៧ចំណុច​ធានា​ថា​​ជោគជ័យ!


 

មនុស្ស​គ្រប់​រូប​តែង​តែ​ស្រមៃ​ថា​នឹង​មាន​ខ្សែ​ជីវិត​មួយ​ពោរពេញ​ដោយ​ភាព​ជោគជ័យ​។ តែ​ក្ដី​ប្រាថ្នា​នេះ​បាន​សម្រេច​ភាគ​តិច​ណាស់។ ហេតុផល​ទូទៅ​ដោយ​សារ​តែ​ពួក​គេ​ មិន​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​។ ពេល​ខ្លះ​បាន​ឈ្វេង​យល់​ច្រើន​ពី​ភាព​ជោគជ័យ​ ទទួល​នូវ​ដំបូន្មាន​ច្រើន​ដែរ តែ​បែរជា​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ណា​មុន​ទៅ​វិញ។ ខាង​ក្រោម​នេះ​ជា​ផែន​ទី​​ដែល​ជីវិត​របស់​អ្នក​គួរ​ដើរ​តាម៖

១. កំណត់​គោលដៅៈ វា​ជា​ជំហាន​ចាប់​ផ្ដើម​ដ៏​សំខាន់​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ដឹង។ ពេល​កំណត់​គោលដៅ​ហើយ នោះ​អ្នក​នឹង​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ។ ឧទាហរណ៍​ថា​អ្នក​ចង់​ក្លាយ​ជា​វិស្វករ​នា​ពេល​អនាគត​ នោះ​អ្នក​នឹង​ដឹង​ច្បាស់​ហើយ​ថា​គួរ​ខំ​រៀន​មុខ​វិជ្ជា​​អ្វី​ជាង​គេ នៅ​វិទ្យាល័យ។
២. បង្កើត​ផែន​ការៈ ត្រូវ​រៀប​ចំ​ផែន​ការ​ឲ្យ​បាន​ច្បាស់​ចំពោះ​ធនធាន​ដែល​ខ្លួន​មាន។ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ ធ្វើ​បែប​ណា​ ធ្វើ​នៅ​ពេល​ណា​ជា​ដើម។ ការ​រៀប​ចំ​ផែន​ការ​បាន​ច្បាស់​នឹង​ជួយ​ឲ្យ​ការ​អនុវត្តន៍​ការងារ​រលូន​និង​ទាន់​ពេល​វេលា។
៣. ចេះ​គ្រប់គ្រង​ពេល​វេលាៈ សូម​បែង​ចែក​ឲ្យ​ដាច់​រវាង​ម៉ោង​ធ្វើ​ការ​និង​ពេល​ផ្ទាល់​ខ្លួន។ ម្យ៉ាង​ទៀត​ត្រូវ​ដឹង​ច្បាស់​ថា​អ្វី​ជា​កិច្ច​ការ​អាទិភាព(បន្ទាន់​ហើយ​សំខាន់ បន្ទាន់​តែ​មិន​សំខាន់​ សំខាន់​តែ​មិន​បន្ទាន់​ មិន​សំខាន់​និង​មិន​បន្ទាន់)។
៤. ទុក​គោល​ដៅ​ក្នុង​ខួរក្បាល​រាល់​ថ្ងៃៈ ដាក់​វិន័យ​ចំពោះ​ខ្លួន​ឯង​ថា រៀងរាល់​ថ្ងៃ​ត្រូវ​ធ្វើ​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​ចំពោះ​គោល​ដៅ​ដែល​បាន​កំណត់​ ទោះ​ជា​កិច្ចការ​តូចតាច​ពុំ​សូវ​សំខាន់​ក៏​ដោយ។ការ​ដាក់​វិន័យ​ចំពោះ​ខ្លួន​ឯង​ វា​អាច​នឹង​ពិបាក​ពី​ដំបូង​ តែ​អ្នក​នឹង​ទទួល​បាន​នូវ​ទម្លាប់​ដ៏​នា​ពេល​អនាគត។
៥. រៀន​ពី​អ្នក​ជោគជ័យៈ ត្រូវ​ឈ្វេងយល់​បន្ថែម​ពី​ឥរិយាបថ​និង​ការ​អនុវត្តន៍​របស់​បុគ្គល​ជោគជ័យ​មុនៗ​ក្នុង​លោក។ ហើយ​យក​ចំណុច​ល្អៗ​មក​អនុវត្តន៍​ចំពោះ​ជីវិត​អ្នក​ឲ្យ​ស្រប​ទៅ​តាម​ស្ថាន​ភាព។
៦. ពិនិត្យ​ការអនុវត្តន៍ៈ ត្រូវ​តាមដាន​រាល់​សកម្មភាព​ដែល​ខ្លួន​បាន​និង​កំពុង​តែ​ធ្វើ​ ថា​តើ​វា​សមស្រប​ទៅ​នឹង​គោលដៅ​ដែល​បាន​កំណត់​ដែល​ឬ​ទេ? បំពេញ​រាល់​ចំណុច​ខ្វះ​ខាត់​និង​កែ​សម្រួល​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។
៧. ថែ​សុខភាពៈ ក្នុង​ន័យ​នេះ​ ចង់​សំដៅ​លើ​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ដើម្បី​ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ​បុគ្គល​គ្រប់​រូប​ត្រូវ​គិត​លើ​កត្តា​សំខាន់​៥គឺ ការ​ហូបចុក​ឲ្យ​មាន​តុល្យភាព ​ហាត់ប្រាណ​ឲ្យ​ច្រើន​ ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ដើរ​កម្សាន្ត​ និង​តុល្យភាព​រវាង​ការ​បញ្ចូល​និង​បញ្ចេញ។

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: