ត្រៀម​ខ្លួន​បែបណា​ខ្លះ​មុន​ដាក់ពាក្យ​អាហារូបករណ៍?


ការ​ដាក់​ពាក្យ​សម្រាប់​អាហារូបករណ៍​ ជា​ទូទៅ គឺ​ជា​កិច្ច​ការ​ប្រកួតប្រជែង​ជាទី​បំផុត ទាមទារ​ការ​ប្រុង​ប្រៀប​រៀប​ចំ​​ជា​មុន ហើយ​អ្នក​ដាច់​ខាត​ត្រូវ​ជា​បេក្ខជន​មាន​ប្រវត្តិ​ការ​សិក្សា​ល្អ​គឺ​ជា​គ្រឹះ។ យ៉ាង​ណា​មិញ អ្នក​អាច​ចាប់​ផ្ដើម​ពី​ពេល​នេះ​តទៅ ក្នុង​ការ​រៀបចំ​ខ្លួន​ដើម្បី​ក្លាយ​ជា​អ្នក​ឈ្នះ​ ក្នុង​ប្រជែង​យក​អាហារូបករណ៍​ដែល​អ្នក​ចង់​បាន​ នេះ ដោយ​៖

១. ព្យាយាម​សិក្សា​តាម​វិធី​ប្រកួត​ប្រជែង​បំផុត​ ដើម្បី​បាន​ពិន្ទុ​ល្អ​ក្នុង​ថ្នាក់
២. ព្យាយាម​ស្គាល់​មនុស្ស​សំខាន់ៗ​ឲ្យ​បាន​ច្រើន ជា​ពិសេស​ សាស្ត្រាចារ្យ ទីប្រឹក្សា និយោជក​ជាដើម។ ការ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នក​ទាំងនោះ អាច​នាំ​មក​អ្នក​នូវ​ឱកាស​ការងារ និង​អាហារូបករណ៍ ហើយ​អ្នក​ទាំង​នោះ​ក៏​អាច​ក្លាយ​ជា បណ្ដាញ ឬ​ជា​អ្នក​សំអាង​ដ៏​មាន​សក្ដានុពល​បំផុត​សម្រាប់​ពាក្យ​សុំ​អាហារូបករណ៍​របស់​អ្នក​នៅ​ពេល​អនាគត។
៣. អាច ចាប់ផ្ដើម​ការងារ​មួយ​ចំនួន​តាម​អាច​ធ្វើ​បាន ដូច​ជា​ការងារ​ស្ម័គ្រ​ចិត្ត ការងារ​សាកល្បង ដែល​ពាក់ព័ន្ធ​នឹង​ជំនាញ​របស់​អ្នក ឬ​ដែល​អ្នក​ចាប់​អារម្មណ៍។
៤. ព្យាយាម​ពង្រីក​ចំណេះដឹង​ទូទៅ​ជា​លក្ខណៈ​សកល រួម​មាន​មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍​នានា​តាម​វិធី​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន…អាច​តាមរយៈ​ការ​អាន ការ​ដើរ​កម្សាន្ត និង​ចូលរួម​ជាដើម។
៥. អ្នក​​ក៏​អាច បន្ថែម​កាលវិភាគ​សកម្មភាព​ដែល​មាន​ន័យ​ និង​មាន​សារៈសំខាន់​សម្រាប់​អ្នក។
៦. ព្យាយាម​ស្វែង​រក​មុខ​តំណែង​ជា​អ្នក​ដឹកនាំ នៅ​ក្នុង​​ក្រុម​ សកម្មភាព ដែល​ពាក់ព័ន្ធ។​នេះ​​គឺ​បទពិសោធន៍​ល្អ​ដែល​អាច​បញ្ជាក់​ពី​ចំណុច​ខ្លាំង​ឬ​ខ្សោយ​របស់​អ្នក​ក្នុង​ការ​ចាត់ចែង ឬ​ធ្វើ​កិច្ច​ការ​អ្វី​មួយ។
៧. កុំ​នៅ​ឆ្ងាយ​ពី​ព័ត៌មាន និង​អាច​ ស្វែងយល់​ពី​ទស្សនៈ​ផ្សេងៗ ឲ្យ​បាន​ច្រើន។ រៀន​ការពារ​ទស្សនៈ​របស់​អ្នក និង​ទទួល​យក​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ជជែក​វែកញែក​ជាមួយ​អ្នក​ឯ​ទៀត។

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: