គ្មាន​ឥទ្ធិពល​នុយក្លេអ៊ែរ​ជប៉ុន​មក​ដល់​កម្ពុជា​នោះ​ទេ


អាជ្ញាធរ​ជប៉ុន​ពិនិត្យ​សារធាតុ​វិទ្យុសកម្ម​លើ​អ្នក​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា

អាជ្ញាធរ​ជប៉ុន​ពិនិត្យ​សារធាតុ​វិទ្យុសកម្ម​លើ​អ្នក​នៅ​ហ្វ៊ូគូស្ហ៊ីម៉ា

ក្រោយ​ពី​ការ​ផ្ទុះ​ម៉ាស៊ីន​ប្រតិកម្ម​នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ជប៉ុន​ ក្នុង​តំបន់​ដែល​ទទួល​រងគ្រោះ​រញ្ជួយដី និង​រលក​យក្ស​ស៊ូណាមី​នោះ​មក នៅកម្ពុជា​មាន​សារអេឡិចត្រូនិក​ត្រូវ​បានគេ​ផ្ញើតៗគ្នាថា ​អោយ​ប្រយ័ត្ន ព្រោះ​សារជាតិ​វិទ្យុសកម្ម​ដែល​ផ្ទុះ​ចេញ​ពី​ម៉ាស៊ីន​ប្រតិកម្ម​ទាំងនោះ នឹង​អាច​ជះឥទ្ធិពល​ធ្វើ​អោយ​ខូចស្បែក តាម​រយៈ​ការ​ប៉ះ​ទឹកភ្លៀង ប្រសិនបើ​មាន​ភ្លៀង។ ក្រសួង​ធនធាន​ទឹក​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ ច្រាន​ចោល​ព័ត៌មាន​ចចាមអារ៉ាម​នេះ ដោយ​ពន្យល់​ថា របប​ខ្យល់​ដែល​កម្ពុជា​ទទួល​សព្វថ្ងៃនេះ មិនមាន​ពាក់ព័ន្ធ​នឹង​របប​ខ្យល់ពីក្នុង​ប្រទេស​ជប៉ុន​នោះឡើយ។

 

ក្រោយពី​ការ​ផ្ទុះម៉ាស៊ីន​ប្រតិកម្ម ​នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ជប៉ុន ​ក្នុង​តំបន់​ដែល​ទទួល​រង​គ្រោះ​រញ្ជួយដី និង​រលកយក្ស​ស៊ូណាមី​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា​បាន​ធ្វើ​សេចក្តីជូនដំណឹង​មួយ​ដែល​បញ្ជាក់​ថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​នៃ​របប​ខ្យល់​ត្រូពិក។ នេះ​គឺ​ជា​សារ​មួយ​ដែល​ចង់​ពន្យល់​ថា ឥទ្ធិពល​នៃ​ការ​ផ្ទុះម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ជប៉ុន​នោះ នឹង​មិន​រសាត់​មក​ដល់​ប្រទេស​កម្ពុជា​នោះ​ឡើយ។ សេចក្តី​ជូនដំណឹង​នេះ​គឺ​ជា​ការ​ឆ្លើយ​បដិសេធ​ទៅនឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ប្រជាជន​កម្ពុជា​មួយ​ចំនួន​កំពុង​ផ្សព្វផ្សាយ​តៗ​គ្នា​តាម​រយៈ​សារ​អេឡិចត្រូនិក ឬអ៊ីមែល។
 
សារដែល​ត្រូវ​បាន​គេ​ផ្សាយ​ត​គ្នា​នោះ​សរសេរ​ថា នៅក្នុង​ប្រទេស​ជប៉ុន​មាន​ផ្ទុះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ។ ប្រសិនបើ​មាន​ភ្លៀង សូម​កុំចេញ​ទៅ​ក្រៅ ប៉ះទឹកភ្លៀង ពីព្រោះ​ទឹកភ្លៀង​នោះ​មាន​ជាតិ​អាស៊ីត ដែល​អាច​ធ្វើ​អោយ​រលាក​ស្បែក និង​ជ្រុះ​សក់។
 
នេះ​ជា​ពាក្យ​ចចាមអារ៉ាម​គ្មាន​មូលដ្ឋាន។ លោក​ចាន់ យុត្ថា នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ពន្យល់​ថា សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ចង់ប្រាប់​សាធារណ​ជន​កម្ពុជា​ថា របប​ខ្យល់​ដែល​កម្ពុជា​ទទួល​នៅពេលនេះ មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​របប​ខ្យល់​ពី​ប្រទេស​ជប៉ុន​នោះ​ទេ។ ដូច្នេះ​គ្មាន​ឥទ្ធិពល​នៃ​សារជាតិ​នុយក្លេអ៊ែរ​មក​ដល់​កម្ពុជា​នោះ​ឡើយ។
 
លោក កាម៉ាដា យ៉ាស៊ុហ៊ិកុ ​លេខា​ទី​មួយ​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ ​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​មិន​ត្រឹមត្រូវ​ដូច​ពាក្យ​ចចាមអារ៉ាម​ខាងលើ ហើយ​ថា ​ការ​ផ្សព្វផ្សាយ​បែប​នេះ​នឹង​អាច​ធ្វើ​អោយ​មាន​ការ​ភាន់ច្រឡំ និង​ចលាចល​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា៕

បានចុះផ្សាយក្នុង ពត៌មានទូទៅ. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: