ភាព​អំណត់ និង​ភាព​វៃឆ្លាត​របស់​អ្នក​ជំនួញ​ជន​ជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​លាត​ត្រដាង​អាថ៌​កំបាំង​តាម​រយៈ​បទ​សម្ភាស​ ពិសេស​ជាមួយ​អ្នក​យក​ព័ត៌​មាន កាសែត​ភ្នំពេញ ប៉ុស្តិ៍


លោក ជីម ថមសុន ស្ថាបនិក​ក្រុម​ហ៊ុន​ Crown Worldwide បាន​ផ្តល់​​បទ​សម្ភាស ​អំពី​​ភាព​​ជោគ​ជ័យ​​ក្នុង​មុខ​ជំនួញ​​របស់​លោក​។ រូបថត : ក្រុមហ៊ុន Crown Worldwide

ក្រុម​ហ៊ុន​ដែល​ជា​កម្ម​សិទ្ធិ​របស់​ជន​ជាតិ​អាមេរិក​ដំណើរ​ការ​រក​ស៊ី​នៅ​ ប្រទេស​កម្ពុជា​គួរ​ឲ្យ​កត់​សម្គាល់​មួយ​គឺ​ក្រុមហ៊ុន Crown Worldwide Group ដែល​មាន​សាខា ២៥០ កន្លែង​ក្នុង ៥៥ ប្រទេស​ជាមួយ​ការ​រក​ស៊ី​លើក​ដាក់​ទំនិញ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ និង​វត្ថុ​សិល្បៈ រក្សា​ឯកសារ​ព័ត៌មាន ស្តុក​ទំនិញ ដឹក​ជញ្ជូន និង​ភ​ស្តុភារ​ជា​លក្ខណៈ​ក្រុម​ហ៊ុន​ទី​បី។

ម្ចាស់ និង​ស្ថាបនិក​ក្រុមហ៊ុន ​លោក ​ជីម ​ថម​សុន ជា​ជន​ជាតិ​អាមេរិក​ម្នាក់​បាន​ពិភាក្សា​អំពី​ការជោគជ័យ​ផ្នែក​ជំនួញ​របស់​ លោក ជាមួយ​អ្នក​រាយ​ការណ៍​ពិសេស​នៃ​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ លោក Stuart Alan Becker តាម​រយៈសំណួរ​-ចម្លើយ​ដូច​ខាង​ក្រោម។

សំណួរ : និយាយ​កាលពី​អតីត​កាល​ ក្នុង​ពេល​ដែល​លោក​រស់នៅ​ ក្រុង​យ៉ូ​កូហាម៉ា​កាល​ពី​ឆ្នាំ​១៩៦៥ តើ​លោក​មាន​ស្ថាន​ភាព​បែប​ណា​ដែរទៅ? សូម​លោក​អត្ថាធិប្បាយ​បន្តិច​ទៅ​មើល!

ចម្លើយ : នៅ​ឆ្នាំ ១៩៥៨ ខ្ញុំ​បាន​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​សួរ​សុខ​ទុក្ខ​ឪពុក​ម្តាយ​ខ្ញុំ​នា​រដូវ​ ក្តៅ។ ពួក​គាត់​ឈរ​ជើង​នៅ​មូល​ដ្ឋាន​យោធា​ជើង​ទឹក​នៅ​យូកូស៊ូកា ហើយ​ខ្ញុំ​ទើប​តែ​បញ្ចប់​ឆ្នាំ​ទី​មួយ​នៅ​មហា​វិទ្យា​ល័យ​[ក្នុង​រដ្ឋ​ សានចូស]​ប៉ុណ្ណោះ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ ១៩៦១ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គាត់​ម្តង​ទៀត​ចំណាយ​ពេល​​អស់​ជា​ច្រើន​ខែ ប៉ុន្តែ​ឪពុក​របស់​ខ្ញុំ​បាន​ចូល​និវត្តន៍​ពី​កង​ទ័ព​ជើង​ទឹក​ហើយ និង​បាន​កាន់​តំណែង​ក្នុង​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​មួយ​នៅ​ក្រុង​យ៉ូកូហាម៉ា។ នៅ​ពេល​នោះ ខ្ញុំ​កំពុង​រៀន​ថ្នាក់​មហា​វិទ្យា​ល័យ​នៅ​ឡើយ​ទេ ប៉ុន្តែ​ដំណើរ​ចំនួន​ពីរ​លើក​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់​វិល​ត្រឡប់​ទៅ​ជប៉ុន និង​រៀន​សូត្រ​ថែម​ទៀត​ពី​ប្រទេស​នេះ។  នៅ​ពេល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ពី​មហា​វិទ្យា​ល័យ​នៅ​ឆ្នាំ ១៩៦២ ខ្ញុំ​បាន​ចូល​រួម​ជាមួយ​កង​ទ័ព​ជើង​អាកាស​អាមេរិក​មួយ​រយៈ​ពេល​ខ្លី ហើយ​ក្រោយ​មក​បាន​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​នៅក្នុង​​ឆ្នាំ ១៩៦៣​។ ខ្ញុំ​ទទួល​បាន​ការងារ​នៅ​ក្រុង​​យ៉ូកូហាម៉ា​ក្នុង​ក្រុម​ហ៊ុន​ដែល​ឪពុក​ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ឲ្យ ​[ដែល​ពេល​នោះ គាត់​បាន​វិល​ត្រឡប់​ទៅ​កាន់​អាមេរិក​វិញ​ហើយ] ប៉ុន្តែ​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ខ្ញុំ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។ នៅ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​តូច​មួយ​រក​ស៊ី​ ដោយ​ខ្លួន​ឯង។ ខ្ញុំ​មាន​ប្រាក់​តែ ៥០០ ដុល្លារ​សល់​ពី​ប្រាក់​សន្សំ​ខ្ញុំ រួម​នឹង​សំបុត្រ​ត្រឡប់​ទៅ​អាមេរិក​វិញ​ដែល​មាន​តម្លៃ​ប្រមាណ ៥០០ ដុល្លារ​ប៉ុណ្ណោះ។ វា​ជា​ទុន​ចាប់​ផ្តើម​ដំបូង​របស់​ខ្ញុំ។ ខ្ញុំ​ចាប់​ផ្តើម​រក​ស៊ី​តូច​មែន​ទែន ប៉ុន្តែ​បាន​គ្រប់​គ្រង​រក្សា​មុខ​របរ​នោះ​ឲ្យ​ដំណើរ​ការ​រៀង​រហូត​មក។

សំណួរ : តើ​លោក​កើត​នៅ​ទី​ណា ហើយ​លោក​មាន​បង​ប្អូន​ប្រុស​ស្រី​ប៉ុន្មាន​នាក់? តើ​ឪពុក​របស់​លោក​មាន​អាជីព​អ្វី​ដែរ?

ចម្លើយ : ខ្ញុំ​កើត​នៅ​រដ្ឋ​ញូវជេស៊ី ហើយ​ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់។ យើង​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្រុង​មួយ​ឈ្មោះ​បាយ៉ុន រដ្ឋ​ញូវ​ជេស៊ី​(ស្ថិត​នៅ​ជិត​ក្រុង​ញូវយ៉ក)​ដែល​មាន​ប្រជាជន​រស់​នៅ ៦៥ ពាន់​នាក់​នៅ​ពេល​យើង​កើត ហើយ​នៅ​តែ​មាន​ប្រជាជន ៦៥ ពាន់​នាក់​ដដែល​នា​ពេល​បច្ចុប្បន្ន​នេះ។ ឪពុក​ខ្ញុំ​ចេញ​មក​ពី​គ្រួសារ​ក្រីក្រ​មួយ ហើយ​ការងារ​របស់​គាត់​តែង​តែ​ទាក់​ទង​ទៅ​នឹង​នាវា​។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ១៨ ឆ្នាំ គាត់​នៅ​កំពុង​ធ្វើ​ការ​លើ​នាវា​ដឹក​ប្រេង​ដែល​រក​ស៊ី​ទៅ​មក​ទ្វីប​អាមេរិក​ ខាង​ត្បូង។ នៅ​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ផ្ទុះ​ឡើង គាត់​មាន​បទ​ពិសោធ​ខាង​ផ្លូវ​សមុទ្រ​ច្រើន​ណាស់ ហើយ​គាត់​ទទួល​បាន​ការងារ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​អាមេរិក​ក្នុង​ឋានៈ​ជា​ មន្ត្រី​ថ្នាក់​ទាប​បំផុត ទោះ​បី​គាត់​ទទួល​បាន​ការ​អប់រំ​ត្រឹម​ថ្នាក់​ទី ៨ ក្តី។ ដោយ​ធ្លាប់​បាន​និយាយ​បែប​នេះ គាត់​បាន​ចំណាយ​ពេល​ទំនេរ​ជា​ច្រើន​របស់​គាត់​អប់រំ​ទូន្មាន​ខ្លួន​ឯង ហើយ​គាត់​ពិត​ណាស់​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់។

សំណួរ : ក្នុង​អំឡុង​ទសវត្សរ៍ ៦០ និង ៧០ តើ​លោក​បាន​ដឹក​នាំ​អាជីវកម្ម​របស់​លោក​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្តេច? តើ​វា​ជា​ពេល​វេលា​ដែល​អាជីវកម្ម​រីក​លូត​លាស់​ខ្លាំង​បំផុត​មែន​ទេ​?

ចម្លើយ : បាទ! យើង​ពិត​ជា​ក្រុមហ៊ុន​ដែល​រីក​ចម្រើន​បំផុត​ស្ទើរ​តែ​ផ្ដាច់​មុខ​នៅ​ ទសវត្សរ៍ ៦០ និង ៧០ មែន។ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​សម្រេច​ចិត្ត​ថា យើង​គួរ​តែ​សាក​ល្បង​រក​ស៊ី​ផ្នែក​គ្រប់​គ្រង​ព័ត៌មាន ហើយ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​​ការ​ព្យាយាម យើង​បាន​ជោគ​ជ័យ​ក្នុង​ការ​នាំ​អាជីវកម្ម​នោះ​ទៅ​ក្រុង​ហុងកុង និង​សិង្ហ​បុរី។ ខណៈ​មូលដ្ឋាន​អតិថិជន​យើង​រីក​ចម្រើន យើង​បាន​ពង្រីក​​អាជីវកម្ម​នេះ​តាម​ទី​តាំង​យើង​ច្រើន​ជាង​មុន ហើយ​បច្ចុប្បន្ន​យើង​ជា​ក្រុមហ៊ុន​ធំ​បំផុត​ទី​បី​នៅ​លើ​ពិភព​លោក​រក​ស៊ី​ ផ្នែក​គ្រប់​គ្រង​ព័ត៌មាន​ជាមួយ​ក្រុមហ៊ុន​លេខ​មួយ និង​លេខ​ពីរ​ជា​ក្រុម​ហ៊ុន​ដែល​កំពុង​ចុះ​បញ្ជី​ជា​សាធារណៈ។

សំណួរ : ក្រុមហ៊ុន​លោក​ហាក់​ដូច​ជា​ក្រុមហ៊ុន​ជម្រើស​សម្រាប់​មន្ត្រី​ការ​ទូត​ដែល​ ធ្វើ​ការ​ផ្ញើ​អីវ៉ាន់​នៅ​ជុំវិញ​ពិភព​លោក។ តើ​លោក​ចាប់​ផ្តើម​បែប​នេះ​របៀប​ណា ហើយ​ហេតុ​អ្វី​ស្ថាន​ទូត​នានា​ជ្រើស​រើស​ក្រុម​ហ៊ុន Crown ដើម្បី​ផ្ញើ​របស់​របរ​ទាំង​នោះ? តើ​ធ្វើ​បែប​ណា​ទៅ​ទើប​លោក​អាច​បង្កើត​ទំនាក់​ទំនង​ជឿ​ទុក​ចិត្ត​គ្នា​បាន​ ជាមួយ​ការិយាល័យ​ក្រៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​និយាយ​ភាសា​អង់គ្លេស​បាន?

ចម្លើយ : គុណ​សម្បត្តិ​សំខាន់​របស់​យើង​មួយ​គឺ​ថា យើង​មាន​បើក​ការិយាល័យ​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​លើ​ទី​តាំង​ជា​ច្រើន​នៅ​ ជុំវិញ​ពិភព​លោក។ ស្ថាន​ទូត និង​ស្ថាន​កុងស៊ុល​ពេញ​ចិត្ត​ចំពោះ​ការ​ពិត​ដែល​ថា ពួក​គេ​មាន​ការិយាល័យ Crown ​នៅ​ទី​កន្លែង​ផ្ញើ​ផង និង​កន្លែង​ទទួល​ផង។ តាម​ពិត គ្រប់​ក្រុមហ៊ុន​អន្តរ​ជាតិ​ទាំង​អស់​ចូល​ចិត្ត​ចំណុច​នេះ។

ការ​បន្ត​ផ្តល់​សេវា​កម្ម​ក្នុង​កម្រិត​ខ្ពស់​នៅ​តាម​សាខា​ទាំង​អស់​ជុំវិញ​ ពិភព​លោក​មាន​​សារៈ​សំខាន់​ណាស់ ហើយ​យើង​ខិត​ខំ​យ៉ាង​ខ្លាំង​លើ​បញ្ហា​នោះ។ ខ្ញុំ​អាច​បន្ថែម​ថា ការងារ​រដ្ឋា​ភិបាល​ជា​និច្ច​កាល​ផ្តោត​សំខាន់​ទៅ​លើ​រឿង​តម្លៃ ដូច្នេះ​យើង​ត្រូវ​តែ​ដេញ​ថ្លៃ​ដាក់​តម្លៃ​ប្រកួត​ប្រជែង​មួយ​ដើម្បី​ទទួល​ បាន​កិច្ច​សន្យា​នោះ។

សំណួរ : តើ​លោក​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ដំបូង​នៅ​ពេល​ណា ហើយ​តើ​លោក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កម្ពុជា?

ចម្លើយ :ខ្ញុំ​មក​លេង​ប្រទេស​កម្ពុជា​ដំបូង​នៅ​ខែ​មីនា ឆ្នាំ ២០០៥។ ខ្ញុំ​បាន​មក​ជាមួយ​ភរិយា​ខ្ញុំ​ក្នុង​នាម​ជា​ទេសចរ ហើយ​ប្រាកដ​ណាស់​ យើង​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត។ នេះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​ដែល​ខ្ញុំ​ពុំ​ ធ្លាប់​មក​លេង ហើយ​ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​តាម​រយៈ​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ។ ពេល​នោះ យើង​បាន​ទៅ​រាជ​ធានី​ភ្នំពេញ ហើយ​ខ្ញុំ​បាន​មើល​ឃើញ​អ្វី​ដូច​ទេសចរ​ដទៃ​ឃើញ​ដែរ ប៉ុន្តែ​យើង​អាច​ផឹក​ស្រា​រសជាតិ​ល្អ​គ្រប់​ប្រភេទ​ប្រចាំ​ទ្វីប​អាស៊ី​បាន។ ខ្ញុំ​មិន​មាន​ការិយាល័យ​នៅ​ទី​នេះ​ទេ ហើយ​មិន​បាន​ស្គាល់​នរណា​គេ​នៅ​ទី​នេះ​ដែរ។ យ៉ាង​ណា​ក្តី នៅ​ពេល​ដំណើរ​កម្សាន្ត​ខ្ញុំ​បញ្ចប់ ខ្ញុំ​ដឹង​ថា ខ្ញុំ​ចង់​វិល​ត្រឡប់​មក​វិញ។

សំណួរ : តើ​អ្វី​ជា​មោទន​ភាព​បំផុត​សម្រាប់​ក្រុម​ហ៊ុន​ដែល​លោក​បាន​កសាង​នេះ?

ចម្លើយ : ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​សួរ​ជា​ច្រើន​លើក នៅ​ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ផ្សេង​ៗ​អំពី​អ្វី​ដែល​ខ្ញុំ​ចាត់​ទុក​ថា ​ជា​ជោគ​ជ័យ​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​អាច​និយាយ​ប្រាប់​លោក​បាន​ថា ខណៈ​ខ្ញុំ​មាន​មោទន​ភាព​ចំពោះ​ការ​រីក​ចម្រើន​នៃ​ក្រុម​ហ៊ុន​​នេះ វា​មិន​មែន​ទំហំ​នៃ​អាជីវកម្ម ឬ​ទំហំ​ការ​លក់​ទេ​ដែល​ជា​ជោគ​ជ័យ​សំខាន់​នោះ តែ​ជា​ការ​ពិត​ដែល​ខ្ញុំ​បាន​បង្កើត​បរិយា​កាស​មួយ​ដែល​ក្នុង​នោះ មនុស្ស​ម្នា​មក​ពី​ជុំវិញ​ពិភព​លោក​បាន​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​ខ្ញុំ និង​បាន​មើល​ឃើញ​ពួក​គេ​ធ្វើ​ការ​ល្អ​បាន​ប៉ុន​ណា និង​ពួក​គេ​អាច​សម្រេច​បាន​លទ្ធ​ផល​ប៉ុន​ណា។ ខ្ញុំ​កោត​ស្ញប់​ស្ញែង​ចំពោះ​សមិទ្ធ​ផល​របស់​ពួក​គេ​ខ្លាំង​ណាស់។

សំណួរ : លោក​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​គ្រប់​គ្រង​រក្សា​ព័ត៌មាន​កាន់​កាប់​ជា​លក្ខណៈ​ឯកជន​ធំ​ជាង​គេ​បំផុត​លើ ​ពិភព​លោក។ តើ​ហេតុ​អ្វី​បាន​ជា​លោក​បន្ត​រក្សា​វា​ជា​ក្រុមហ៊ុន​ឯកជន?

ចម្លើយ : ខ្ញុំ​រក្សា​ក្រុមហ៊ុន​ខ្ញុំ​ឲ្យ​នៅ​ជា​ក្រុមហ៊ុន​​ឯក​ជន ព្រោះ​ខ្ញុំ​ជា​អ្នក​មាន​ជំនឿ​យ៉ាង​មុត​មាំ​ក្នុង​ការ​កសាង​អាជីវកម្ម​ សម្រាប់​រយៈ​ពេល​យូរ។ ជាទូ​ទៅ​ក្រុម​ហ៊ុន​សា​ធារណៈ​តែង​តែ​ស្ថិត​នៅ​​ក្រោម​សម្ពាធ​ឲ្យ​​រាយ​ការណ៍​ អំពី​ប្រាក់​ចំណេញ​ប្រចាំ​ត្រី​មាស​ដើម្បី​រក្សា​ការ​ជំរុញ​តម្លៃ​ហ៊ុន​ឲ្យ​ ឡើង​ថ្លៃ​ខ្ពស់។ ដើម្បី​ធ្វើ​បែប​នោះ ពួក​គេ​តែង​តែ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដែល​ជំរុញ​ឲ្យ​មាន​រូប​ភាព​រយៈ​ ពេល​ខ្លី ប៉ុន្តែ​ពុំ​បាន​គិត​គូរ​អនាគត​រយៈ​វែង​របស់​ក្រុម​ហ៊ុន​ឡើយ។ យោង​តាម​គំនិត​របស់​ខ្ញុំ​គឺ​ថា ការ​​កសាង​មុខ​ជំនួញ​​មួយ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ទុន​រឹង​មាំ ហើយ​យើង​ត្រូវ​ការពារ​ខ្លួន​ពី​ការ​វាយប្រ​ហារ​ពេល​ជួប​ឧបសគ្គ​។

គួច ម៉េងលី ៖ «ទោះ​ជា​ដួល​ប៉ុន្មាន​ដង​ក៏​ត្រូវ​ងើប​ឡើង​ទៅ​មុខ​បន្ត​ទៀត​ដែរ»


 

 

លោក គួច ម៉េងលី

លោក គួច ម៉េងលី

©RFI-សុផល

សូមណែនាំ​លោក​អ្នកនាង​អោយ​ស្គាល់​ពី​ដំណើរ​​ជីវិត​របស់​ឧកញ៉ា វេជ្ជបណ្ឌិត ​គួច ម៉េងលី ដែលបាន​តស៊ូ​ក្នុង​វិស័យ​អប់រំ​ឯកជន​ ចាប់តាំងពី​សិស្ស​២២​នាក់ រហូតដល់​មានសិស្ស​ជិត​មួយម៉ឺន​នាក់ ​តែរយៈពេល​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ។
លោក ​គួច ម៉េងលី​ បច្ចុប្បន្ន​ជា​ទីប្រឹក្សា​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​អ្នក​វិនិយោគ​ផ្នែក​អប់រំ​ និង​សុខភាព ​បែប​អាមេរិកាំង​ដ៏មាន​សក្ដានុពល​មួយរូប​ដែល​ទទួលបាន​ជោគជ័យ​បំផុត​នៅក្នុង​ឆាកជីវិត។ ចុចទីនេះស្តាប់សំលេង

លោកស្រី លឹម ឈីវហូ៖ “ឱកាស​ក្លាយ​ជា​អ្នកមាន​ឥឡូវ មិនដូច​សម័យ​មុន”


លោក​ស្រី លឹម ឈីវហូ​អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវូត

លោក​ស្រី លឹម ឈីវហូ​អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវូត

©RFI/អ៊ឹម ណាវិន

 និយាយ​ពី​ដំណើរ​ជីវិត​របស់​លោកស្រី លឹម ឈីវហូ អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវូត។ លោក​ស្រី លឹម ឈីវហូ​បាន​ពុះពារ​ដោយ​កម្លំាងកាយ​ស្ទើរ​ពាក់កណ្តាល​ជីវីត ទម្រាំ​ទទួល​បាន​ជោគជ័យ​ដូចសព្វថ្ងៃនេះ ប៉ុន្តែ លោកស្រី​បានលើក​ឡើង​ថា ឱកាស​ក្លាយ​ជា​អ្នកមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មិនដូច​សម័យ​មុន​ទេ។ ក្នុង​សម័យ​កុំព្យូទ័រ ដើម្បី​ក្លាយជា​អ្នកមាន បាន គេ​ទាមទារ​ឲ្យ​មាន​ចំណេះវិជ្ជា និង​ការប្រកួត​ប្រជែង​គ្នា​ខ្លាំងក្លា​បំផុត។  ចុចទីនេះដើម្បីទាញយកសំលេងស្តាប់

សូ ស្រណោះ៖« ការ​ប្រមាថ​ដោយ​ពាក្យសំដី​បាន​ក្លាយ​ជា​ការ​តស៊ូ និង​ជោគជ័យ »


លោកសូ ស្រណោះ

លោកសូ ស្រណោះ

សូម​ណែនាំ​លោក អ្នកនាង​ឲ្យ​ស្គាល់​អំពី​ដំណើរ​ជីវិត​របស់​លោក​សូ ស្រណោះ ជា​សិល្បករ​តន្ត្រី​ក្លាស៊ីក​មួយ​រូប​ដែល​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ប្យ៉ាណូ​នៅ​ប្រទេស​ជប៉ុន។ បច្ចុប្បន្ន លោក​ជា​នាយក​នៃ​សាលា​ស្រណោះ​តន្ត្រី​ដែល​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកមាន​ធនធាន និង​ក្រុមគ្រួសារ​មន្ត្រីទូតបរទេស​ប្រចាំ​នៅ​កម្ពុជា។​ ចុចទីនេះដើម្បីស្តាប់សំលេង

​លោក​បណ្ឌិត​សុខ​ ស៊ីផាន់ណា៖”ជីវិត​គឺ​ជា​ការ​រៀនសូត្រ”


លោក​បណ្ឌិត​សុខ ​ស៊ីផាន់ណា៖ទីប្រឹក្សា​រដ្ឋាភិបាល​ និង​ជា​មេធាវី​ឯកជន(អតីត​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​)

លោក​បណ្ឌិត​សុខ ​ស៊ីផាន់ណា៖ទីប្រឹក្សា​រដ្ឋាភិបាល​ និង​ជា​មេធាវី​ឯកជន(អតីត​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​)

សូម​ណែនាំ​លោក​អ្នក​នាង​ឲ្យ​ស្គាល់ ពី​ដំណើរ​ជីវិត​ពិត របស់​លោក​បណ្ឌិត​សុខ ស៊ីផាន់ណា អតីត​រដ្ឋ​លេខាធិការ ក្រសួង​ពាណិជ្ជកម្ម។ បច្ចុប្បន្ន​លោក​បណ្ឌិត ជា​ទីប្រឹក្សា​រដ្ឋាភិបាល និង​ជា​មេធាវី​ឯកជន។ ចុចទីនេះដើម្បីស្តាប់សំលេង

លោកជី សិលា៖ “ធ្វើ​ជំនួញ​ត្រូវ​មាន​គំនិត ទស្សនវិស័យ​វែងឆ្ងាយ និង​ការតស៊ូ”


លោក​ជី សិលា​ជា​ពាណិជ្ជករ​វ័យក្មេង កំពុង​ប្រកប​អាជីវ​កម្ម​​ជាច្រើន​​ប្រភេទ​ ដូចជា​ ផ្នែក​អាហារ សេវាកម្ម​កម្សាន្ត​តាមប្រព័ន្ធ​​អ៊ីនធ័ណេត

លោក​ជី សិលា​ជា​ពាណិជ្ជករ​វ័យក្មេង កំពុង​ប្រកប​អាជីវ​កម្ម​​ជាច្រើន​​ប្រភេទ​ ដូចជា​ ផ្នែក​អាហារ សេវាកម្ម​កម្សាន្ត​តាមប្រព័ន្ធ​​អ៊ីនធ័ណេត

©អ៊ឺម ណាវិន

សូមណែនាំ​លោក​អ្នកនាង អោយ​ស្គាល់​ពី​ដំណើរ​ជីវិត​ពិត​របស់​លោកជី​ សិលា។ លោកជី សិលា គឺជា​ពាណិជ្ជករ​វ័យក្មេង កំពុង​ប្រកប​អាជីវកម្ម​ជាច្រើន​ប្រភេទ ដូចជា ផ្នែក​អាហារ សេវាកម្ម​កម្សាន្ត​តាមប្រព័ន្ធ​​អ៊ីនធ័ណេត និង​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​កុំព្យូទ័រ​ជាដើម។ លោក ជី សិលា ក៏​ជា​ប្រធាន​អង្គការ​សភា​យុវពាណិជ្ជករ​កម្ពុជា​ផង​ដែរ។ ចុចទីនេះដើម្បីស្តាប់សំលេង 

៩​គុណ​សម្បត្តិ ជួយ​ឲ្យ​អ្នក ឆាប់​រក​បាន​ការ​ងារធ្វើ


ក្នុង​​ស​​ង្គ​ម​ដែ​លពោ​រ​ពេ​ញដោ​យ​កា​រ​ប្រកួ​ត​ប្រ​ជែ​ង​គ្រប់​បែ​ប​យ៉ា​ង​ ស​ព្វ​ថ្ងៃ​នេះ​ ​មនុ​ស្ស​ម្នា​ក់​ៗ​តែង​ស្វះ​ស្វែ​ង​រក​កា​រ​ងា​រធ្វើ​ ​ដែ​ល​ខ្លួ​នពេ​ញ​ចិ​ត្ត​ ​ប៉ុន្តែ​ ​​ពុំមែ​ន​ចេះ​តែរ​ក​ ​បា​ន​ងាយ​ៗ​នោះ​ទេ​។​ ដូ​ច្នេះ​ ​ដើ​ម្បី​ឱ្យ​អ្ន​កឆា​​ប់រ​ក​កា​រ​ងារ​បា​ន​ធ្វើ​ ​ហើយ​ជា​កា​រ​ងា​រ ​ល្អ​ៗ​នោះ​ ​អ្នក​គួ​រ​មា​ន​គុណ​ស​ម្ប​ត្តិ​ ​៩ចំ​ណុ​​ច​ ដូ​ច​ខា​ង​ក្រោម​.​.​.។

១​.​ស​ម​ត្ថភា​ព​ក្នុ​ង​កា​រធ្វើ​កា​រៈ មុននឹងគេសម្រេចចិត្តអញ្ជើញអ្នកដាក់ពាក្យ មកសម្ភាសន៍ ពួកគេត្រូវប្រាកដក្នុងចិត្តជាមុនសិន ស្តីពីលក្ខខណ្ឌនេះ។ ដូច្នេះ អ្នកត្រូវផ្តល់ព័ត៌មានលម្អិត អំពីសមត្ថភាពក្នុងការងាររបស់អ្នក តាមរយៈ ប្រវត្តិរូបសង្ខេប (ជ្វ) ឱ្យបានច្បាស់លាស់។

២.ធ្វើការងាររហ័សរហួនៈ បើអ្នកមិនមែនជាបុគ្គលិកថ្នាក់ទាប ចៅហ្វាយ ភាគច្រើន សម្លឹងរកមនុស្សដែលអាច “ធ្វើការបាន ឆាប់រហ័ស”។ ដូច្នេះ បញ្ជាក់ឱ្យគេឃើញថា អ្នក យល់ដឹងពីបែបបទធ្វើការបានយ៉ាងឆាប់រហ័ស និង អាចទំនាក់ទំនងការងារបានយ៉ាងទាន់ចិត្ត។

៣.ភាពជឿជាក់ៈ ចៅហ្វាយនាយរមែងប្រាកដក្នុងចិត្តថា អ្នក អាចធ្វើការបានល្អ ដែលទំនុកចិត្តនេះ អាចបង្កើតឡើង បាន តាមរយៈការមើលឃើញពីភាពជឿជាក់របស់ អ្នក ដែលអាចបញ្ចោញបានច្រើនវិធី ដូចជា ពាក្យសម្តី យ៉ាងមុតមាំ ដូចជាការនិយាយថា “ខ្ញុំនឹង (ធ្វើ បែបនេះ)” ឬ “ខ្ញុំដឹងថា…” ឬ “ចំពោះគំនិតរបស់ ខ្ញុំ…” បញ្ជាក់ឱ្យឃើញពីបុគ្គលិកលក្ខណៈម៉ឺងម៉ាត់ ឥរិយាបថ ការសម្លឹងកែវភ្នែក និងភាសាកាយវិការ និងបញ្ជាក់ឱ្យឃើញពីជោគជ័យជាបន្តបន្ទាប់ របស់ អ្នក ព្រោះពួកគេនឹងមិនជឿជាក់លើអ្នកឡើយ បើ ឃើញជោគជ័យត្រង់នេះបន្តិច ត្រង់នោះបន្តិច ក្នុង រយៈពេលរាប់សិបឆ្នាំនោះ។

៤.ការពេញចិត្តៈ ក្រុមហ៊ុនរមែងសម្លឹងរកមនុស្សដែលត្រៀមខ្លួននឹងបោះជំហានទៅមុខ ក្នុងក្របខ័ណ្ឌមុខនាទី ការងារដែលកំណត់ទុក ដែលបញ្ជាក់ឱ្យឃើញថា អ្នករីករាយនឹងធ្វើការខ្លាំងឡើង ដើម្បីស្វែងរក ជោគជ័យ។

៥.ភាពចុះសម្រុងៈ ក្រុមហ៊ុនរមែងស្វែងរកមនុស្សដែលមាន បុគ្គលិកលក្ខណៈ និងការប្រព្រឹត្តិដែលអាចចុះ- សម្រុងនឹងតម្រូវការក្នុងមុខតំណែងការងារ និង វប្បធម៌របស់អង្គភាពបាន។ ដូច្នេះ ក្នុងអំឡុងពេល សម្ភាសន៍ការងារ គួរចៀសវាងការរិះគន់ចៅហ្វាយ ចាស់ ឬបន្ទោសអ្នកដទៃ ពីភាពខ្ជិលច្រអូសក្នុងការងារ ចូរបង្ហាញឱ្យឃើញតែពីទស្សនគតិ ក្នុងផ្លូវវិជ្ជមាន ជានិច្ច។

៦.គំនិតយោបល់ៈ ចូរបង្ហាញពីថាមពល ភាពអន្ទះសា និងការ ប្រឹងប្រែងធ្វើអ្វីៗឱ្យបានល្អបំផុត។ ត្រូវបង្ហាញពីភាព ស្វាហាប់របស់អ្នក ចេញមកគ្រប់ពេលដែលមាន ឱកាស នឹងធ្វើឱ្យអ្នកមានឱកាសបានការងារធ្វើខ្ពស់។

៧.ចំណេះដឹងសង្គម និងការមាន ចំណែករួមៈ ផ្តល់តម្លៃ និងលើកសរសើរអ្នកដទៃ ក្នុង ពេលសម្ភាសន៍ និយាយពីការងារជាក្រុម និងការ លះបង់ចំពោះការងារ បង្ហាញពីការចូលរួមចំណែក របស់អ្នក ក្នុងការងាររបស់សហគមន៍ ទាំងផ្នែកសង្គម និងតួនាទីការងារ។

៨.ចំណេះដឹងផ្នែកទំនាក់ទំនងៈ  ទំនាក់ទំនងបានល្អ គឺត្រូវមានចំណេះដឹង ក្នុងការ និយាយ និងសរសេរខ្លាំងពូកែ ហើយការចេះប្រើវិធី ក្នុងការនិយាយស្តីបានយ៉ាងសមរម្យ បង្ហាញឱ្យ ចៅហ្វាយនាយអ្នកយល់ឃើញថា អ្នកមានចំណេះដឹង ក្នុងការទំនាក់ទំនង និងប្រើវាបានយ៉ាងល្អ។

៩.ភាពជាអ្នកដឹកនាំៈ ភាពជាអ្នកដឹកនាំ មិនមែនគ្រាន់តែជាគុណ-សម្បត្តិរបស់អ្នកជំនួញប៉ុណ្ណោះទេ តែបុគ្គលិកផ្នែក បោសសម្អាត ក៏អាចបង្ហាញភាពជាអ្នកដឹកនាំបាន ដោយការរកវិធីធ្វើការរបស់ខ្លួនឯង ឱ្យប្រសើរឡើង ឬធ្វើខ្លួនជាគំរូដល់មិត្តរួមការងារ បញ្ជាក់ឱ្យចៅហ្វាយ-នាយឃើញថា អ្នកក្លាហាននឹងធ្វើជាអ្នកដឹកនាំ មិនថា នៅក្នុងកម្រិតណា ឬតួនាទីណាក៏ដោយ៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. មតិ ​2 »

១០​និស្ស័យ​មិន​ល្អ​ធ្វើ​ឲ្យការ​ងារ​បរា​ជ័យ


១.មិន​នឹក​ដល់​គុណ​បុណ្យ​របស់​ក្រុម​ហ៊ុន:
​​​​​         ជន​ជាតិ​ខ្មែរ ផ្តល់​ភាព​សំ​ខាន់​ទៅលើ​រឿង​កតញ្ញូ។ សម្រាប់​អ្នកដែល​គ្មាន​ភក្តីភាព​ចំពោះក្រុមហ៊ុន ច្រើន​តែ គ្មា​នចំណង​មិត្តភាព​ពិត​ប្រាកដ​ចំពោះ​អ្នកដ​ទៃ។ ហេតុនេះ

ទៅ​ដល់ទី​ណា ក៏មិន​អាច​រីកចម្រើន​រុង​រឿង​បាន​ដែរ ព្រោះតែអ្នក​ណាៗ​ក៏​គេ​មិន​ចូលចិត្ត។

២.ប្រើ​ទូរស័ព្ទ​ក្រុមហ៊ុន សម្រាប់​រឿង​ឯក​ជន:
​      ​​​​​​​​បុគ្គលិក​មួយ​ចំនួន​មិនដឹង​ថា ​អ្វី​គួរធ្វើ អ្វីមិន​គួរ ធ្វើនោះទេ អ្នក​ខ្លះចូលចិត្ត​ប្រើទូរស័ព្ទ​ក្រុមហ៊ុន សម្រាប់ រឿង​ផ្ទាល់ខ្លួន បង្ក​ជាការ​ខូច​ខាត និង​រឿង​ក្តៅក្រហាយ ដល់​ក្រុមហ៊ុន មិន​ចេះថែរ​ក្សាទ្រព្យសម្បត្តិ​រួម។

៣.ចូល​ចិត្តបំពាន​វិន័យ​ក្រុមហ៊ុន:
អ្នក​ដែល​គ្មាន​វិន័យ មិនគោរព​តាម​វិន័យរបស់ ក្រុម​ហ៊ុន ច្រើន​តែមិន​អាច​ចុះសម្រុងជា​មួយអ្នក​ឯទៀត ដែល​មានវិន័យត្រឹម​ត្រូវ។ ហេតុនេះ ការងារ​ក៏មិនអាច​ដំណើរ​ការទៅ​បានរលូន និង​រីក​ចម្រើន​ដែរ។

៤.ចូល​ចិត្តប្រកែក​យកឈ្នះ
​​         សម្រាប់​អ្នក​ដែលចូលចិត្ត​ជំទាស់គំនិត​អ្នកដ​ទៃ ដោយ​គ្មាន​មូលហេតុ ហើយ​ព្យាយាម​ឱ្យអ្នក​ដទៃ ទទួល​ស្គាល់តែ​គំនិត​ខ្លួន​នោះ ច្រើន​តែ​ធ្វើ​ឱ្យ​កា​រងារ ជា​ក្រុម មាន​ឧបសគ្គ មិន​អាច​ដំណើរការ​បានល្អ។

៥.យក​ចិត្ត​ទុក​ដាក់​តែ​ការ​ងារ​របស់ខ្លួន:
មនុស្សប្រភេទ​នេះ រមែង​មិនចា​ប់អារម្មណ៍ដល់មនុស្សជុំ​វិញខ្លួន ឬ​អាច​និយាយ​បានថា ជាមនុស្ស​គ្មាន​ចិត្ត ព្រោះគិត​ធ្វើតែ​ការ​ងាររបស់ខ្លួន​ឯង មិនរ​វល់ជួយដល់​អ្នកដ​ទៃ ដើម្បី​ប្រយោជន៍​រួម។

៦.វាយប្ញ​កក្រអឺត​ក្រទម:
មនុស្ស​ប្រភេទ​នេះ រមែង​ត្រូវគេ​រិះគន់ និង​មិនចង់​រាប់រក ខ្វះសម្ព័ន្ធភាព​ជា​មួយ​អ្នកជិត​ខាង ហើយនិស្ស័យ ឬចរិតបែប​នេះ អាច​ធ្វើ​ឱ្យ​កា​រងារ​ជួបបរាជ័យបាន បើមិន​ប្រញាប់​កែប្រែទេ​នោះ។

៧.ចេះជ្រុល ឬ​ចេះ​ឯង​មិន​ក្រែងចេះគេ:
អ្នក​ដែល​មិន​ព្រមទទួល​ស្តាប់​ការណែនាំ​របស់អ្នកដ​ទៃ ព្រោះតែយល់​ថា ខ្លួន​ឯងជាមនុស្ស​ពូកែ​បំផុត នោះ គឺជា​មនុស្ស​ដែល​គួរឱ្យ​ខ្លាច។ មនុស្សប្រភេទ​នេះ មិន​ងាយនឹង​មាន​ការ​វិវឌ្ឍន៍នោះទេ ព្រោះតែមិន​ត្រូវ​ការទទួលដឹង​ឮ​នូវ​រឿង​រ៉ាវថ្មីៗ​ ថែម​ទាំង​ជាមនុស្ស​មិនជាទីពេញ​ចិត្ត​របស់​ចៅហ្វាយ​នាយ និង​មិត្ត​រួមការ​ងារ ព្រោះចេះ​តែបន្តុះបង្អាប់​អ្នកដទៃ លើក​តម្កើង ខ្លួន​ឯង ទាំង​ដែលមិន​មានអ្វីល្អអស្ចារ្យ​ជាងអ្នក​ដទៃផង។

៨.មិនទទួលស្គាល់​កំហុស​ខ្លួន​ឯង:
​         អ្នក​ដែលបានធ្វើខុស​ហើយ នៅតែ​មាត់រឹង មិន ទទួល​ស្គាល់កំហុស​របស់​ខ្លួននោះ គឺ​ជាមនុស្ស​ដែល មិន​គួរ​ឱ្យរាប់​រក ឬរួ​មការ​ងារ​ជាមួយ ព្រោះភាព​មិន ស្មោះត្រង់​បែប​នេះ អាច​នាំ​នូវ​ភាព​ខូចខាត​ដល់​មនុស្ស ជុំ​វិញ​ខ្លួន និង​ក្រុមហ៊ុន​បាន។

៩.ចូល​ចិត្ត​បណ្តោយ​តាម​យថា​កម្ម:
អ្នកដែល​មិន​ចេះស្ទុះ​ស្ទារ​ក្នុងការងារ មិន​នឹក​គិត ដល់អ​នាគតខ្លួន ជាមនុស្សដែល​គ្មាន​ប្រយោជន៍ ចំពោះ ក្រុមហ៊ុន និង​មាន​ទំនោរខ្ពស់​ក្នុង​ការបាត់​បង់ការ​ងារ ប្រសិន​បើមិនប្រញាប់កែប្រែខ្លួនទេ​នោះ។

១០.ធ្វើជាអណ្តើក​ក្នុង​ស្នូក:
បច្ចុប្បន្ន មនុស្ស​ធ្វើ​ការត្រូវ​ការ​ប្រកួត​ប្រជែង ត្រូវ​ការ​ការបញ្ចោញ​គំនិត​យោបល់​ថ្មីៗ ជាប្រចាំ ទើបអាចទទួល​បាន​ការគោរ​ពកោតសរ​សើរ។ ចំណែក​អ្នកដែល​ខ្លាច​ មិន​ហ៊ានបង្ហាញ​គំនិត សមត្ថភាព​ពិតរបស់ខ្លួន ឱ្យ​អ្នកដ​ទៃបាន​ឃើញ និងទទួលស្គាល់ ត្រូវ​គេ យល់​ឃើញថា ជាមនុស្ស​ទន់​ខ្សោយបំផុត៕

បានចុះផ្សាយក្នុង បង្កើនសមត្ថភាព. មតិ​១ »

វិធី​សាស្រ្ត​ធ្វើ​ការ​ជាមួយ​ជន​បរ​ទេស​ឲ្យ​បានល្អ


ដើ​ម្បី​​ភា​​​ព​​​​គ​​ង់​វ​​​ង្ស​​ ​​​និ​ង​​រី​​​ក​ច​​​ម្រើ​​ន​​​ ​​​ក្នុង​​​មុ​​​ខ​​តំ​ណែ​​​ង​​​កា​​រ​​​ងា​​​រ​​ ​ម្នា​​​ក់​​​​ៗ​​តែ​​​ង​ប្រឹ​​ង​​​ប្រែ​​​ង​​ ​​​ដើ​​​ម្បី​ចូ​​ល​​​​ប​​​ម្រើ​​​កា​​រ​ងា​​​រ​​ក្នុ​​​ង​​​អ​​ង្គ​កា​​​រ​​ ​​​ឬ​​ក្រុ​ម​​​ហ៊ុ​​ន​​​អ​​ន្ត​រ​​​ជា​​​តិ​​ធំ​ៗ​​។​​​​ ​​​ប៉ុ​ន្តែ​​ ​​​មា​​​នម​​​នុ​​ស្ស​​​ច្រើ​​​ន​​ណា​ស់​​​ ​​ដែ​​​ល​មា​​​ន​​​ប​​ញ្ហា

​​​ ​ក្នុ​​ង​កា​​រ​​​ធ្វើ​​កា​​​រជា​មួ​យ​ជ​នប​​រ​ទេ​ស។​ ​តិ​​ចនិ​ក​ខា​ង​ក្រោម​នេះ​ ​ជាវិ​ធី​​សា​ស្ត្រ​ដែល​អ្ន​ក​គួ​រយ​ក​ទៅ​ប្រើ​ប្រា​ស់​ ​ដើម្បី​​ឱ្យកា​រ​​ងារ​រ​ប​​ស់​អ្ន​ក ​ទ​ទួ​ល​បា​នជោ​គ​ជ័​យ​…។
ភាសាៈ ភាសា សំខាន់ណាស់ក្នុងទំនាក់ទំនងជាមួយ ជនបរទេស ដូច្នេះ អ្នកត្រូវតែរៀនសូត្រឱ្យបានចេះដឹង សមគួរ ចេះប្រើពាក្យពេចន៍សាមញ្ញ ដែលងាយឱ្យគេ ស្តាប់បាន គឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែ សម្រាប់អ្នក ដែលមានតំណែងខ្ពស់ ដូចជា អ្នកគ្រប់គ្រង, ប្រធាន និងអ្នកទីផ្សារ ត្រូវតែចេះ២ឬ៣ភាសា ទាំងការ និយាយ និងការសរសេរ។ សម្រាប់អ្នកធ្វើការអង្គការ គួរហ្វឹកហាត់ប្រើពាក្យពេចន៍និយាយ និងសិក្សា រៀនសូត្រពីអ្វីដែលអង្គការកំពុងផ្តោតទៅលើ ដើម្បី បង្កើនសមត្ថភាពខ្លួនឯង និងអាចមានឱកាសឡើង តំណែងផង។
ទំនាក់ទំនងៈ ដោយសារតែគំនិត វប្បធម៌ និងភាសាខុសគ្នា ធ្វើឱ្យអ្នក និងចៅហ្វាយ ឬមិត្តរួមការងារបរទេស ពិបាកនឹងយល់ចិត្តគ្នាណាស់។ ប្រសិនបើអ្នកមិនហ៊ាន និយាយប្រាប់ ឬសួរ អ្នករឹតតែមិនយល់ពីសង្គមការងារ របស់ពួកគេ ដែលជាបញ្ហាធ្វើឱ្យអ្នកមិនអាចសម្រប- ខ្លួនជាមួយអ្នកដទៃបានល្អ។ វិធីដែលល្អ អ្នកគួរជជែក ជាមួយមិត្តរួមការងារបរទេស អំពីរឿងផ្សេងក្រៅពី ការងារខ្លះ ក៏អាចជួយបន្ថយអាការរឹងខ្លួន ពេល ធ្វើការជាមួយគ្នា។
ការសិក្សាពីមិត្តបរទេសៈ ទំនាក់ទំនង និងការសង្កេត ធ្វើឱ្យអ្នកមើលឃើញ និងយល់ពីគំនិត និងវប្បធម៌ របស់មិត្តរួមការងារ បរទេសបានច្រើនឡើង។ ក្នុងពេលដំបូង ក្នុងការ ធ្វើការ អាចនៅមិនទាន់យល់គំនិតការងារប៉ុន្មានទេ តែដោយការនិយាយស្តី ជជែកផ្លាស់ប្តូរគំនិត និង បទពិសោធន៍បន្តិចម្តងៗ នោះអ្នកអាចនឹងសម្របខ្លួន ធ្វើការជាមួយជនបរទេស បានល្អប្រសើរឡើង ជាមិនខាន។
ការរាយការណ៍ៈ ក្រុមហ៊ុនបរទេស ច្រើនតែមានរបៀបរបប ក្នុងការធ្វើការងារយ៉ាងច្បាស់លាស់។ ទោះបីអ្នកមាន សេរីភាពក្នុងការធ្វើការងារដែលចៅហ្វាយដាក់ឱ្យ យ៉ាងពេញទី ប៉ុន្តែ របាយការណ៍ ជាប្រការសំខាន់ មួយ ដែលអ្នកត្រូវតែរៀបចំឱ្យច្បាស់លាស់ ដើម្បីឱ្យ ចៅហ្វាយនាយដឹងថា ផែនការបានសម្រេចដល់កម្រិត ណាហើយ? ក្នុងករណីដែលមានការទាស់ខុស ដែល ធ្វើឱ្យផែនការត្រូវរាំងស្ទះ អ្នករឹតតែត្រូវរាយការណ៍ មុនពេល ដើម្បីរកដំណោះស្រាយបន្ទាន់។
ពាក្យពេចន៍ដែលច្បាស់លាស់ៈ នៅពេលដែលចៅហ្វាយនាយ ជាជនបរទេស សង្ខេបការងារ និងឱ្យអ្នកទទួលខុសត្រូវការងារ តាម ការកំណត់របស់គេ អ្នកមិនគួរឆ្លើយ “Yes! Yes!} ព្រមទាំងងក់ក្បាលគ្រប់ពេលឡើយ។ អ្នកត្រូវតែ ស្តាប់ដោយយកចិត្តទុកដាក់ រួចទើបនិយាយបញ្ចោញ យោបល់ថា អ្នកអាចធ្វើបានតាមដែលគេដាក់ឱ្យឬអត់? ដែលធ្វើឱ្យអ្នកអាចយល់ចិត្តគ្នាបានច្រើនឡើង។
ពេលវេលាដែលច្បាស់លាស់ៈ ជាចំណុចសំខាន់ដែលជនបរទេសឱ្យតម្លៃបំផុត ដូច្នេះ អ្នកមិនអាចខ្ជះខ្ជាយ ឬទុកពេលវេលា ឱ្យ ឥតប្រយោជន៍ឡើយ ព្រោះវាសម្តែងឱ្យឃើញថា វា មិនិមែនជាអាជីពដែលអ្នកយកចិត្តទុកដាក់ជាមួយ។
ការងារ គឺការងារៈ ក្នុងសង្គមការងារបរទេស កូនចៅអាចតវ៉ា ប្រឆាំងនឹងចៅហ្វាយបាន ប្រសិនបើមានគំនិតល្អជាង ហើយនៅពេលចប់ការងារ ពួកគេញ៉ាំអាហារជាមួយ គ្នា ដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ដែលខុសពី សង្គមខ្មែរយើង កូនចៅមិនហ៊ានតវ៉ាជាមួយចៅ-ហ្វាយនាយឡើយ មិត្តភក្តិមិនហ៊ានខ្វែងគំនិតជាមួយ គ្នា ដែលអាចធ្វើឱ្យមានបញ្ហាមើលមុខគ្នាមិនចំ។ ដូច្នេះ អ្នកត្រូវតែកែគំនិតនេះចោល ដោយហ៊ានគិត ហ៊ាននិយាយ និងហ៊ានធ្វើ ដោយមានហេតុផល នោះអ្នកអាចនឹងមានឱកាសឡើងតំណែងបាន។
មានភ័ស្តុតាងគ្រប់កិច្ចការៈ ជនបរទេសតែងមានការកត់ត្រា និងរក្សាទុក ឯកសារបានយ៉ាងត្រឹមត្រូវ។ ដូច្នេះ អ្នកគួររៀនធ្វើ របៀបនេះដែរ ដោយកត់ត្រាការងារគ្រប់យ៉ាង ព្រមទាំងឯកសារប្រជុំ ទុក មិនថារំលងទៅប៉ុន្មានខែ ឆ្នាំ ក៏អ្នកមានឯកសារលម្អិតសម្រាប់ស្រាវជ្រាវ ដើម្បីអាចអភិវឌ្ឍន៍ផែនការក្រោយៗទៀត។
និយាយខ្លី តែមានប្រយោជន៍ៈ អ្នកត្រូវតែសរុបសេចក្តីឱ្យបានខ្លី ចំណុចត្រូវ គោលដៅការងារបំផុត ពេលសម្តែងការយល់ឃើញ ការបញ្ចោញយោបល់ ឬរាយការណ៍ពីលទ្ធផលការងារ។
គ្រាន់តែធ្វើខ្លួនឯងឱ្យធម្មតាបំផុត ស្គាល់ពីទំនាក់ទំនងរបស់ខ្លួន នឹងមិត្តរួមការងារបរទេស ហ៊ានគិត និង ហ៊ានធ្វើយ៉ាងសមហេតុផល នោះអ្នកនឹងអាចធ្វើការ បានល្អ ជាមួយជនបរទេសមិនខាន៕

តើ​ត្រូវ​មាន​យុទ្ធសាស្រ្ត​អ្វីខ្លះ​ក្នុង​ការ​វិនិយោគ​លើ​មូលបត្រ?


លោក លី វីរៈ

លោក លី វីរៈ

©RFI

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ជំនួញ​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​លើក​ឡើង​អំពី​​យុទ្ធសាស្រ្ត​នៃ​ការ​វិនិយោគ​លើ​មូលបត្រ។ តើ​គួរ​វិនិយោគ​លើ​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ឬ​លើ​សញ្ញាប័ណ្ណ? តើ​ត្រូវ​ពិនិត្យ​លើ​ចំណុច​អ្វីខ្លះ​ មុននឹង​សម្រេច​ចិត្ត​ទិញ ឬ​លក់​មូលបត្រ​ណាមួយ? សេង ឌីណា បាន​ជួប​សម្ភាសន៍​ជាមួយ លោក​ លី វីរៈ ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​​ត្រៀម​ចូល​ជា​សមាជិក​អ្នកវិភាគ​ហិរញ្ញវត្ថុ​ អន្តរជាតិ (CFA) នៅ​ប្រទេស​កាណាដា។

បានចុះផ្សាយក្នុង នាទីជំនួញ. ទំលាក់ មួយវិចារ »
តាមដាន

Get every new post delivered to your Inbox.