អាថ៌កំបាំង​៥យ៉ាង ​អ្នក​ដឹក​នាំ​ត្រូវ​តែ​ដឹង


ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​គ្រប់គ្រង​ល្អ​ម្នាក់​ ទាមទារ​ឲ្យ​អ្នក​ឈ្វេងយល់​ពី​ជំនាញ​គ្រប់គ្រង​មនុស្ស​និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ច្បាស់។​តែ​វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ លុះ​ត្រា​តែ​អ្នក​អនុវត្ត​និង​អភិវឌ្ឍ​នូវ​ជំនាញ​ផ្សេង​ជា​ច្រើន​ទៀត​ដូច​ជា ជំនាញ​ផ្ទេរ​ការងារ ​លើក​ទឹក​ចិត្ត ទំនាក់ទំនង និង​ជំនាញ​ដាក់​វិន័យ​ជា​ដើម។
ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ល្អ​ម្នាក់​ មិន​ប្រាកដ​ថា​ត្រូវ​តែ​បាន​ចូល​សាលា​នោះ​ទេ អ្នក​អាច​បង្កើន​​ជំនាញ​របស់​ខ្លួន​តាម​រយៈ ការ​ចូល​រួម​សិក្ខា​សាលា​ដែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ផ្សេងៗ ឬ​ស្វ័យ​ស្រាវជ្រាវ​តាម​រយៈ​ការ​អាន​សៀវភៅ​និង​ស្រាវជ្រាវ​អ៊ីនធឺណិត​ជា​ដើម។ ជា​ពិសេស​ទាំង​ការ​រស់​នៅ​និង​ការងារ​ សុទ្ធ​តែ​អាច​បង្កើន​នូវ​ចំណេះ​ដឹង​ផ្នែក​គ្រប់គ្រង​បាន​ទាំង​អស់។ ខាង​ក្រោម​នេះ​ជា​ជំនាញ​មួយ​ចំនួន​ដែល​អ្នក​គ្រប់គ្រង​ដ៏​មាន​ប្រសិទ្ធភាព​ត្រូវ​តែ​ចេះ៖

១. ជំនាញ​ចែករំលែក​ការងារ
ដើម្បី​គ្រប់គ្រង​មនុស្ស​បាន អ្នក​ចាំបាច់​ត្រូវ​ហ្វឹកហាត់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​ផ្ទេរ​ការងារ។ ត្រូវ​ចេះ​ប្រើ​មនុស្ស​ឲ្យ​ត្រូវ​នឹង​ការងារ(Put the right person in the right job) មាន​ន័យ​ថា អ្នក​ត្រូវ​ស្គាល់​ច្បាស់​ពី​សមត្ថភាព​របស់​បុគ្គលិក​របស់​ខ្លួន​ ថា​តើ​គេ​ពូកែ​ខាង​អ្វី និង​ខ្សោយ​ខាង​អី! បន្ទាប់​មក​ត្រូវ​ប្រគល់​កិច្ច​ការ​ឲ្យ​គេ ដែល​អ្នក​ជឿជាក់​ថា​នឹង​មាន​ប្រសិទ្ធភាព។ ចំពោះ​កិច្ចការ​ដែល​អ្នក​បាន​ប្រគល់​ត្រូវ​ច្បាស់​ថាSMART៖
S (specific) ត្រូវ​ច្បាស់លាស់
M(measurable)អាច​វាស់វែង​បាន
A(attainable)អាច​ទទួល​យក​បាន​និង​អាច​ជោគជ័យ
R(realistic) ជា​ការ​ពិត ជាក់ស្ដែង
T(timely) មាន​ពេល​កំណត់​ច្បាស់លាស់

២. ជំនាញ​លើក​ទឹក​ចិត្ត
ត្រូវ​ចេះ​ច្បាស់​ពី​ជំនាញ​លើក​ទឹក​ចិត្ត​មនុស្ស។ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ចំ​គោល​ដៅ អ្នក​ចាំ​បាច់​ត្រូវ​ដឹង​ច្បាស់​ពី​តម្រូវ​ការ​រៀងៗខ្លួន​របស់​ពួក​គេ។ ដោយ​យោង​តាម​ទ្រឹស្ដី​Maslowមនុស្ស​មាន​តម្រូវ​ការ​៥ធំៗគឺ
សេចក្ដី​ត្រូវ​ការ​ផ្នែក​សរីរាង្គ(Physical need) ៖ ការ​ហូបចុក​ ទីជម្រក ការ​សម្រាក និង​សម្ភារៈ ប្រើប្រាស់​ចាំបាច់ ។ល។
សេចក្ដី​ត្រូវ​ការ​ផ្នែក​សុវត្ថិភាព(Safety)៖ ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​នានា ទាំង​ការ​រស់​នៅ​និង​ការងារ។
សេចក្ដី​ត្រូវ​ការ​ផ្នែក​សង្គម(Social)៖ មាន​ទំនាក់ទំនង​ល្អ​ ចង់បាន​ការ​យល់​ចិត្ត ការ​ជឿជាក់​និង​ការ​ស្រលាញ់​រាប់អាន​ពី​អ្នក​ដទៃ។
សេចក្ដី​ត្រូវ​ការ​នៃ​ការ​គោរព(Esteem)៖ ចង់​បាន​ការ​ផ្ដល់​តម្លៃ​និង​ការ​គោរព​ពី​អ្នក​ដទៃ។
ការ​ពេញ​ចិត្ត​ខ្លួន​ឯង (Actualization)៖ បញ្ចូល​នូវ​តម្រូវ​ការ​ទាំង​អស់ និង​ចង់​សម្រេច​នូវ​មហិច្ឆតា​របស់​ខ្លួន។

៣. ពូកែ​ស្ដាប់
ពូកែ​ស្ដាប់​នៅ​ពេល​នេះ​មាន​ន័យ​ថា ក្រោយ​ពី​អ្នក​ស្ដាប់​អ្នក​ដទៃ​និយាយ​រួច​ហើយ អ្នក​អាច​យល់​ច្បាស់​ពី​អត្ថន័យ ហើយ​ស្វែង​រក​ដំណោះស្រាយ​ ដើម្បី​កែខៃ​បញ្ហា​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។ ម្យ៉ាង​ទៀត​ត្រូវ​មាន​ការ​ជជែក​ជា​ប្រចាំ​រវាង​អ្នក​គ្រប់គ្រង​និង​និយោជិក ដើម្បី​ស្វែង​រក​នូវ​បញ្ហា​និង​ដំណោះស្រាយ។

៤. មាន​ទំនាក់ទំនង​ល្អ
ទំនាក់ទំនង​ល្អ​ជា​កត្តា​ចាំបាច់​បំផុត​ដែល​អ្នក​គ្រប់គ្រង​ត្រូវ​តែ​មាន។ មាន​ទំនាក់ទំនង​ល្អ ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​កក់ក្ដៅ ហ៊ាន​និយាយ​ដោយ​ចំហ​រាល់​បញ្ហា​ប្រឈម។ នៅ​ពេល​ដែល​មនុស្ស​មួយ​ក្រុម​យល់​ចិត្ត​គ្នា​ច្បាស់​ នោះ​ពួក​គេ​នឹង​ចាត់​ទុក​ការងារ​ក្រុម​ ដូច​ជា​ការងារ​របស់​ខ្លួន។

៥. វិន័យ
ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ បែងចែក​ឲ្យ​ដាច់​រវាង​មនោសញ្ចេតនា​និង​ការងារ។ ការ​លំអៀង​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ដទៃ​មាន​ការ​អាក់អន់ស្រពន់ចិត្ត ដែល​នាំ​ឲ្យ​ថយ​ចុះ​នូវ​ប្រសិទ្ធភាព​ការងារ។ តែ​រាល់​ការ​ដាក់​វិន័យ​ ត្រូវ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​ទោស​កំហុស​ ហេតុ​និង​ផល៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: