សំណួរ​អ្វី​ខ្លះ​គេ​នឹង​សួរ​ពេល​សម្ភាសន៍​អាហារូបករណ៍


ជីវប្រវត្តិ​ និង​លិខិត​សុំ​អាហារូបករណ៍របស់​អ្នក គឺ​ឥត​ខ្ចោះ និង​​​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ហើយ។​ ​តែ​ជំហាន​មួយ​ទៀត​ដែល​សុទ្ធ​តែ​ជា​ការ​ប្រកួត​ប្រជែង​ដូច​គ្នា​ដែរ​នោះ​គឺ ការ​សម្ភាសន៍​ផ្ទាល់​មាត់។ ការ​ព្យាយាម​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ ជាមួយ​នឹង​ជំនឿ​ចិត្ត​ដែល​ផ្សា​ភ្ជាប់​អ្នក​នឹង​សុបិន​របស់​អ្នក គឺ​ជា​ការ​ត្រៀម​ខ្លួន​ដ៏​ប្រសើរ​សម្រាប់​ការ​សម្ភាសន៍។ ខាង​ក្រោម​នេះ​ជា​កម្រង​សំណួរ​មួយ​ចំនួន​សម្រាប់​ការ​សម្ភាសន៍​អាហារូបករណ៍​បរទេស៖
(កុំ​ភ្លេច​គោះ​ទ្វារ​មុន​ចូល និង​ណែនាំ​ខ្លួន​ដោយ​កាយវិការ​ស្វាគមន៍)

១. ប្រាប់​អំពី​ខ្លួន​អ្នក
គ្រប់​ការ​សម្ភាសន៍​ទាំង​អស់​ចាប់​ផ្ដើម​ដោយ​សំណួរ​នេះ។ អ្នក​សម្ភាសន៍​ចង់​ឲ្យ​អ្នក​រៀបរាប់​ឈ្មោះ ព័ត៌មាន​ពី​ក្រុម​គ្រួសារ សាលា ចំណាប់​អារម្មណ៍​និង​ហេតុ​ផល​ដែល​អ្នក​បាន​មក​ដល់​កន្លែង​នេះ។ ចាំ​ថា​អ្នក​សម្ភាសន៍​ចង់​បាន​ចម្លើយ​​ច្បាស់ៗ មិន​រអាក់រអួល ព្រម​ទាំង​ភាព​ជឿ​ជាក់​ក្នុង​ខ្លួន។
២. អ្វី​ជា​ចំណុច​ខ្លាំង​​និង​ខ្សោយ​របស់​អ្នក?
សំខាន់​ណាស់​ដែល​អ្នក​ពី​ចំណុច​ទាំង​នេះ​របស់​ខ្លួន។ ចំណុច​ខ្លាំង​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ល្អ​ជាង​អ្នក​ដទៃ ចំណុច​ខ្សោយ អាច​ជា​ការ​ធ្វើ​​កិច្ចការ​​ដោយ​ប្រឹង​ប្រែង​ពេក​ជាដើម។ ប្រុង​ប្រយ័ត្ន​បំផុត​ពី​ចម្លើយ​របស់​អ្នក​ដោយ​ប្រាកដ​ថា​អ្នក​អាច​រក​អំណះអំណាង​មក​បញ្ជាក់​ចំណុច​ដែល​អ្នក​បាន​លើកឡើង​ទាំង​នេះ។
៣.​នរណា​ជា​គំរូ​របស់​អ្នក?​នរណា​ដែល​មាន​​ឥទ្ធិពល​មក​​លើ​អ្នក?ហេតុអ្វី?
អ្នក​សម្ភាសន៍​សង្ឃឹម​ថា​អ្នក​នឹង​ឆ្លើយ​សំណួរ​នេះ ដោយ​​មិន​បាច់​ខ្វល់​ច្រើន អ្នក​​លើក​យក​​មនុស្ស​ ឬ​ជា​វីរបុរស​របស់​អ្នក អាច​ជា អតីត​អ្នក​ដឹក​នាំ កីឡាករ​ល្បី មេទ័ព​​ជា​ដើម។ អ្វី​ដែល​សំខាន់​ហេតុ​អ្វី​បាន​​ជា​​អ្នក​គិត​ថា​គេ​ជា​គំរូ​របស់​អ្នក?

៤. ភាព​ជោគជ័យ​បំផុត​របស់​អ្នកជា​ឱកាស​ដែល​អ្នក​អាច​លើក​ពី​​ការ​សិក្សា​របស់​អ្នក ពី​សាលា​របស់​អ្នក ដោយ​​សំដៅ​កម្មវិធី​សិក្សា​ល្អៗ ការ​សម្ដែង​របស់​អ្នក​នៅ​សាលា​ដែល​អ្នក​គិត​ថា​អាច​ទាញ​ចំណាប់​អារម្មណ៍​អ្នក​សួរ ជា​ពិសេស​គឺ​លើក​ពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​អ្នក​ក្នុង​ការ​សិក្សា ឬ​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយ​ជោគជ័យ។

៥. តើ​អ្នក​ធ្លាប់​ទទួល​មេរៀន​ពី​កំហុស​របស់​អ្នក​ទេ?ឧទាហរណ៍
នេះ​ជា​សំណួរ​បញ្ឆោត​មួយ ដូច​នេះ​អ្នក​មិន​គួរ​រៀបរាប់​កំហុស​ទាំង​ឡាយ​ដែល​អ្នក​ធ្លាប់​មាន​ទេ។ ឆ្លើយ​ប្រហាក់ប្រហែល​នឹង​ចំណុច​ខ្សោយ​ខាង​លើ​ដែរ និង​អាច​ជ្រើស​យក​ស្ថានភាព​ណា​មួយ​ដែល​អ្នក​ប្រាកដ​ថា​អ្នក​បាន​រីកចម្រើន​ពី​​កំហុស​នោះ។
៦.សៀវភៅ​អ្វី​ដែល​អ្នក​ចូលចិត្ត?
បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ពូកែ ជា​អ្នក​ដឹកនាំ អ្នក​ចាំបាច់​ត្រូវ​មាន​សៀវភៅ​ល្អៗ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​មុន​ពេល​ចូល​សម្ភាសន៍។ អាច​សៀវភៅ​នោះ អ្នក​នឹង​អាច​ប្រាប់​អ្នក​សួរ​​ពី​អ្វី​ដែល​មាន​ក្នុង​សៀវភៅ​ទើប​អ្នក​ចូលចិត្ត។

៧. អ្នក​នៅ​ក្នុង​ហាង​លក់​សៀវភៅ​ជា​ច្រើន​រួម​មាន​….ចូរ​​ជ្រើសរើស​សៀវភៅ​ពីរ
សំណួរ​សាកល្បង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ច្របូកច្របល់ ឬ ​អាច​សួរ​បក​ទៅ​កាន់​អ្នក​សួរ​ក៏​មាន។ អ្នក​ត្រូវ​ចាំ​ថា​រាល់​ចម្លើយ​ទាំង​អស់​ត្រូវ​ទាក់​ទង​នឹង​​ការ​សិក្សា​របស់​អ្នក។ ជ្រើសរើស​សៀវភៅ​ដែល​ទាក់ទង​នឹង​មុខវិជ្ជា​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​អាហារូបករណ៍​នេះ។

៨. ប្រាប់​ពី​គោលដៅ​របស់​អ្នក
ដូច​គ្នា​ដែរ អ្នក​ប្រាប់​ពី​គោលដៅ​ការ​សិក្សា​របស់​អ្នក។ ដូច​ជា​អ្នក​នឹង​ក្លាយ​ជា​វេជ្ជបណ្ឌិត ដែល​​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ…លើក​ពី​ពន្លឺ​នៃ​គោលដៅ​របស់​អ្នក​ដើម្បី​ទាក់ទាញ​អ្នក​​សួរ​ឲ្យ​កាន់​តែ​យល់​ថា​អ្នក​មាន​គោលដៅ​ច្បាស់លាស់​មែន។

៩.តើ​អ្នក​នឹង​ក្លាយ​ជា​អ្វី នៅ ១០​ឆ្នាំ​ខាងមុខ?
ដូចជា​ពិបាក​​និង​មិន​ចង់​ហ៊ាន​ឆ្លើយ​មែន​ទេ? នេះ​ជា​សំណួរ​តភ្ជាប់​ពី​គោលដៅ​របស់​អ្នក។ អ្នក​អាច​ប្រាប់​ពី​ភាព​ជោគជ័យ​ក្នុង​វិជ្ជាជីវៈ​របស់​ខ្លួន មាន​ការ​ទទួល​ស្គាល់​​ជា​ដើម។

១០. ហេតុ​អ្វី​បាន​ជា​​​អ្នក​ផ្ញើ​លិខិត​សុំ​អាហារូបករណ៍​នេះ?
ប្រាប់​ពី​អ្វី​ដែល​អ្នក​មាន គុណភាព ការ​អនុវត្តន៍​ផ្សេងៗ​ដែល​គួរ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​អ្នក​សួរ។

១១. តើ​អ្នក​ប្រាកដ​ថា​អ្នក​ជា​បេក្ខជន​ដែល​សម​នឹង​ទទួល​បាន​ឱកាស​នេះ?ហេតុអ្វី?
រៀបរាប់​ពី ការ​តាំងចិត្ត គោលបំណង ដោយ​ភាព​ស្មោះត្រង់​ជាក់លាក់ និង​ពោរពេញ​ដោយ​ជំនឿ​ចិត្ត​ចំពោះ​សមត្ថភាព​របស់​ខ្លួន​អ្នក៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. 3 Comments »

3 ចំលើយ to “សំណួរ​អ្វី​ខ្លះ​គេ​នឹង​សួរ​ពេល​សម្ភាសន៍​អាហារូបករណ៍”

  1. Samady KS Says:

    អគុណ! ខំ​ប្រឹង​អាន​អត្ថបទ​នេះ​សិន​ក្រែង​បាន អាហារូបករណ៍​សម្រាប់​សិក្សា PhD

  2. ឌីយ៉ា Says:

    ពិត​ជា​ល្អ​មែន​ទែន! ខ្ញុំ​សូម​សរសើរ​ប្លក់​អ្នក​ជា​ខ្លាំង ដែល​សរសេរ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ចែក​ចាយ​ច្រើន​សន្ធឹក​សន្ធាប់​បែបនេះ!🙂

  3. Ly Kimleng Says:

    បើសិនជាអាចខ្ញុំចង់អោយ ប្លុកនេះ ធ្វើការទំនាក់ទំនង់ជាមួយនិស្សិតខ្មែរដែលជាប់អហារូបករណ៍ទៅក្រៅប្រទេសដើម្បីស្នើរអោយពួកគាត់អាចចែករំលែកពីវិធីសាស្រ្តនៃការដាក់អាហារូបករណ៍ និងឯកសារដែលត្រូវត្រៀមសំរាប់ការដាក់អាហារបករណ៍និងរបៀបនៃការត្រៀមខ្លួនផ្សេងទៀត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: