ធ្វើ​ម៉េច​ទើប​ក្លាយ​ជា​អ្នក​អាន​ដ៏​ពូកែ​ម្នាក់?


ការ​អាន​ដែល​ល្អ មិន​មែន​ត្រឹម​តែ ចេះ​បញ្ចប់​ដោយ​ការ​គ្រប់គ្រង​ល្បឿន និង​ការ​បញ្ចេញ​សំឡេង ត្រឹមត្រូវ​នោះ​ទេ។ ជា​អ្នក​ពូកែ​អាន​ម្នាក់ មានន័យ​ថា អាន​រហ័ស​យល់។ ហើយ​ជំនាញ​នេះ​មិន​មែន​ផ្ដល់​អត្ថប្រយោជន៍​តែ​នៅ​ក្នុង​ថ្នាក់ ប៉ុន្តែ គឺ​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន​អ្នក​ពេញ​មួយ​ជីវិត។ ដើម្បី​ក្លាយ​ជា​អ្នក​ដែល​ពូកែ​អាន​ម្នាក់ មិន​ចាំបាច់​ទាល់​តែ​អ្នក​ដែល​ចូលចិត្ត​អាន​តាំង​ពី​កំណើត​ដែរ តែ​សូម​អាន​ចំណុច​ដូច​ខាងក្រោម៖

១. អាន​ឲ្យ​បាន​ច្រើន ៖ ចាប់​ផ្ដើម​អនុវត្ត​ការ​អាន​ឲ្យ​បាន​ច្រើន​ចាប់​ពី​ពេល​នេះ។ បុគ្គល​ដែល​ពូកែ​អាន( សូម្បី​តែ​អ្នក​ពូកែ​សរសេរ) គឺ​ជា​មនុស្ស​ដែល​អាន​គ្រប់​រឿង ហើយ​អាន​ច្រើន។ ការ​អនុវត្ត​អាន​ច្រើន​នេះ​ធ្វើ​ឲ្យ​អ្នក​ ចាប់​ផ្ដើម​ដឹង​ពី​រឿង​រ៉ាវ​ ចំណេះដឹង​ ជា​ច្រើន ព្រម​ទាំង​អាច​ដឹង​ពី​ចំណុច​ខុសប្លែក​គ្នា ការ​ប្រើ​សញ្ញា ​ ការ​សរសេរ​កើ​ត​ឡើង​ផ្ទួនៗ​ និង​ដឹង​ពី​ប្រភព ដែល​ជួយ​ឲ្យ​អ្នក​អាន​លឿន ហើយ​​កាន់​តែ​ងាយ​យល់​។

. សរសេរ៖ ការ​សេរ​នេះ គឺ​ដើម្បី​ចាប់​យក​អ្វី​ដែល​អ្នក​បាន​រៀន​តាម​រយៈ​ការ​អាន​របស់​អ្នក និង​ជួយ​បន្ថែម​សេចក្ដី​ឈ្លាសវៃ​របស់​អ្នក។ ពេល​ដែល​សរសេរ​នេះ អ្នក​នឹង​រក​ឃើញ ព្រម​ទាំង​ដឹង​ពី​តិចនិក ដែល​កវី​សរសេរ ហើយ​ ការ​ដឹង​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​អាន​អ្នក​ដូច​គ្នា។
៣. បើក​ចិត្ត​ឲ្យ​ទូលាយ៖ ចាំ​ថា​ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​មិន​ល្អ គិត​ថា​សៀវភៅ​នេះ​អន់ នោះ​វា​នឹង​ទៅ​តាម​នោះ​ដែរ។ ការ​ពិត​អ្វីៗ គឺ​ពឹង​ផ្អែក​លើ​ជំនឿ និង​ការ​រំពឹង​ទុក​របស់​អ្នក​។ ដូច​នេះ​សូម​បើក​ចិត្ត​ទូលាយ ថា​សៀវភៅ​ទាំង​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​អ្នក នោះ​ទើប​អ្នក​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ ឬ​អាន​បាន​ល្អ។
៤. ការ​ប្រុង​ប្រយ័ត្ន​៖ អ្នក​គួរ​ដឹង​ថា រាល់​អត្ថបទ ឬ​រឿង​ក្ដី អ្នក​និពន្ធ​តែង​តែ ព្យាយាម​ធ្វើ​ឲ្យ​សំណេរ​នោះ​ខ្លី​តាម​ដែល​អាច​ធ្វើ​បាន​ដោយ​រក្សា​ចំណុច​សំខាន់ ឬ​អត្ថន័យ​​ទាំង​ស្រុង។ ដូច​នេះ​អ្នក​គួរ​អាន​ដោយ​ប្រុង​ប្រយ័ត្ន កុំ​រំលង ទោះ​បី​ជា​អត្ថបទ​នោះ​វែង​ក្ដី។
៥. បើក​វគ្គ​បំប៉ន​បន្ថែម៖ ការ​អាន​បាន​ល្អ ក៏​ពឹង​លើ​ការ​ហ្វឹកហាត់​ដែរ ។ នេះ​ជា​ការ​ហ្វឹកហាត់ សម្រាប់​​ខ្លួន​ឯង​និង​ជួយ​អ្នក​ដទៃ​ដែរ។ អ្នក​អាច​បើក​ជា​ក្លឹប​អ្នក​អាន​សៀវភៅ​រឿង ជា​មួយ​មិត្តភ័ក្ដិ​​ជាដើម​ក៏​អាច​ជួយ​អ្នក សិក្សា​ពី​តិចនិក​អាន​របស់​អ្នក​ទាំង​នោះ​ផង​ដែរ។
. រីករាយ និង​មាន​ការ​ផ្សារភ្ជាប់​៖ អ្នក​ពូកែ​អាន​ដាច់ខាត​ត្រូវ​រក​ឲ្យ​ឃើញ​ពី​ភាព​រីករាយ​ក្នុង​ការ​អាន​នេះ។ អ្នក​ពូកែ​អាន​គឺ​ជា​អ្នក​អាន​ដ៏​រីករាយ។ ប្រសិន​បើ​អ្នក​ធ្វើ​បាន​នោះ​មាន​ន័យ​ថា​អ្នក នឹង​ទទួល​បាន​រង្វាន់ ជា​ចំណេះដឹង និង​ការ​យល់​ដឹង​ថ្មី ក៏​ដូច​ជា​ក្ដី​រំពឹង​ថ្មី​មួយ​ក្នុង​ជីវិត​អ្នក៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: