៣ចំណុច​កាន់​តែ​មាន​ទំនុក​ចិត្ត!


តើ​យុវវ័យ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​កម្រិត​ណា​ដែល ?​ មិត្ត​យុវវ័យ​ប្រហែល​ជា​អាច​បាត់បង់​ទំនុក​ចិត្ត​ដោយ​សារ​តែ​ធ្លាប់​បរាជ័យ​នូវ​រឿង​អ្វី​មួយ​ តែ​វា​មិន​មែន​ជា​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ​ គ្រាន់​តែ​ប្រើ​ពេល​យូរ​បន្តិច​។​សូម​ស្វែង​យល់​ពី​វិធី​សាស្ត្រ​ដូច​ខាង​ក្រោម៖

1.ចាប់​ផ្ដើម​ជឿជាក់​លើ​ខ្លួន​ឯង​៖វា​អាច​នឹង​ពិបាក​ចំពោះ​ស្ត្រី​ដែល​ពុំ​សូវ​មាន​ជំនឿ​ចិត្ត​នោះ​ តែ​ត្រូវ​តែ​ស្វែង​រក​វិធី​សាស្ត្រ​មួយ​ដែល​ល្អ​ដើម្បី​ជឿជាក់​ខ្លួន​ឯង​ ថា​អ្នក​ពិត​ជា​អាច​ធ្វើ​បាន។អ្នក​បាត់បង់​ទំនុក​ចិត្ត​ មិន​មែន​មាន​ន័យ​ថា​មិន​អាច​កែ​ឲ្យ​ប្រសើរ​បាន​នោះ​ទេ។ឆ្លៀត​ពេល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​ អ្នក​នឹង​ឃើញ​ទឹក​មុខ​ដ៏​ស្អាត​ ឆ្លាត​ និង​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​របស់​អ្នក​ជា​មិន​ខាន។
2.ត្រូវ​គិត​សុទិដ្ឋិនិយម​ជា​ប្រចាំ៖ប្រសិន​បើ​អ្នក​គិត​អ្វី​បែប​ទុទ្ទិដ្ឋិនិយម​ ត្រូវ​ឈប់​ភ្លាម​ ហើយ​ត្រឡប់​មក​គិត​ពី​អ្វី​ដែល​អាច​ទៅ​រួច​។​ ឧទាហរណ៍​ថា​ អ្នក​បាន​រក​ស៊ី​ខាត​អស់​ប្រាក់​ជា​ច្រើន​ នៅ​សល់​ត្រឹម​តែ​១០០ដុល្លារ​ប៉ុណ្ណោះ​ តើ​អ្នក​គិត​បែប​ណា?
គិត​បែប​ទុទ្ទិដ្ឋិនិយម៖ មិន​ដឹង​ធ្វើ​យ៉ាង​ណា​ទេ​ បើ​ចាយ​អស់​១០០ដុល្លារ​ហ្នឹង​ទៀត​ទៅ​ប្រាកដ​ជា​ដើរ​សុំ​ទាន​គេ​ហើយ​។
គិត​បែប​សុទិដ្ឋិនិយម៖ តើ​ប្រាក់​១០០ដុល្លារ​នេះ​ ខ្ញុំ​គួរ​តែ​យក​ទៅ​វិនិយោគ​ទៅ​លើ​អ្វី​ ដើម្បី​ឲ្យ​ចំណេញ​នោះ?
3.ចេះ​ប្រើ​នូវ​ភាព​ខ្លាំង​របស់​ខ្លួន​៖អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​អ្នក​មាន​ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មនុស្ស​អស្ចារ្យ​បាន។

វិធី​សាស្ត្រ​ខាង​លើ​អាច​ជួយ​ឲ្យ​អ្នក​កសាង​ទំនុក​ចិត្ត​បាន​យ៉ាង​ងាយ​។​កុំ​ពន្យារ​ពេល​ទៀត​អី​ ត្រូវ​ចាប់​ផ្ដើម​ពី​ឥឡូវ​នេះ​ទៅ​ដោយ​ផ្ដល់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ថា​ អ្វី​ដែល​អ្នក​ដទៃ​អាច​ធ្វើ​បាន​ អ្នក​ពិត​ជា​អាច​ធ្វើ​បាន​ដូច​គេ​ដែរ។

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: