាប់ស្រាវជ្រាវ ដើម្បីអាចអភិវឌ្ឍន៍ផែនការក្រោយៗទៀត។
និយាយខ្លី តែមានប្រយោជន៍ៈ អ្នកត្រូវតែសរុបសេចក្តីឱ្យបានខ្លី ចំណុចត្រូវ គោលដៅការងារបំផុត ពេលសម្តែងការយល់ឃើញ ការបញ្ចោញយោបល់ ឬរាយការណ៍ពីលទ្ធផលការងារ។
គ្រាន់តែធ្វើខ្លួនឯងឱ្យធម្មតាបំផុត ស្គាល់ពីទំនាក់ទំនងរបស់ខ្លួន នឹងមិត្តរួមការងារបរទេស ហ៊ានគិត និង ហ៊ានធ្វើយ៉ាងសមហេតុផល នោះអ្នកនឹងអាចធ្វើការ បានល្អ ជាមួយជនបរទេសមិនខាន៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: